លោក ខូយ រីដា៖ ជំនន់ទឹកភ្លៀងបណ្តាលឲ្យខូចខាតផ្ទះសម្បែង និងដំណាំស្រូវ តែគ្មានមនុស្សស្លាប់
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដាបានឱ្យដឹងនៅរសៀលថ្ងៃទី១៥ ខែតុលាថា ស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តពោធិ៍សាត់នាភូមិសាស្ត្រស្រុកក្រគរបានហក់ឡើងដល់កម្រិតប្រកាសអាសន្នកាលពីល្ងាចថ្ងៃទី១៤ ខែតុលា។ តែគិតត្រឹមរសៀលថ្ងៃទី១៥ ខែតុលានេះ ស្ថានភាពកម្ពស់ទឹកបានស្រកចុះបន្តិច និងអាចស្រកថែមទៀត ប្រសិនបើមិនមានភ្លៀងធ្លាក់បន្តទៀត។ បើតាមលោកអភិបាលខេត្ត ជំនន់ទឹកភ្លៀងក្នុងស្រុកក្រគរនេះបានបណ្តាលឱ្យខូចខាតផ្ទះសម្បែង និងដំណាំស្រូវរបស់ពលរដ្ឋមួយចំនួន តែគ្មានពលរដ្ឋណាម្នាក់រងគ្រោះដល់ជីវិតទេ។