newsare.net
មន្រ្តីនគរបាលខេត្តបន្ទាយមានជ័យលោក គៀត ស៊ីម៉ាក ត្រូវបានភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញ នៅថ្លោក ទូច សុឃៈ៖ ការវិលត្រឡប់របស់លោក គៀត ស៊ីម៉ាក បង្ហាញពីវីរៈភាពការពារបូរណភាពទឹកដី
មន្រ្តីនគរបាលខេត្តបន្ទាយមានជ័យលោក គៀត ស៊ីម៉ាក ត្រូវបានភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី២០ មករា ឆ្នាំ២០២៦។ លោក គៀត ស៊ីម៉ាក ធ្លាប់ត្រូវបានអាជ្ញាធរកម្ពុជាបញ្ជាក់ថា បានពលីជីវិតក្នុងសមរភូមិ នៅគ្រាផ្ទុះសង្គ្រាមព្រំដែនកម្ពុជា-ថៃ លើកទី២ កាលពីធ្នូ ឆ្នាំ២០២៥។ ក្រសួងមហាផ្ទៃកម្ពុជា តាមរយៈអ្នកនាំពាក្យរង លោក ទូច សុឃៈ ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២១ មករានេះថា វាជាការទទួលខុសត្រូវរបស់អង្គភាពនៅពេលដែលកងកម្លាំងរបស់ខ្លួនបាត់ខ្លួន និងរកពុំឃើញនៅក្នុងសមរភូមិ។ តាមលោក ទូច សុឃៈ ការវិលត្រឡប់មកវិញរបស់មន្រ្តីនគរបាលខេត្តបន្ទាយមានជ័យរូបនេះ ជាការបង្ហាញឲ្យឃើញពីវីរៈភាពអង់អាច ក្នុងការពារបូរណភាពទឹកដីប្រឆាំងនឹងសត្រូវឈ្លានពាន។ គួរបញ្ជាក់ថា បច្ចុប្បន្នលោក គៀត ស៊ីម៉ាក កំពុងសម្រាកព្យាបាល និងតាមដានសុខភាពនៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុន ខេត្តបន្ទាយមានជ័យ៕ សូមស្តាប់ការបញ្ជាក់របស់លោក ទូច សុឃៈ ដែលជាការរៀបចំដោយ ស៊ឹម ចាន់សំណាង៖ Read more











