newsare.net
អ្នកជំនាញច្បាប់ សញ្ជាតិពីរ អាល្លឺម៉ង់-រុស្ស៊ី លោក Guerman Moïjes ដែលអាជ្ញាធររុស្ស៊ី បានចាប់ខ្លួន ក្នរុស្ស៊ី៖ អ្នកជំនាញច្បាប់សញ្ជាតិអាល្លឺម៉ង់-រុស្ស៊ី ជាប់ទោសពីបទក្បត់ជាតិ
អ្នកជំនាញច្បាប់ សញ្ជាតិពីរ អាល្លឺម៉ង់-រុស្ស៊ី លោក Guerman Moïjes ដែលអាជ្ញាធររុស្ស៊ី បានចាប់ខ្លួន ក្នុងខែ ឧសភា ឆ្នាំ ២០២៤ ពីបទក្បត់ជាតិ ត្រូវតុលាការរុស្ស៊ី សម្រេចបន្តឃុំខ្លួនបណ្តោះអាសន្ន នៅថ្ងៃអង្គារទី ២៣ ខែកក្កដា។ នេះបើតាម សេចក្តីរាយការណ៍ចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី Tass។ ផ្នែកតាមសារព័ត៌មាន Tass ដដែល លោក Guerman Moïjes មានក្រុមហ៊ុនមួយ នៅរុស្ស៊ី ដែលជួយរត់ការ ឲ្យជនជាតិរុស្ស៊ីណា ដែលចង់ទទួលបានលិខិតស្នាក់នៅស្របច្បាប់ ក្នុងសហភាពអឺរ៉ុប។ ពុំតែប៉ុណ្ណោះ លោក ក៏ជាមនុស្សសកម្មម្នាក់ ក្នុងចលានារួមមួយ ដែលជួយសម្រួលការធ្វើដំណើរក្នុងក្រុង របស់អ្នកបើកបរទោចក្រយានយន្ត។ គិតមកទល់ពេលនេះ តុលាការ Lefortovo នៃទីក្រុងម៉ូស្គូ ពុំបានបញ្ជាក់ពីហេតុផលច្បាស់លាស់ ដែលនាំឲ្យអ្នកជំនាញច្បាប់រូបនេះ ជាប់ចោទពីក្បត់ជាតិ នោះឡើយ។ គួររំឭកថា ក្នុងប្រទេសរុស្ស៊ី ទោសក្បត់ជាតិ គឺជាឧក្រិដ្ឋកម្មកម្រិតធ្ងន់បំផុតមួយ ដែលអាចឲ្យជនល្មើស ត្រូវជាប់ពន្ធនាគារច្រើនឆ្នាំ ឬ អស់មួយជីវិត។ Read more