ពលរដ្ឋខ្មែរនៅកាណាដាអំពាវនាវឲ្យដោះលែងអ្នកទោសមនសិកានៅកម្ពុជា
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ពលរដ្ឋខ្មែរនៅប្រទេសកាណាដា បានធ្វើបាតុកម្មមួយនៅមុខរដ្ឋសភាកាណាដា ក្នុងទីក្រុងអូតាវ៉ា ដើម្បីរំឭកខួប៣៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស២៣តុលា។ ឆ្លៀតឱកាសនេះ ក្រុមអ្នកតវ៉ា បានអំពាវនាវយ៉ាងទទូចឲ្យមានការដោះលែងសកម្មជននយោបាយ សកម្មជនបរិស្ថាន និងអ្នកទោសមនសិកាទាំងអស់ ដែលកំពុងជាប់ឃុំនៅកម្ពុជា។