ក្រុមហ៊ូទីវាយ​ប្រហារលើទីតាំងក្រុមហ៊ុន​ប្រេង Saudi Aramco ធ្វើឲ្យ​អារ៉ាប៊ីសាអូឌីតកាន់តែទ័លច្រក

km.rfi.fr · world

សំឡេងផ្ទុះត្រូវបានគេលាន់ឮកក្រើក នៅយប់ថ្ងៃអង្គារនិងព្រឹកថ្ងៃពុធនេះ នៅទីក្រុងរីយ៉ាដ និងតំបន់ភាគខាងកើតអារ៉ាប៊ីសាអូឌីត។ ក្រុមហ៊ូទីយេម៉ែន បានបើកការវាយប្រហារកាន់តែខ្លាំងឡើង ដោយដ្រូន និង​មីស៊ីល មកលើទីតាំង​សំខាន់ៗ ក្នុងនោះមាន​ទីស្នាក់ការកណ្តាល​នៃក្រុមហ៊ុន Saudi Aramco ដែលជាក្រុមហ៊ុនប្រេងកាតជាតិ​អារ៉ាប៊ីសាអូឌីត​។ ការសំរុកវាយ​ប្រហារនេះ បានធ្វើ​ឲ្យ​អារ៉ាប៊ីសាអូឌីត កាន់តែទ័លច្រក ខណៈគម្រោងវិនិយោគសេដ្ឋកិច្ចធំៗរបស់ព្រះអង្គម្ចាស់បិនសាល់ម៉ាន់ អាចនឹងត្រូវរាំងស្ទះ​ ​ដោយសារតែ​សង្គ្រាម​ចលាចលនេះ​​។

Read full article →