newsare.net
កម្ពុជា និងថៃបានឈានដល់បទឈប់បាញ់បន្ទាន់មួយនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០តើស្មារតីជាតិនិយមជ្រុលប្រឆាំងថៃមានផលប៉ះពាល់យ៉ាងណាខ្លះលើបទឈប់បាញ់?
កម្ពុជា និងថៃបានឈានដល់បទឈប់បាញ់បន្ទាន់មួយនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ ក្រោយមានបទអន្តរាគមន៍ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងការសម្របសម្រួលរបស់ប្រធានអាស៊ានប្តូរវេនគឺ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ ស្របពេលកម្ពុជាកំពុងប្រកាន់ខ្ជាប់នឹងបទឈប់បាញ់នេះ មានការចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុក អំពាវនាវឲ្យពលរដ្ឋខ្មែរឈប់ប្រើប្រាស់ផលិតផលថៃ និងខ្លះមានបង្កប់ពាក្យពេចន៍អុជអាលឱ្យស្អប់ខ្ពើមជាតិសាសន៍ថៃ។ អ្នកឃ្លាំមើលសង្គមកម្ពុជាយល់ថា ការបង្កើនស្មារតីជាតិនិយម ដែលចំណេញដល់ប្រទេសជាតិជារឿងត្រឹមត្រូវ។ ប៉ុន្តែប្រសិនបើជាទង្វើនោះជ្រុលហួសហេតុ បែបអុជអាល បង្កជម្លោះ បង្កើតការស្អប់ខ្ពើមជាតិសាសន៍ដទៃ នោះវានឹងបើកផ្លូវឱ្យថៃយកលេសបង្កអរិភាពលើកម្ពុជាបាន។ Read more