newsare.net
សមយុទ្ធនាគមាសកម្ពុជា-ចិនឆ្នាំ២០២៤ បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី១៦ឧសភានេះនៅមជលោកថោង សូលីម៉ូ៖សមយុទ្ធកម្ពុជា-ចិនឆ្នាំ ២០២៤ ផ្តោតលើការប្រឆាំងភេវកម្ម
សមយុទ្ធនាគមាសកម្ពុជា-ចិនឆ្នាំ២០២៤ បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី១៦ឧសភានេះនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សមយុទ្ធរវាងកម្ពុជា-ចិនលើកទី៦នឹងធ្វើឡើងរយៈពេល១៥ថ្ងៃដោយផ្តោតលើ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។ គួររម្លឹកថា នៅមុនសមយុទ្ធចាប់ផ្តើម មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា កម្ពុជាធ្វើសមយុទ្ធជាមួយចិនមិនមានបំណងប្រឆាំងប្រទេសណាមួយទេ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃទី១៦ ឧសភានេះ លោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទបានអះអាងថា ការផ្តោតសំខាន់លើការប្រឆាំងភេវកម្ម ព្រោះវាជាបញ្ហាដែលរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងមិនអាចមើលស្រាលបាន។ សូមស្តាប់បទសម្ភាសទាំងស្រុងរវាង ជួប នរក្សា និងលោក ថោង សូលីម៉ូ៖ Read more