newsare.net
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោក លុយ ដាវីត បានឲ្យដឹងថា បារាំងបានត្រៀមខ្លួនផ្ដល់ឯជម្លោះខ្មែរ-ថៃ៖ តើកម្ពុជាគួរពន្លឿនដំណោះស្រាយ ឬរង់ចាំថៃបោះឆ្នោតហើយ?
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោក លុយ ដាវីត បានឲ្យដឹងថា បារាំងបានត្រៀមខ្លួនផ្ដល់ឯកសារចាំបាច់នានា ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៦។ អ្នកជំនាញកិច្ចការអន្តរជាតិនានាចាត់ទុកការត្រៀមផ្តល់ឯកសារដោយភាគីបារាំងពេលនេះថា ជារបត់យុទ្ធសាស្ត្រសំខាន់មួយសម្រាប់កម្ពុជា ក្នុងដំណើរការស្វែងរកយុត្តិធម៌ជាមួយប្រទេសថៃនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ ខណៈដែលថៃត្រៀមបោះឆ្នោតនៅដើមខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអ្នកជំនាញក៏បានលើកឡើងដែរថា ភាពស្មុគស្មាញនៅពេលនេះ គឺមិនមែនបញ្ហាឯកសារ និងផែនទីដែលទទួលស្គាល់ជាអន្តរជាតិទេ។ តែវាជាភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តរបស់ភាគីថៃក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ តើកម្ពុជាគួរពន្លឿនដំណោះស្រាយ ឬរង់ចាំថៃបោះឆ្នោតហើយ? Read more











