newsare.net
ឃ្លីបវីដេអូខ្លីមួយដែលមានរយៈពេលជិត១នាទី ស្តីពីអំពើពុករលួយនៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែងអគ្គនាយកដ្ឋានពន្ធនាគារ និងACU កំពុងផ្ទៀងផ្ទាត់ករណីពុករលួយក្នុងពន្ធនាគារខេត្តស្ទឹងត្រែង
ឃ្លីបវីដេអូខ្លីមួយដែលមានរយៈពេលជិត១នាទី ស្តីពីអំពើពុករលួយនៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែងត្រូវបានគេផ្សព្វផ្សាយតាមសារព័ត៌មានអនឡាញមួយចំនួន និងចែកចាយតាមបណ្តាញសង្គម។ ឃ្លីបវីដេអូនេះបានបង្ហាញពីក្រុមអ្នកទោសភេទប្រុសស្ថិតនៅក្នុងបន្ទប់មួយយ៉ាងចង្អៀតណែន និងដែលម្នាក់ៗមានកាន់ទូរស័ព្ទស្មាតហ្វូននៅនឹងដៃ។ ឃ្លីបវីដេអូនេះត្រូវបានគេបញ្ចូលសំឡេងមនុស្សប្រុសនិយាយរៀបរាប់ពីការអនុញ្ញាតឲ្យអ្នកជាប់ឃុំប្រើប្រាស់ទូរស័ព្ទនៅក្នុងគុកដោយត្រូវបង់លុយប្រចាំខែទៅឲ្យអ្នកគ្រប់គ្រងពន្ធនាគារ។ ការផ្សព្វផ្សាយ និងការចែកចាយឃ្លីបវីដេអូមួយនេះតាមបណ្តាញសង្គមត្រូវបានពន្ធនាគារខេត្តស្ទឹងត្រែងចេញលិខិតបំភ្លឺ និងបដិសេធកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ពិសេសការចុះផ្សាយនៅលើគណនីទិកតុកមួយឈ្មោះ VOK TV។ VOK TV ដែលបានចុះផ្សាយថា«ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងបក្សពួករងការចោទប្រកាន់ថាបានជំរិតទារប្រាក់ពីជនជាប់ឃុំ ចាប់ពី ៤ ០០០ដុល្លារ ទៅ ៧ ០០០ដុល្លារក្នុងមួយបន្ទប់ជាថ្នូរនឹងការអនុញ្ញាតឲ្យប្រើទូរស័ព្ទដៃ»។ លោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី១៣ កុម្ភៈនេះថា ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានកំពុងធ្វើការស្រាវជ្រាវលើព័ត៌មានផ្សព្វផ្សាយមួយនេះ។ Read more











