តៃវ៉ាន់នឹងចូលរួមវិនិយោគក្នុងគម្រោងសង់បំពង់បង្ហូរឧស្ម័នអាឡាស្កា ចំនួន៤៤០០លានដុល្លារ
កោះតៃវ៉ាន់បានបញ្ជាក់នៅថ្ងៃពុធទី១៤តុលា ថាខ្លួនត្រៀមវិនិយោគទឹកប្រាក់រហូតដល់ ៤៤០០ លានដុល្លារអាមេរិក ក្នុងគម្រោងសាងសង់បំពង់បង្ហូរឧស្ម័នធម្មជាតិនៅរដ្ឋអាឡាស្កា ដែលលោក ដូណាល់ ត្រាំ បានសម្រេចជំរុញឱ្យដំណើរការឡើងវិញ។ ក្រសួងសេដ្ឋកិច្ចតៃវ៉ាន់បញ្ជាក់ទៀតថា ក្រៅពីការចូលរួមវិនិយោគ តៃវ៉ាន់នឹងសន្យាទិញឧស្ម័ន្មធម្មជាតិរាវ ចំនួន៦លានតោនក្នុងមួយឆ្នាំ នៅពេលបំពង់បង្ហូរឧស្ម័នអាឡាស្កាត្រូវស្ថាបនារួចរាល់។