ហ្សកហ្ស៊ី៖ សមាជិកបក្សកាន់អំណាចជួបជុំគ្នា ប្រឆាំងមតិដែលរិះគន់ ថាច្បាប់ថ្មីរឹតត្បិតសេរីភាព
newsare.net
ថ្ងៃចន្ទទី ២៩ មេសា បក្សកាន់អំណាចក្នុងប្រទេសហ្សកហ្ស៊ី បានប្រមូលសមាជិកបក្សរបស់ខ្លួន ទៅជួបជុហ្សកហ្ស៊ី៖ សមាជិកបក្សកាន់អំណាចជួបជុំគ្នា ប្រឆាំងមតិដែលរិះគន់ ថាច្បាប់ថ្មីរឹតត្បិតសេរីភាព
ថ្ងៃចន្ទទី ២៩ មេសា បក្សកាន់អំណាចក្នុងប្រទេសហ្សកហ្ស៊ី បានប្រមូលសមាជិកបក្សរបស់ខ្លួន ទៅជួបជុំគ្នានៅមុខរដ្ឋសភាហ្សកហ្ស៊ី ដើម្បីសម្តែងការចម្លើយតប ទល់នឹងបាតុកម្ម ទ្រង់ទ្រាយធំមួយ ដែលធ្វើឡើងដោយពលរដ្ឋហ្សកហ្ស៊ីរាប់ពាន់នាក់ កាលពីថ្ងៃអាទិត្យទី ២៨ មេសា ក្នុងបំណងប្រឆាំង គម្រោងច្បាប់ស្តីពី "ភ្នាក់ងារបរទេស” ដែលពួកគេចាត់ទុកថា ជាការគំរាមកំហែង ដល់សិទ្ធិបញ្ចេញមតិ។ គួរបញ្ជាក់ថា គម្រោងច្បាប់ថ្មីនេះ កំពុងបង្ក ការបែកបាក់ប្រេះឆាក្នុងស្រទាប់មហាជន ពោលគឺមាន ប្រជាជនហ្សកហ្ស៊ីរាប់ម៉ឺននាក់ នាំគ្នាធ្វើបាតុកម្មតវ៉ា ដោយបង្ហាញទំនោររបស់ពួកទៅកាន់សហភាពអឺរ៉ុប។ ហ្វូងបាតុករប្រឆាំងច្បាប់ថ្មីនេះ ទាមទារការរក្សាសិទ្ធិបញ្ចេញមតិដោយគ្មានការរាំងខ្ទប់ ហើយរិះគន់ខ្លាំងៗ លើបក្សកាន់អំណាចនៅហ្សកហ្ស៊ី ថាកំពុងខិតទៅរកការដឹកនាំប្រទេសតាមបែប រុស្ស៊ី។