newsare.net
ក្នុងឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគដោយផ្ទាល់ពីបរទេសសរុបចំនួន ៦៣០គម្រោង គិតជាទឹកតើការចាប់ខ្លួន ចេន ហ្ស៊ី អាចជួយបង្កើនទំនុកចិត្តដល់វិនិយោគិនបរទេសកម្រិតណានៅកម្ពុជា?
ក្នុងឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគដោយផ្ទាល់ពីបរទេសសរុបចំនួន ៦៣០គម្រោង គិតជាទឹកប្រាក់សរុបប្រមាណ១០ពាន់លានដុល្លារអាមេរិក។ យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ការបោះទុនវិនិយោគពីក្រៅប្រទេសបានកើនឡើងប្រមាណ៥២% បើធៀបនឹងឆ្នាំ២០២៤ ខណៈទំហំទឹកប្រាក់កើនលើសប្រមាណ៣ពាន់លានដុល្លារអាមេរិក។ អ្នកជំនាញមើលឃើញថា លំហូរវិនិយោគពីក្រៅប្រទេសនៅតែបន្តរក្សាភាពវិជ្ជមានដដែល បើទោះបីកម្ពុជាបច្ចុប្បន្នកំពុងបន្តហ៊ុមព័ទ្ធដោយព័ត៌មានស្តីពីការឆបោកតាមអនឡាញក៏ដោយ។ សម្រាប់អ្នកជំនាញ រដ្ឋាភិបាលត្រូវតែបោសសម្អាតបណ្តាញក្រុមឧក្រិដ្ឋជនអនឡាញបន្តទៀត ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគកាន់តែប្រសើរ និងបង្កើនជំនឿទុកចិត្តដល់វិនិយោគិនបរទេសដែលស្ទាក់ស្ទើរមិនទាន់ហ៊ានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា។ Read more











