newsare.net
ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀត្រូវធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ២ថ្ងៃ នៅប្រទេសកូរលោកពូទីនទៅធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងក្រោមក្រសែភ្នែកភ័យព្រួយរបស់លោកខាងលិច
ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀត្រូវធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ២ថ្ងៃ នៅប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារទី១៨មិថុនា និងថ្ងៃពុធស្អែក។ ប៉ុន្តែ មុនធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង នៅថ្ងៃអង្គារនេះ មេដឹកនាំរុស្ស៊ី លោកពូទីនបាននិយាយកោតសរសើរកូរ៉េខាងជើងដែលបង្ហាញជំហរម៉ឺងម៉ាត់ គាំទ្រប្រតិបត្តិការយោធាពិសេសររបស់រុស្ស៊ីនៅអ៊ុយក្រែន។ នៅក្នុងលិខិតរបស់លោកពូទីន ដែលកាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun ចុះផ្សាយនៅថ្ងៃអង្គារនេះ លោកពូទីននៅបានសន្យាបង្កើតយន្តការពិសេស ដើម្បីធ្វើការដោះដូរពាណិជ្ជកម្មនិងប្រព័ន្ធសន្តិសុខជាមួយកូរ៉េខាងជើង ដោយមិនឲ្យជាប់សំណាញ់ត្រួតពិនិត្យរបស់ប្រទេសលោកខាងលិច។ វត្តមានរបស់ប្រធានាធិបតីរុស្ស៊ី នៅប្រទេសកូរ៉េខាងជើងដែលទើបក្លាយជាមហាអំណាចនុយក្លេអ៊ែរបានធ្វើឲ្យលោកខាងលិច ជាពិសេសអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ ភ័យព្រួយបារម្ភ។ Read more