កម្ពុជាបន្តពន្យល់ពីគម្រោងព្រែកជីកហ្វូណន និងច្រានចោលកង្វល់នានា
newsare.net
លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅបន្តចេញពន្យលកម្ពុជាបន្តពន្យល់ពីគម្រោងព្រែកជីកហ្វូណន និងច្រានចោលកង្វល់នានា
លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅបន្តចេញពន្យល់សាធារណជនពីគម្រោងព្រែកហ្វូណនបន្ថែមទៀត នៅថ្ងៃសៅរ៍នេះ ធ្វើឡើងនៅវិទ្យាស្ថានពហុច្ចេកវិទ្យា(តិចណូ)។ ការបន្តចេញមុខពន្យល់ពីគម្រោងនេះ ខណៈដែលគណៈកម្មាការទន្លេមេគង្គវៀតណាម នៅថ្ងៃទី០៣ ឧសភា បានបន្តស្នើឱ្យកម្ពុជាផ្តល់ព័ត៌មានលម្អិតពីគម្រោងព្រែកជីកនេះ និងជំរុញឱ្យមានកិច្ចសហការវាយតម្លៃពីផលប៉ះពាល់ និងស្វែងរកដំណោះស្រាយរួមគ្នា។