newsare.net
នាពេលថ្មីៗនេះ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរចំនួន ៤០នាក់ ដែលបានចូលទៅធ្វើការនៅប្រទេសថៃដសមត្ថកិច្ចថៃបន្តមានវិធានការផ្លូវច្បាប់លើពលករខ្មែរខុសច្បាប់ដែលចូលទៅធ្វើការនៅថៃ
នាពេលថ្មីៗនេះ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរចំនួន ៤០នាក់ ដែលបានចូលទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ហើយពលករខ្មែរ ១០នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរថៃសម្រេចឃុំខ្លួន និងចោទប្រកាន់ពីបទចូលទឹកដីថៃដោយខុសច្បាប់។ នេះបើតាម មន្ត្រីអង្គការសង់ត្រាល់ ដែលធ្វើការទាក់ទងទៅនឹងពលករចំណាកស្រុក និងកាសែតថៃ Bangkok Post។ ពលករខ្មែរទាំង ៤០នាក់ខាងលើ ត្រូវបានអាជ្ញាធរថៃបញ្ជូនមកវិញតាមច្រកឡែមក្នុងខេត្តបាត់ដំបង។ ចំណែកពលករ ១០នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរឃុំខ្លួននៅក្នុងខេត្តចាន់ថាបុរី ប្រទេសថៃ។ Read more











