newsare.net
នៅព្រឹកថ្ងៃសៅរ៍ ទី១០ មករានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះទៅដល់ភូមិសាលោក ប៉ែន បូណា៖ ក្រុម AOT និងក្រុមការងារចំពោះកិច្ចកំពុងវាយតម្លៃការខូចខាតនៅតាមតំបន់ព្រំដែន
នៅព្រឹកថ្ងៃសៅរ៍ ទី១០ មករានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះទៅដល់ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់ដែលបន្សល់ទុកពីការវាយប្រហាររបស់ថៃមកលើដែនអធិបតេយ្យប្រទេសកម្ពុជា។ ផលប៉ះពាល់ទាំងនោះកើតមានក្រោយការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទាហានថៃតាមព្រំដែនរយៈពេល ២០ថ្ងៃកាលពីខែធ្នូ ឆ្នាំ២០២៥។ ដោយឡែក នៅព្រឹកថ្ងៃទី១០ មករាដដែល រដ្ឋាភិបាលកម្ពុជាតាមរយៈអ្នកនាំពាក្យ លោក ប៉ែន បូណា បានថ្លែងក្នុងសន្និសីទកាសែត ប្រចាំថ្ងៃថា ក្រៅពីក្រុម AOT ក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ក៏កំពុងចុះវាយតម្លៃស្ថានការណ៍នៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃដែរ។ បើតាមលោក ប៉ែន បូណា ជនភៀសសឹកមួយចំនួនធំបានត្រឡប់ទៅលំនៅឋានវិញ។ តែទោះជាយ៉ាងណា នៅមានជនភៀសសឹកជាច្រើននាក់ផ្សេងទៀតដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាននៅឡើយ ដោយសារតំបន់ខ្លះកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃ ហើយតំបន់ខ្លះទៀតជាកន្លែងដែលរងគ្រោះខ្លាំងដោយសារសំណល់គ្រាប់របស់ទាហានថៃ។ Read more











