newsare.net
គណៈកម្មាការរៀបចំការបោះឆ្នោតរបស់របបសឹកភូមាបានប្រកាសនៅថ្ងៃសៅរ៍ ទី៦ ធ្នូ មិនអនុញ្ញាតិឲ្យភូមរបបសឹកភូមាមិនអនុញ្ញាតឱ្យភូមិដាច់ស្រយាលប្រមាណ១៦០០ភូមិ ចូលរួមបោះឆ្នោត
គណៈកម្មាការរៀបចំការបោះឆ្នោតរបស់របបសឹកភូមាបានប្រកាសនៅថ្ងៃសៅរ៍ ទី៦ ធ្នូ មិនអនុញ្ញាតិឲ្យភូមិដាច់ស្រយាលចំនួនប្រមាណ ១៦០០ ចូលរួមការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅ នៅចុងខែធ្នូ។ រីឯ ក្រុមប្រដាប់អាវុធ និងក្រុមជនជាតិភាគតិចភូមា ព្រមាទាំងអង្គការការពារសិទ្ធិមនុស្សបានចាត់ទុកការបោះឆ្នោតខាងមុខ ជាការក្លែងបន្លំ និងជាមធ្យោបាយរបស់មេដឹកនាំយោធាភូមា ដើម្បីធ្វើឲ្យរដ្ឋាភិបាលសឹករបស់ខ្លួនស្របច្បាប់តែប៉ុណ្ណោះ។ ក្រុមប្រដាប់អាវុធភូមាក៏ធ្លាប់បានសន្យារារាំងមិនឲ្យមានការរៀបចំការបោះឆ្នោត នៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន ពោលគឺដែនដីជាងពាក់កណ្តាលប្រទេស។ Read more











