newsare.net
ប្រទេសកម្ពុជាបានសម្រេចចូលជាសមាជិក «ក្រុមប្រឹក្សាសន្តិភាព» ដែលផ្តួចផ្តើមឡើងដោយប្រធានាធិបសមាជិកភាព «ក្រុមប្រឹក្សាសន្តិភាព»៖ តើជាការរក្សាតុល្យភាពឥទ្ធិពលចិន និងអាមេរិក នៅកម្ពុជាឬ?
ប្រទេសកម្ពុជាបានសម្រេចចូលជាសមាជិក «ក្រុមប្រឹក្សាសន្តិភាព» ដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ ដំណាលគ្នានេះ កម្ពុជាក៏ទទួលរ៉ាក់ទាក់នូវដំណើរទស្សនកិច្ចរបស់កងនាវាអាមេរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិក ឲ្យចូលចតនៅកំពង់ផែរាម ដែលជាមូលដ្ឋានកងទ័ពជើងទឹកដ៏ចម្រូងចម្រាសរវាងចិន និងអាមេរិក។ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃនៅកម្ពុជា មេទ័ពជើងទឹកអាមេរិក ក៏បានជួបជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា និងបានរម្លឹកពីសមយុទ្ធ «ឆ្មាំអង្គរ» រួមគ្នាឡើងវិញនៅពេលខាងមុខ។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រ និងភូមិសាស្ត្រនយោបាយ បានមើលឃើញថាទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកនាដំណាក់កាលចុងក្រោយនេះ គឺជាការព្យាយាមរបស់កម្ពុជាក្នុងការរក្សានូវតុល្យភាពឥទ្ធិពលរវាងមហាអំណាចទាំងពីរ គឺសហរដ្ឋអាមេរិក និងចិន នៅក្នុងប្រទេសកម្ពុជា ច្រើនជាងហេតុផលផ្សេង៕ Read more











