newsare.net
គិតចាប់តាំងពីផ្ទុះសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន វាជារឿងដ៏កម្របំផុត ដែលទីក្រុងម៉ូសម៉ូស្គូរងការវាយប្រហារដ្រូន២លើកក្នុងរយៈពេលតែ១ខែ ខណៈពេលកៀវរងស្រោចដោយមីស៊ីលរុស្ស៊ី៣ថ្ងៃជាប់គ្នា
គិតចាប់តាំងពីផ្ទុះសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន វាជារឿងដ៏កម្របំផុត ដែលទីក្រុងម៉ូស្គូ របស់ រុស្ស៊ី និងទីក្រុងកៀវ របស់អ៊ុយក្រែន រងការវាយប្រហារដ្រូន នៅក្នុងថ្ងៃតែមួយដូចគ្នា។ ខណៈពេលដែល រដ្ឋធានីកៀវរបស់អ៊ុយក្រែនបានរងការវាយប្រហារផ្លូវអាកាសពីសំណាក់រុស្ស៊ី ចាប់តាំងពីថ្ងៃសៅរ៍ រហូតដល់ថ្ងៃអង្គារនេះ អាជ្ញាធរក្រុងម៉ូស្គូវិញ អះអាងថា គេបានបាញ់ទម្លាក់ដ្រូន ៨គ្រឿង ដែលអ៊ុយក្រែនបញ្ជូនទៅវាយប្រហារម៉ូស្គូ។ តាមអភិបាលក្រុងម៉ូស្គូ ការវាយប្រហារដ្រូន ទៅលើអគារលំនៅឋាន នៅក្នុងក្រុងម៉ូស្គូ នៅព្រឹកព្រលឹមថ្ងៃអង្គារនេះ បានធ្វើឲ្យប្រជាជនរុស្ស៊ី ២នាក់រងរបួសស្រាល និងបង្កឲ្យមានការខូចខាតតិចតួចប៉ុណ្ណោះ។ អ្នកនាំពាក្យរបស់វិមានក្រេមឡាំងបានធានាអះអាងប្រាប់ប្រជាជនក្រុងម៉ូស្គូកុំឲ្យភ័យខ្លាច ព្រោះថា ម៉ូស្គូមិនរងការគំរាមកំហែងវាយប្រហារដ្រូននោះទេ។ ក្នុងរយៈពេលតែមួយខែ ម៉ូស្គូរងការវាយប្រហារដ្រូនដល់ទៅ២ដង។ Read more