newsare.net
ក្រោយពីចុះកិច្ចព្រមព្រៀងអនុញ្ញាតឲ្យអារ៉ាប៊ីសាអូឌីតអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរស៊ីវិល ប្រធអាមេរិកបើកផ្លូវឲ្យអារ៉ាប៊ីសាអូឌីតមាននុយក្លេអ៊ែរស៊ីវិល តែត្រូវទទួលស្គាល់រដ្ឋអ៊ីស្រាអែលសិន
ក្រោយពីចុះកិច្ចព្រមព្រៀងអនុញ្ញាតឲ្យអារ៉ាប៊ីសាអូឌីតអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរស៊ីវិល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់លក្ខខណ្ឌបន្ថែមដោយតម្រូវឲ្យទីក្រុងរីយ៉ាដទទួលស្គាល់រដ្ឋអ៊ីស្រាអែល។ តែមិនទាន់អីផង កិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិលរវាងវ៉ាស៊ីនតោន និងរីយ៉ាដបានបង្កឲ្យមានការរិះគន់អំពីអស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា និងក្តីព្រួយបារម្ភពីការសាយភាយអាវុធប្រល័យលោក។ ចំណែកបណ្តាអ្នកតំណាងរាស្ត្រប្រឆាំងនៅអាមេរិកក៏បានរិះគន់លោក ត្រាំ ថាកំពុងតែធ្វើរឿងមិនសមហេតុផល ដោយធ្វើសង្គ្រាមហាមឃាត់អ៊ីរ៉ង់មិនឲ្យមាននុយក្លេអ៊ែរ តែបែរជាបើកភ្លើងខៀវឲ្យអារ៉ាប៊ីសាអូឌីតដែលជាសត្រូវអ៊ីរ៉ង់អាចមាននុយក្លេអ៊ែរទៅវិញ។ Read more











