newsare.net
ប្រធានាធិបតីស៊ីរី លោក អាម៉េដ អាល់ ឆារ៉េ បានទៅធ្វើទស្សនកិច្ច នៅវិមានក្រេមឡាំង នៅថ្ងៃ ពុធ ទី ២លោក ពូទីន ជួបប្រធានាធិបតីស៊ីរីថ្មី ជាលើកទី ២ ដើម្បីពិភាក្សាពីវត្តមានកងទ័ពរុស្ស៊ីនៅស៊ីរី
ប្រធានាធិបតីស៊ីរី លោក អាម៉េដ អាល់ ឆារ៉េ បានទៅធ្វើទស្សនកិច្ច នៅវិមានក្រេមឡាំង នៅថ្ងៃ ពុធ ទី ២៨ ខែ មករា ។ នេះ ជាលើកទី ២ ហើយ ដែលមេដឹកនាំស៊ីរីរូបនេះ បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន គិតតាំងពីលោក បានឡើងកាន់អំណាចនៅស៊ីរី កាលពីដើមឆ្នាំ ២០២៥ កន្លងទៅ ។ នៅក្នុងជំនួបថ្មីនេះ លោក ពូទីន និង លោក អាម៉េដ អាល់ ឆារ៉េ បានពិភាក្សាគ្នា អំពីការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសអំពីវត្តមាន នៃកងទ័ពរុស្ស៊ី នៅប្រទេសស៊ីរី ។ Read more











