newsare.net
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន នៅព្រឹកថ្ងៃពុធនេះ បានបញ្ជាក់ថា កមលោក ស៊ុន ចាន់ថុល៖ ទោះផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ ជាគម្រោងផ្លូវមួយខ្សែក្រវ៉ាត់របស់ចិន តែកម្ពុជាមិនជំពាក់បំណុលចិនដូចប្រទេសមួយចំនួន
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន នៅព្រឹកថ្ងៃពុធនេះ បានបញ្ជាក់ថា កម្ពុជាមិនធ្លាក់ទៅក្នុងបំណុលចិនវ័ណ្ឌកដូចប្រទេសស្រីលង្កា ឬប្រទេសមួយចំនួនឡើយ។ ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសាធារណការយ៉ាងដូច្នេះ គឺអំឡុងពេលដែលលោកចុះពិនិត្យផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលគ្រោងនឹងដាក់ឲ្យប្រជាពលរដ្ឋសាងល្បងនៅដើមខែតុលាខាងមុខ រយៈពេលមួយខែ។ បើតាមការបញ្ជាក់គឺ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ស្ថិតនៅក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន ដែលបណ្តាអ្នកតាមដាននយោបាយ និងសារព័ត៌មានអន្តរជាតិធំៗ បានចាត់ទុកថា ជាគម្រោងដែលធ្វើឲ្យប្រទេសមួយចំនួនជំពាក់បំណុលចិនវ័ណ្ឌក ដូចជាស្រីលង្កាជាដើម។ ក៏ប៉ុន្តែសម្រាប់លោក ស៊ុន ចាន់ថុល គឺរាល់ការខ្ចីបំណុលចិន រដ្ឋាភិបាលបានគិតគូរយ៉ាងម៉ត់ចត់ ហើយការខ្ចីនេះ ក៏កម្ពុជាអាចធ្វើតទៅទៀតបាន ដ្បិតបំណុលកម្ពុជាជំពាក់បរទេសនៅក្រោម៣០%។ Read more