newsare.net
ជំនួបចរចាស្វែងរកសន្ធិសញ្ញាអន្តរជាតិប្រឆាំងនឹងបរិស្ថានពុលដោយប្លាស្ទិក ចាប់បើកប្លាស្ទិក ជាប្រភពបញ្ចេញឧស្ម័នផ្ទះកញ្ចក់លំដាប់ទី៥ពិភពលោក
ជំនួបចរចាស្វែងរកសន្ធិសញ្ញាអន្តរជាតិប្រឆាំងនឹងបរិស្ថានពុលដោយប្លាស្ទិក ចាប់បើកធ្វើនៅក្រុងប៉ារីស នាថ្ងៃចន្ទទី ២៩ឧសភារហូតដល់ថ្ងៃទី ២មិថុនា២០២៣។ ក្រោមការដឹកនាំរបស់អង្គការសហប្រជាជាតិ តំណាង១៧៥ប្រទេស ត្រូវប្រឹងប្រែងធ្វើយ៉ាងណាសម្រេចតាក់តែងច្បាប់ប្រឆាំងនឹងការបំពុលបរិស្ថានដោយប្លាស្ទិកឱ្យចេញជារូបរាងនៅដំណាច់ឆ្នាំ២០២៤។ ជាពេលវេលាដ៏ខ្លីណាស់សម្រាប់ការចរចាខ្នាតអន្តរជាតិ ដែលមានចរន្តពីរកំពុងប្រកួតប្រជែងគ្នាគឺ ម្ខាងចង់កំរិតនិងកាត់បន្ថយផលិតផលប្លាស្ទិក ឯម្ខាងទៀត ចង់ផ្តល់អាទិភាពដល់ការកែច្នៃប្លាស្ទិកឡើងវិញថាជាដំណោះស្រាយទល់នឹងសំរាមប្លាស្ទិក។ Read more