newsare.net
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងបញ្ជាក់ជាថ្មីថា ការយកបន្លាលួស និងដំឡើងលោក ប៉ែន បូណា៖ កម្ពុជាផ្ញើកំណត់ទូតទៅកាន់ភាគីថៃជំទាស់នឹងការបំពានទឹកដីកម្ពុជា
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងបញ្ជាក់ជាថ្មីថា ការយកបន្លាលួស និងដំឡើងទូកុងទឺន័រ ក៏ដូចជាការឈូសឆាយផ្ទះសំបែងមួយចំនួនរបស់ជនស៊ីវិលក្នុងដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់ភាគីថៃ ជាការមិនអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងភាគីកម្ពុជា និងភាគីថៃ។ ភាគីកម្ពុជា និងថៃ ដែលបាននិងកំពុងអនុវត្តបទឈប់បាញ់ដែលបានឯកភាពគ្នាកន្លងមក។ លោកប៉ែន បូណា តាមរយៈសន្និសីទព័ត៌មានប្រចាំថ្ងៃរបស់រដ្ឋាភិបាលនៅថ្ងៃសៅរ៍ទី៣មករានេះ បានឲ្យដឹងទៀតថា ទង្វើរបស់ភាគីថៃក៏បានរំលោភលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិផងដែរ។ ក្នុងន័យនេះ កម្ពុជាបានផ្ញើកំណត់ទូតទៅភាគីថៃ ដើម្បីជំទាស់នឹងសកម្មភាពទាំងនេះ៕ Read more











