newsare.net
ត្រីរាប់រយក្បាលបានងាប់អណ្ដែតត្រៀបត្រានៅលើផ្ទៃទឹកស្ទឹងជីនិតស្ថិតក្នុងភូមិសាស្រ្តភូមិកំពអ្នកនេសាទខេត្តកំពង់ធំ៖ ទឹកស្ទឹងជីនិតពុលស្អុយ ត្រីងាប់រាប់រយក្បាល
ត្រីរាប់រយក្បាលបានងាប់អណ្ដែតត្រៀបត្រានៅលើផ្ទៃទឹកស្ទឹងជីនិតស្ថិតក្នុងភូមិសាស្រ្តភូមិកំពង់ស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ តាមអ្នកនេសាទនៅទីនោះ ត្រីងាប់នេះដោយសារតែពុលទឹកស្ទឹងដែលមានក្លិនស្អុយ។ ចំណែកប្រជាពលរដ្ឋនៅទីនោះមិនហ៊ានយកទឹកស្ទឹងទៅប្រើប្រាស់ និងក៏មិនហ៊ានទិញត្រីពីអ្នកនេសាទទៅបរិភោគដោយខ្លាចប៉ះពាល់សុខភាព។ គេនៅមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យទឹកស្ទឹងជីនិតមានក្លិនស្អុយ និងធ្វើឲ្យត្រីងាប់រាប់រយក្បាលនោះទេ។ ចំណែកមន្រ្តីក្រសួងកសិកម្មបានអះអាងថា ក្រសួងនឹងបញ្ជូនមន្រ្តីជំនាញឲ្យចុះទៅសិក្សាស្រាវជ្រាវ។ Read more