newsare.net
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានច្រានចោលការអត្ថាធិប្បាកម្ពុជាបដិសេធចោលព័ត៌មានរបស់យោធាថៃដែលថាកម្ពុជារំលោភបទឈប់បាញ់
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានច្រានចោលការអត្ថាធិប្បាយរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ដែលថា មានការប្រយុទ្ធកើតឡើង ក្រោយឱសានវាទនៅវេលាម៉ោង១២យប់ថ្ងៃទី ២៨ ខែ កក្កដា។ នៅក្នុងសន្និសីទព័ត៌មានមួយធ្វើឡើងនាព្រឹកថ្ងៃអង្គារទី ២៩ ខែ កក្កដា ឆ្នាំ ២០២៥នេះ លោកស្រីបានបញ្ជាក់ទៀតថា កងកម្លាំងប្រដាប់អាវុធកម្ពុជា បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជា និងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ចាប់តាំងពីម៉ោង ១២យប់ ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥។ សូមជម្រាបថា បន្ទាប់ពីកិច្ចប្រជុំពិសេស នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃចន្ទ ទី ២៨ ខែកក្កដា ភាគីកម្ពុជា និងថៃ បានព្រមព្រៀងលើបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។ ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន ត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលក្រុមសង្កេតការណ៍ ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ជាបន្ទាន់នេះ។ បទឈប់បាញ់នេះ កើតឡើង បន្ទាប់ពីមានបទអន្តរាគមន៍របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងក្រោយកងទ័ពកម្ពុជា និងថៃវាយប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ នៅតំបន់មានជម្លោះតាមបន្ទាត់ព្រំដែននៃប្រទេសទាំង២។ Read more