newsare.net
ក្រសួងបរិស្ថានកំពុងរៀបចំផ្លាស់ប្តូរប្រធានមន្ទីរបរិស្ថាននៅតាមខេត្តមួយចំនួនតើត្រឹមផ្លាស់ប្តូរប្រធានមន្ទីរបរិស្ថាននៅតំបន់ព្រៃឡង់អាចបញ្ឈប់បទល្មើសព្រៃឈើបានដែរឬទេ?
ក្រសួងបរិស្ថានកំពុងរៀបចំផ្លាស់ប្តូរប្រធានមន្ទីរបរិស្ថាននៅតាមខេត្តមួយចំនួននៅទូទាំងប្រទេស រួមទាំងខេត្ត៤ នៅជុំវិញតំបន់ព្រៃឡង់ផង។ អ្នកនាំពាក្យក្រសួងបរិស្ថានបញ្ជាក់ថា ការផ្លាស់ប្តូរនេះធ្វើឡើងដើម្បីពង្រឹងអភិបាលកិច្ចថ្នាក់ក្រោមជាតិ ពិសេសការពង្រឹងវិធានការគ្រប់គ្រងធនធានធម្មជាតិ។ ទោះជាយ៉ាងណា សកម្មជនការពារព្រៃឈើហាក់មិនរំពឹងថា ការផ្លាស់ប្ដូរប្រធានមន្ទីរបរិស្ថានថ្មីនេះនឹងអាចធានាមិនឲ្យមានបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់នោះបានឡើយ។ Read more