newsare.net
នៅក្នុងតំបន់ព្រំដែនរវាងឥណ្ឌា និងបង់ក្លាដែស ស្ថានការណ៍កំពុងមានភាពតានតឹងដោយសារមានមនុស្សជាមនុស្សជាច្រើនរយនាក់រត់ភៀសខ្លួនចេញពីប្រទេសឥណ្ឌាទៅកាន់ប្រទេសបង់ក្លាដែស
នៅក្នុងតំបន់ព្រំដែនរវាងឥណ្ឌា និងបង់ក្លាដែស ស្ថានការណ៍កំពុងមានភាពតានតឹងដោយសារមានមនុស្សជាច្រើនរយនាក់បានរត់ចេញពីឥណ្ឌាចូលបង់ក្លាដែស។ ព្រឹត្តិការណ៍នេះកើតឡើង បន្ទាប់ពីអាជ្ញាធរឥណ្ឌាក្នុងរដ្ឋបង់ហ្គាល់ខាងលិច បានប្រកាសបង្កើតមណ្ឌលសម្រាប់ឃុំខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់មកពីបង់ក្លាដែស និងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ តែប៉ូលិសក្នុងរដ្ឋបង់ហ្គាល់ខាងលិចបានអះអាងថា ស្ថានការណ៍កំពុងស្ថិតក្រោមការគ្រប់គ្រង។ ទោះជាយ៉ាងណា ការសម្រេចចិត្តរបស់អាជ្ញាធរឥណ្ឌាបានបង្កឲ្យមានភ័យខ្លាច និងរងការរិះគន់ថាបានរើសអើងលើសហគមន៍មូស្លីមនៅតំបន់ព្រំដែនរដ្ឋបង់ហ្គាល់ខាងលិច។ Read more











