newsare.net
សង្គ្រាមដែលថៃឈ្លានពានមកលើប្រទេសកម្ពុជាជាលើកទី២ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឲ្យតើកម្ពុជាអាចប្តឹងថៃឲ្យសងការខូចខាតដោយសារសង្គ្រាមឈ្លានពានបានឬទេ?
សង្គ្រាមដែលថៃឈ្លានពានមកលើប្រទេសកម្ពុជាជាលើកទី២ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឲ្យជនស៊ីវិលជាង៣០នាក់ស្លាប់ និងរបួសជិត១០០នាក់។ នេះមិនទាន់គិតដល់ការខូចខាតព្រទ្យសម្បត្តិ ប្រាសាទបុរាណ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផងទេ។ ការដែលយោធាថៃប្រើយន្តហោះចម្បាំង និងទម្លាក់គ្រាប់បែកមកលើទីតាំងជនស៊ីវិលរបស់កម្ពុជាក្នុងសង្គ្រាម២១ថ្ងៃ ក្នុងខែធ្នូឆ្នាំ២០២៥ ត្រូវបានគេមើលឃើញថា មានទម្រង់ប្រហាក់ប្រហែលគ្នានឹងសង្គ្រាម ដែលរុស្ស៊ីបើកការឈ្លានពានទៅលើអ៊ុយក្រែន និងមានទម្រង់ប្រហាក់ប្រហែលគ្នានឹងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលនៅឆ្នាំ១៩៩០ ប្រទេសអ៊ីរ៉ាក់បើកការឈ្លានពានប្រទេសគុយវ៉េត។ ក្រោយសង្គ្រាមចប់ គុយវ៉េតទទួលបានសំណងជាង ៥២ពាន់លានដុល្លារពីអ៊ីរ៉ាក់។ តើកម្ពុជាអាចមានលទ្ធភាពឈ្នះក្តីដែរទេ ប្រសិនបើកម្ពុជាប្តឹងថៃឲ្យសងការខូចខាត? Read more











