លោកប្លីងកិនទៅកៀវ ស្របពេលដែលកងទ័ពរុស្ស៊ីកំពុងសំរុកវាយនៅតំបន់ខារគីវ
newsare.net
លោកប្រមុខការទូតសហរដ្ឋអាមេរិក អង់តូនី ប្លីងកិន បានធ្វើដំណើរទៅដល់ទីក្រុងកៀវ នៅព្រឹកថ្ងៃអង្គលោកប្លីងកិនទៅកៀវ ស្របពេលដែលកងទ័ពរុស្ស៊ីកំពុងសំរុកវាយនៅតំបន់ខារគីវ
លោកប្រមុខការទូតសហរដ្ឋអាមេរិក អង់តូនី ប្លីងកិន បានធ្វើដំណើរទៅដល់ទីក្រុងកៀវ នៅព្រឹកថ្ងៃអង្គារនេះ ដើម្បីជួបប្រជុំជាមួយលោកប្រធានាធិបតីអ៊ុយក្រែន និយាយអំពីស្ថានភាពសង្គ្រាម និងដំណើរការប្រគល់អាវុធ។ ដំណើរទៅដល់ដោយមិនបានគ្រោងទុកមុន របស់លោកអង់តូនី ប្លីងកិននេះ គឺស្របពេលដែលកងទ័ពរុស្ស៊ី កំពុងតែសំរុកវាយប្រហារយ៉ាងខ្លាំង ប៉ុន្មានថ្ងៃមកនេះ នៅតំបន់ខារគីវ ភាគឦសានអ៊ុយក្រែន។ លោកប្លីងកិនបានប្រាប់លោកហ្សេឡេនស្គីថា «កុំបារម្ភអី គ្រឿងសព្វាវុធកំពុងតែបញ្ជូនមកហើយ»។