newsare.net
តាមរយៈហ្វេសប៊ុកនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ លោកស្រី ពេជ ចន្ទមុនី ភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុការអំពាវនាវរបស់ជំទាវទី១ឲ្យគាំទ្របន្លែ ផ្លែឈើក្នុងស្រុកជួយកាត់បន្ថយការនាំចូលបន្លែ ផ្លែឈើពីក្រៅ?
តាមរយៈហ្វេសប៊ុកនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ លោកស្រី ពេជ ចន្ទមុនី ភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យមានការគាំទ្របន្លែ ផ្លែឈើក្នុងស្រុក។ តាមភរិយានាយករដ្ឋមន្ត្រី ការគាំទ្រ និងជួយទិញបន្លែផ្លែឈើក្នុងស្រុក គឺជួយដល់កសិករ និងជួយដល់សេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ហ្វេសប៊ុកលោកស្រី ក៏បានបង្ហោះរូបភាពមួយសន្លឹកដែលបានសរសេរថា “តោះចូលរួមចលនាគាំទ្រផលិតផលបន្លែក្នុងស្រុក” និងរំលេចថា “គាំទ្របន្លែក្នុងស្រុកដើម្បីកាត់បន្ថយបន្លែនាំចូល”។ ជាការកត់សម្គាល់ ការអំពាវនាវនេះ ធ្វើឡើង ក្រោយមានការផ្ទុះករណីបន្លែសណ្ដែកគួរនៅលើទីផ្សារបានឡើងថ្លៃខ្ពស់។ តើការអំពាវនាវរបស់ជំទាវទី១ កម្ពុជារូបនេះនឹងទទួលបានការគាំទ្រយ៉ាងណា ខណៈបញ្ហាបន្លែនាំចូល និងបន្លែដាំក្នុងស្រុកបានក្លាយជាបញ្ហារសើបជាយូរមកហើយ? Read more