Cambodia



ក្រសួងរ៉ែ និងថាមពល៖​ រដ្ឋប្រមូលចំណូលសួយសារពីវិស័យរ៉ែបានជិត ៩៣លានដុល្លារ ក្នុងឆមាសដំបូងឆ្នាំ ២០២៦

នៅក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៦នេះ រដ្ឋាភិបាលបម្រូលចំណូលបានមកពីសួយសារអាករក្នុងវិស័យរ៉

ក្រសួងរ៉ែ និងថាមពល៖​ រដ្ឋប្រមូលចំណូលសួយសារពីវិស័យរ៉ែបានជិត ៩៣លានដុល្លារ ក្នុងឆមាសដំបូងឆ្នាំ ២០២៦

នៅក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៦នេះ រដ្ឋាភិបាលបម្រូលចំណូលបានមកពីសួយសារអាករក្នុងវិស័យរ៉ែចំនួនជិត ​៩៣លានដុល្លារ។ នេះបើតាម​អគ្គនាយកទទួលបន្ទុកក្តាប់រួមអគ្គនាយកដ្ឋានធនធានរ៉ែ លោក​​ អ៊ឹង ឌីប៉ូឡា ដែលបានប្រាប់សន្និសីទព័ត៌មាននៅថ្ងៃទី៥កក្កដា និងថា ​រដ្ឋាភិបាលក៏ប្រមូលចំណូលដែលបានមកពីពន្ធនាំចេញ និងពន្ធដារក្នុងវិស័យនេះចំនួនប្រមាណជា ១៥០លានដុល្លារផងដែរ​​។

អ្នកឃ្លាំមើល៖ ជម្លោះព្រំដែនកម្ពុជា-ថៃនៅតែផុយស្រួយ ខណៈថៃព្យាយាមបង្កហេតុម្តងហើយម្តងទៀត

នៅថ្ងៃអាទិត្យទី៥កក្កដា មានសេចក្តីរាយការណ៍ថា ទាហានថៃបានគប់គ្រាប់បែកដៃ បង្កឲ្យទាហានកម្ពុជា

អ្នកឃ្លាំមើល៖ ជម្លោះព្រំដែនកម្ពុជា-ថៃនៅតែផុយស្រួយ ខណៈថៃព្យាយាមបង្កហេតុម្តងហើយម្តងទៀត

នៅថ្ងៃអាទិត្យទី៥កក្កដា មានសេចក្តីរាយការណ៍ថា ទាហានថៃបានគប់គ្រាប់បែកដៃ បង្កឲ្យទាហានកម្ពុជា ៣នាក់រងរបួស។ មកដល់ពេលពេលនេះ រដ្ឋាភិបាលកម្ពុជានៅមិនទាន់ចេញមកបញ្ជាក់អំពីហេតុការណ៍នេះនៅឡើយទេ។ ក៏ប៉ុន្តែពីភាគីថៃវិញបានបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងករណីគប់គ្រាប់បែក​ទៅលើទីតាំងឈរជើង​របស់​កងទ័ពកម្ពុជា នៅព្រំដែនខេត្តឧត្តរមានជ័យនេះឡើយ។ អ្នកឃ្លាំមើលកត់សម្គាល់ថា កម្សួលនៃការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃនៅតែផុយស្រួយ ខណៈកងទ័ពថៃតែងតែព្យាយាមបង្កហេតុឥតឈប់ឈរ។

ចិនប្រកាស​​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប នៅ​តំបន់​ប៉ាស៊ីហ្វិក ដោយ​ជោគជ័យ

ចិន​បានប្រកាស​​នៅ​ថ្ងៃ​ចន្ទទី​៦​កក្កដា​២០២៦​នេះ​ អំពី​ការ​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វី

ចិនប្រកាស​​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប នៅ​តំបន់​ប៉ាស៊ីហ្វិក ដោយ​ជោគជ័យ

ចិន​បានប្រកាស​​នៅ​ថ្ងៃ​ចន្ទទី​៦​កក្កដា​២០២៦​នេះ​ អំពី​ការ​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប​ដោយ​ជោគ​ជ័យ នៅ​ក្នុង​តំបន់​មហាសមុទ្ទ​ប៉ាស៊ីហ្វិក​ ដែល​ធ្លាប់​ជា​ដែនឥទ្ធិពល​​​របស់​អាមេរិក​និង​​សម្ព័ន្ធមិត្ត។ ប្រទេស​ជិត​ខាង​ដូច​យ៉ាង​ជប៉ុន នូវែលហ្សេឡង់​ បាន​បញ្ចេញ​ប្រតិកម្ម​ខ្វល់​ខ្វាយ និង​ជំរុញ​ឱ្យ​ចិន​កុំ​បញ្ចេញ​កាយវិការ​បែប​គំរាមកំហែង។

អូស្ត្រាលីចុះសន្ធិសញ្ញា​ការពារជាតិជាមួយកោះ​ហ្វ៊ីជី ជួយគ្នាក្នុងករណីមានការគំរាមអធិបតេយ្យភាព

ថ្ងៃចន្ទ ទី​៦កក្កដា អូស្ត្រាលីនិង​កោះហ្វ៊ីជី បានចុះហត្ថលេខា​លើសន្ធិសញ្ញា​ការពារជាតិជាមួយ

អូស្ត្រាលីចុះសន្ធិសញ្ញា​ការពារជាតិជាមួយកោះ​ហ្វ៊ីជី ជួយគ្នាក្នុងករណីមានការគំរាមអធិបតេយ្យភាព

ថ្ងៃចន្ទ ទី​៦កក្កដា អូស្ត្រាលីនិង​កោះហ្វ៊ីជី បានចុះហត្ថលេខា​លើសន្ធិសញ្ញា​ការពារជាតិជាមួយគ្នា​។ សន្ធិសញ្ញានេះ​ គឺជាយុទ្ធសាស្ត្រ​ជួយការពារគ្នាទៅវិញទៅមក ដើម្បី​ទប់ស្កាត់​ការពង្រីកឥទ្ធិពលរបស់​ចិន នៅក្នុងតំបន់ប៉ាស៊ីហ្វិក​ខាងត្បូង​​។

អ៊ីរ៉ង់៖ កូនប្រុស​៣នាក់របស់​​​អាយ៉ាតូឡា អាលី​ ខាមេណី​ បង្ហាញមុខពេល​បុណ្យ​​សពឪពុក

អ៊ីរ៉ង់​កំពុងតែ​កាន់ទុក្ខថ្នាក់ជាតិ​។​ ថ្នាក់ដឹកនាំកំពូលៗ​ ទាំង​ខាង​រដ្ឋាភិបាល​និង​ខាង​

អ៊ីរ៉ង់៖ កូនប្រុស​៣នាក់របស់​​​អាយ៉ាតូឡា អាលី​ ខាមេណី​ បង្ហាញមុខពេល​បុណ្យ​​សពឪពុក

អ៊ីរ៉ង់​កំពុងតែ​កាន់ទុក្ខថ្នាក់ជាតិ​។​ ថ្នាក់ដឹកនាំកំពូលៗ​ ទាំង​ខាង​រដ្ឋាភិបាល​និង​ខាង​សាសនា បា​នបង្ហាញមុខ​ក្នុង​ឱកាស​សូត្រ​ធម៌​ឲ្យសពអាយ៉ាតូឡា អាលី ខាមេណី។ កាសែត​រដ្ឋអ៊ីរ៉ង់ បាន​បង្ហាញ​រូប​កូនប្រុស​​ ៣ នាក់របស់​ អាលី ខាមេណី។ តែ​គ្មាន​វត្តមាន​លោក មុត្ឆតាបា ខាមេណី ដែល​ស្នង​តំណែង​ ប្រមុខដឹកនាំសាសនាអ៊ីរ៉ង់ ពី​ឪពុក​នោះទេ។​

កម្ពុជារំលឹកឡើងវិញពីវិនាសកម្មប្រាសាទព្រះវិហារដោយសារសង្គ្រាមឆ្នាំ ២០២៥

ថ្ងៃទី៧ កក្កដា ​២០២៦ គឺជាខួប១៨​ឆ្នាំ ​នៃការ​ចុះប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌពិភព

កម្ពុជារំលឹកឡើងវិញពីវិនាសកម្មប្រាសាទព្រះវិហារដោយសារសង្គ្រាមឆ្នាំ ២០២៥

ថ្ងៃទី៧ កក្កដា ​២០២៦ គឺជាខួប១៨​ឆ្នាំ ​នៃការ​ចុះប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក។ ឆ្លៀតក្នុងឱកាសប្រារព្ធខួបដែលធ្វើឡើង​នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាបានរំលឹកឡើងវិញពីវិនាសកម្មដ៏ធ្ងន់ធ្ងរនៃ​ប្រាសាទព្រះ​វិហារ ដោយសារ​សង្គ្រាម​កាលពីអំឡុង​ឆ្នាំ​២០២៥​។ ជាសង្គ្រាម​ដែល​ភាគីថៃ​បានទម្លាក់​គ្រាប់​បែក​ បណ្តាល​ឲ្យ​ប្រាសាទដ៏​ចំណាស់មួយនេះ​រងការខូចខាត​យ៉ាងធ្ងន់ធ្ងរ។​

ក្រសួងបរិស្ថានបន្តរកឃើញវត្តមានសត្វជិតផុតពូជចំនួន ១៤ប្រភេទ

ក្រសួងបរិស្ថាននៅថ្ងៃចន្ទទី៦កក្កដានេះ បានបង្ហាញលទ្ធផលស្រាវជ្រាវមួយស្តីពីការ​រកឃើញវត្តមាន

ក្រសួងបរិស្ថានបន្តរកឃើញវត្តមានសត្វជិតផុតពូជចំនួន ១៤ប្រភេទ

ក្រសួងបរិស្ថាននៅថ្ងៃចន្ទទី៦កក្កដានេះ បានបង្ហាញលទ្ធផលស្រាវជ្រាវមួយស្តីពីការ​រកឃើញវត្តមានសត្វព្រៃជិតផុតពូជចំនួន ១៤ប្រភេទ។ តាមលទ្ធផលនៃការស្រាវជ្រាវ សត្វព្រៃកម្រដែលទើបរក​ឃើញទាំងនោះរួមមានដំរីអាស៊ី ប្រើសស្បូវ ខ្លាភ្ញីថ្មកែវ និងស្វាត្រោសជាដើម។

កម្ពុជាឈានមុខគេនៅអាស៊ាន និងអាស៊ីប៉ាស៊ីហ្វិកក្នុងការទប់ស្កាត់ការឆ្លងជំងឺមេរោគអេដស៍

នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថាន Lowy របស់ប្រទេសអូស្ត្រាលីបានចុះផ្សាយថា កម្ពុជាជាប្រទ

កម្ពុជាឈានមុខគេនៅអាស៊ាន និងអាស៊ីប៉ាស៊ីហ្វិកក្នុងការទប់ស្កាត់ការឆ្លងជំងឺមេរោគអេដស៍

នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថាន Lowy របស់ប្រទេសអូស្ត្រាលីបានចុះផ្សាយថា កម្ពុជាជាប្រទេសដែលលេចធ្លោបំផុតមួយក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន និងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការប្រយុទ្ធប្រឆាំងជំងឺអេដស៍ ស្របតាមគោលដៅសកល ៩៥–៩៥–៩៥ របស់អង្គការ UNAIDS។ ដោយយោងតាមរបាយការណ៍នានា វិទ្យាស្ថាន Lowy បានលើកសសើរកម្ពុជាថាបានអនុវត្តគំរូខុសប្លែកពីបណ្តាប្រទេសក្នុងតំបន់ បើទោះបីជាមូលនិធិសកលសម្រាប់មេរោគអេដស៍បានផ្អាកផ្តល់ជំនួយថវិកា នៅតាមប្រទេសកំពុងអភិវឌ្ឍក៏ដោយ។

ថៃបដិសេធថាខ្លួនមិនបានគប់គ្រាប់បែកទៅលើកងទ័ពកម្ពុជា

កងទ័ពថៃបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងករណីគប់គ្រាប់បែក​ទៅលើទីតាំងឈរជើង​របស់​កងទ័ពកម្ព

ថៃបដិសេធថាខ្លួនមិនបានគប់គ្រាប់បែកទៅលើកងទ័ពកម្ពុជា

កងទ័ពថៃបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងករណីគប់គ្រាប់បែក​ទៅលើទីតាំងឈរជើង​របស់​កងទ័ពកម្ពុជានៅព្រំដែនខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ទេ។ ការចេញមុខបដិសេធរបស់ភាគីថៃនេះកើតមានក្រោយលេច​​ព័ត៌មានលើ​បណ្តាញទំនាក់ទំនងសង្គមថា កងទ័ពកម្ពុជា ៣នាក់បានរងរបួស​ដោយ​សារទាហានថៃបានយកក្រណាត់រុំគ្រាប់បែក​​ គប់មកលើទីតាំងឈរជើងរបស់ទាហានខ្មែរ​ នៅព្រំដែនថ្មដូន​ ក្នុងខេត្តឧត្តរមានជ័យ។ តែភាគីកម្ពុជានៅមិនទាន់បញ្ជាក់ពីព័ត៌មាននេះនៅឡើយ។

អ៊ីរ៉ង៖ កូនប្រុស​៣នាក់របស់​​​អាយ៉ាតូឡា អាលី​ ខាមេណី​ បង្ហាញមុខពេល​បុណ្យ​​សពឪពុក

អ៊ីរ៉ង់​កំពុងតែ​កាន់ទុក្ខថ្នាក់ជាតិ​។​ ថ្នាក់ដឹកនាំកំពូលៗ​ ទាំង​ខាង​រដ្ឋាភិបាល​និង​ខាង​

អ៊ីរ៉ង៖ កូនប្រុស​៣នាក់របស់​​​អាយ៉ាតូឡា អាលី​ ខាមេណី​ បង្ហាញមុខពេល​បុណ្យ​​សពឪពុក

អ៊ីរ៉ង់​កំពុងតែ​កាន់ទុក្ខថ្នាក់ជាតិ​។​ ថ្នាក់ដឹកនាំកំពូលៗ​ ទាំង​ខាង​រដ្ឋាភិបាល​និង​ខាង​សាសនា បា​នបង្ហាញមុខ​ក្នុង​ឱកាស​សូត្រ​ធម៌​ឲ្យសពអាយ៉ាតូឡា អាលី ខាមេណី។ កាសែត​រដ្ឋអ៊ីរ៉ង់ បាន​បង្ហាញ​រូប​កូនប្រុស​​ ៣ នាក់របស់​ អាលី ខាមេណី។ តែ​គ្មាន​វត្តមាន​លោក មុត្ឆតាបា ខាមេណី ដែល​ស្នង​តំណែង​ ប្រមុខដឹកនាំសាសនាអ៊ីរ៉ង់ ពី​ឪពុក​នោះទេ។​

វៀតណាមកំពុងស្រូបទាញវិស័យទេសចរណ៍ផ្នែកវេជ្ជសាស្ត្រឱ្យកាន់តែច្រើនពីអន្តរជាតិ

រដ្ឋាភិបាលវៀតណាម កំពុងជំរុញការទាក់ទាញភ្ញៀវទេសចរអន្តរជាតិផ្នែកវេជ្ជសាស្ត្រឱ្យកាន់តែច្រើ

វៀតណាមកំពុងស្រូបទាញវិស័យទេសចរណ៍ផ្នែកវេជ្ជសាស្ត្រឱ្យកាន់តែច្រើនពីអន្តរជាតិ

រដ្ឋាភិបាលវៀតណាម កំពុងជំរុញការទាក់ទាញភ្ញៀវទេសចរអន្តរជាតិផ្នែកវេជ្ជសាស្ត្រឱ្យកាន់តែច្រើន តាមរយៈការបោះទុនវិនិយោគលើបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗជាច្រើន។ យោងតាមការចុះផ្សាយរបស់កាសែតវៀតណាម Tuoitre News នៅថ្ងៃទី៤ ខែកក្កដា ការជំរុញវិស័យទេសចរណ៍វេជ្ជសាស្ត្ររបស់វៀតណាម ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលវៀតណាមសង្កេតឃើញកំណើនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរទៅប្រទេសវៀតណាម ក្នុងគោលដៅស្វែងរកសេវាកម្មព្យាបាលសុខភាព។

ក្រសួង​ទេស​ចរណ៍គ្រោង​ប្រែ​ក្លាយ​ភ្នំគូលែនជាតំបន់ទេស​ចរណ៍វប្ប​ធម៌​ឈានមុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍

លោក​ ហួត​ ហាក់​ រដ្ឋ​មន្ត្រីក្រសួង​ទេសចរណ៍​បានប្រកាស​នៅថ្ងៃ​ទី៣​កក្ក​ដា​ ឆ្នាំ២០២៦ អំពី​គ

ក្រសួង​ទេស​ចរណ៍គ្រោង​ប្រែ​ក្លាយ​ភ្នំគូលែនជាតំបន់ទេស​ចរណ៍វប្ប​ធម៌​ឈានមុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍

លោក​ ហួត​ ហាក់​ រដ្ឋ​មន្ត្រីក្រសួង​ទេសចរណ៍​បានប្រកាស​នៅថ្ងៃ​ទី៣​កក្ក​ដា​ ឆ្នាំ២០២៦ អំពី​គម្រោង​ការ​ប្រែក្លាយ​ឧទ្យានជាតិព្រះជ័យវរ័្មននរោត្តម ឬ​ឧទ្យាន​ជាតិ​ភ្នំគូលែន ​ជា​គោល​ដៅ​​​ទេស​ចរណ៍​ធម្មជាតិ​ វប្ប​ធម៌ និង​ជំនឿ​ឈានមុខក្នុង​តំបន់អាស៊ី​អាគ្នេយ៍​។ អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ទេ​សចរណ៍​​សាទរ​គម្រោង​របស់​ក្រសួង​ ​តែពួកគេ​​ក៏​​ចង់ឃើញរដ្ឋ​អភិវឌ្ឍ​​ចំណុចមួយ​ចំនួន​ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់ភ្ញៀវ​​​ទេ​សចរ។​

លោក ត្រាំ ពិភាក្សាជាមួយ​មេដឹកនាំ​រុស្ស៊ី​និងអ៊ុយក្រែន មុន​ជំនួប​កំពូល​អូតង់

នៅថ្ងៃសៅរ៍ ទី​៤កក្កដា ទិវាបុណ្យ​ឯករាជ្យជាតិ​អាមេរិក​ខួប​២៥០ឆ្នាំ ​ប្រធានាធិបតីអាមេរិក លោ

លោក ត្រាំ ពិភាក្សាជាមួយ​មេដឹកនាំ​រុស្ស៊ី​និងអ៊ុយក្រែន មុន​ជំនួប​កំពូល​អូតង់

នៅថ្ងៃសៅរ៍ ទី​៤កក្កដា ទិវាបុណ្យ​ឯករាជ្យជាតិ​អាមេរិក​ខួប​២៥០ឆ្នាំ ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឆ្លៀត​ឱកាស​​ពិភាក្សា​តាមទូរស័ព្ទ​ជាមួយ​ប្រមុខរដ្ឋ​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី​។ ការ​​ពិគ្រោះ​ផ្តោតអំពី​វិ​បត្តិ​សង្គ្រាម​អ៊ុយក្រែន​ និង​​សំណុំ​រឿងអន្តរជាតិសំខាន់ៗ​​ផ្សេងទៀត។ ការជជែកគ្នាតាម​ទូរស័ព្ទ​​នេះ ធ្វើឡើង​មុន​ជំនួប​កំពូល​អង្គការ​សម្ព័ន្ធ​យោធា អូតង់ ដែលត្រូវ​រៀបចំ​ធ្វើ​នៅ​ទីក្រុង​អង់ការ៉ា ប្រទេស​តួកគី។

រដូវកាលភ្លើងឆេះព្រៃចាប់ផ្តើមនៅអឺរ៉ុប កាន់តែលឿនរហ័ស និង​​ច្រើនកន្លែងក្នុងពេលតែមួយ

ប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាប្រទេសអឺរ៉ុប​ជុំវិញ​សមុទ្រម៉េឌីទែរ៉ាណេ បានរងគ្រោះ​ដោយ​ភ្ល

រដូវកាលភ្លើងឆេះព្រៃចាប់ផ្តើមនៅអឺរ៉ុប កាន់តែលឿនរហ័ស និង​​ច្រើនកន្លែងក្នុងពេលតែមួយ

ប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាប្រទេសអឺរ៉ុប​ជុំវិញ​សមុទ្រម៉េឌីទែរ៉ាណេ បានរងគ្រោះ​ដោយ​ភ្លើងឆេះព្រៃរាប់សិបពាន់ហិចតា នៅក្នុងអំឡុងពេលរដូវក្តៅ​។ ឆ្នាំនេះ ភ្លើងឆេះព្រៃបានចាប់ផ្តើមយ៉ាងលឿនរហ័ស និង​ច្រើនកន្លែងក្នុងពេលតែមួយ​។ នៅភាគខាងត្បូងបារាំង ភ្លើងបានលេបត្របាក់អស់ព្រៃឈើប្រមាណ​១០០០ហិចតា និងបានឆេះ កម្ទេចទីតាំងកំពីងប្រណិតដ៏ធំបំផុតមួយ។ នៅអេស្ប៉ាញ នៅព័រទុយហ្កាល និងនៅក្រិក ក្រុមពន្លត់​ភ្លើងព្រៃ កំពុងតែខំប្រឹងប្រែង​ប្រយុទ្ធនឹងភ្លើង យ៉ាងលំបាក២ថ្ងៃមកនេះ​។

អ្នកការពារសិទ្ធិមនុស្សនៃអ.ស.ស ទាមទារឲ្យដោះលែងសកម្មជនមាតាធម្មជាតិដែលជាប់ពន្ធនាគារ

អ្នកការពារសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានសម្តែងក្តីព្រួយបារម្ភជាថ្មីចំពោះការបន្តឃុ

អ្នកការពារសិទ្ធិមនុស្សនៃអ.ស.ស ទាមទារឲ្យដោះលែងសកម្មជនមាតាធម្មជាតិដែលជាប់ពន្ធនាគារ

អ្នកការពារសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានសម្តែងក្តីព្រួយបារម្ភជាថ្មីចំពោះការបន្តឃុំឃាំងសកម្មជនមាតាធម្មជាតិចំនួន ៥រូបអស់ជាង២ឆ្នាំមកនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ចុះ​នៅថ្ងៃទី២កក្កដា អ្នកការពារសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានទទូចឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនមាតាធម្មជាតិជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ។

សហគមន៍ជ្រោយស្វាយអំពាវនាវឱ្យមានការពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារដែននេសាទទឹករាក់

សហគមន៍ឆ្នេរនេសាទជ្រោយស្វាយ ក្នុងខេត្តកោះកុង បានកត់សម្គាល់ឃើញថា ការបំពានដែននេសាទទឹករាក់ក្

សហគមន៍ជ្រោយស្វាយអំពាវនាវឱ្យមានការពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារដែននេសាទទឹករាក់

សហគមន៍ឆ្នេរនេសាទជ្រោយស្វាយ ក្នុងខេត្តកោះកុង បានកត់សម្គាល់ឃើញថា ការបំពានដែននេសាទទឹករាក់ក្នុងសហគមន៍នៅតែបន្តកើតមានពីសំណាក់ទូកនេសាទធំៗ។ ទូកនេសាទធំៗ ដែលបានប្រើឧបករណ៍អួនអូសគូ ឬមងហោះ ទៅបំផ្លាញមងក្ដាម មងបង្គា របស់ប្រជានេសាទ និងជីវៈចម្រុះ។ ប្រឈមនឹងបញ្ហានេះ ពួកគេបានអំពាវនាវឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធ រួមគ្នាស្តារជីវចម្រុះឡើងវិញ និងត្រូវទប់ស្កាត់ឱ្យបានសកម្មភាពនេសាទខុសច្បាប់ទាំងនោះ៕

សម្តេច​ប៉ាប​អំពាវនាវបស្ចិមលោក​ជួយជនអន្តោប្រវេសន៍​ធ្វើ​ដំណើរតាមសមុទ្រ

សម្តេច​ប៉ាប ឡេអុងទី​១៤ ​​យាងទៅ​ ឡំប៉េឌុយស្សា ជាកោះមួយរបស់​អ៊ីតាលី ឋិត​នៅសមុទ្រមេឌីទែររ៉ាណ

សម្តេច​ប៉ាប​អំពាវនាវបស្ចិមលោក​ជួយជនអន្តោប្រវេសន៍​ធ្វើ​ដំណើរតាមសមុទ្រ

សម្តេច​ប៉ាប ឡេអុងទី​១៤ ​​យាងទៅ​ ឡំប៉េឌុយស្សា ជាកោះមួយរបស់​អ៊ីតាលី ឋិត​នៅសមុទ្រមេឌីទែររ៉ាណេ ​ និង ​​ជា​មាត់ទ្វារលំហូរ​ចូល នៃ​ជនអន្តោប្រវេសន៍​ដ៏ច្រើន ​នៅអឺរ៉ុប។ ប្រមុខដឹកនាំ​គ្រិស្តសាសនានិកាយ​កាតូលិក មានបន្ទូល​ឲ្យ​មេដឹកនាំប្រទេស​​បស្ចិមលោក​ ចាត់វិធានការ​ជួយ​ជនអន្តោប្រវេសន៍​ ដែលភៀសខ្លួន​តាម​សមុទ្រព្រោះពួកគេ​កំពុង​​ប្រឈម​ខ្លាំង​នឹងមរណភាព។ សេចក្តី​អំពាវនាវ​របស់ សម្តេចប៉ាប ​ នា​ពេល​នេះ​ ឋិត​ក្នុង​បរិបទ​ដែលសហរដ្ឋអាមេរិក​និង​សហភាពអឺរ៉ុប ​​​រឹត​បន្តឹងកាន់តែខ្លាំងចំពោះ​​ការ​​អនុវត្តច្បាប់​ប្រឆាំង​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ ។​

៤កក្កដា១៧៧៦ ពី​បដិវត្តន៍រើបំរះ​ចេញពីអាណានិគមអង់គ្លេស​ មកជា​ការចាប់កំណើតនែ​សហរដ្ឋអាមេរិក

ថ្ងៃទី​៤កក្កដា​ឆ្នាំ​១៧៧៦ ដែនដីអាណានិគមអង់គ្លេសចំនួន​​១៣តំបន់នៅអាមេរិក បានប្រកាស​ឯករាជ្

៤កក្កដា១៧៧៦ ពី​បដិវត្តន៍រើបំរះ​ចេញពីអាណានិគមអង់គ្លេស​ មកជា​ការចាប់កំណើតនែ​សហរដ្ឋអាមេរិក

ថ្ងៃទី​៤កក្កដា​ឆ្នាំ​១៧៧៦ ដែនដីអាណានិគមអង់គ្លេសចំនួន​​១៣តំបន់នៅអាមេរិក បានប្រកាស​ឯករាជ្យ​ ដែលនាំឲ្យ​កកើត​ប្រជាជាតិថ្មីមួយ​ ឈ្មោះថា សហរដ្ឋអាមេរិក​។ ២៥០ក្រោយ​មក កាលបរិច្ឆេទ​នេះ គឺ​ជាព្រឹត្តិការណ៍​​​មួយដ៏សំខាន់នៃប្រវតិ្តសាស្ត្រទំនើបរបស់ពិភពលោក ដែលនៅតែ​ស្ថិតនៅ​​ក្នុងការចងចាំ។ ពីក្រោយ​​រូបភាពនៃឥស្សរៈជនអាមេរិក​ដែលបាន​ផ្តួចផ្តើម​គំនិតទាមទារឯករាជ្យ ការចាប់បដិសន្ធិនៃសហរដ្ឋអាមេរិក គឺបានឆ្លងកាត់នូវការធ្វើបដិវត្តន៍​​ដ៏ស្មុគស្មាញ កើតចេញពីជម្លោះនយោបាយ សេដ្ឋកិច្ចនិងមនោគមន៍វិជ្ជា។ ហេតុការណ៍ប្រវត្តិសាស្ត្រទាំងនេះ បាន​ជះឥទ្ធិពលជារៀងដរាប មកលើដំណើរវិវឌ្ឍន៍របស់​​​បស្ចិមលោក​។

ក្រុម​សង្គម​ស៊ី​វិល​ស្នើជា​ថ្មី​​ឱ្យ​អាជ្ញាធរ​ និង​តុលាការ​បញ្ឈប់ការ​ធ្វើទុក្ខ​បុក​ម្នេញ​លើ​ក្រុម​កូ​ដករ​ណាហ្គាវើលដ៍

នៅ​ថ្ងៃទី​៣​ ខែ​កក្ក​ដា​ ឆ្នាំ២០២៦​ អង្គការ​សង្គម​ស៊ីវិល​ សមាគម​ សហជីព​ និង​សហ​ព័ន្ធ​មក​ពី

ក្រុម​សង្គម​ស៊ី​វិល​ស្នើជា​ថ្មី​​ឱ្យ​អាជ្ញាធរ​ និង​តុលាការ​បញ្ឈប់ការ​ធ្វើទុក្ខ​បុក​ម្នេញ​លើ​ក្រុម​កូ​ដករ​ណាហ្គាវើលដ៍

នៅ​ថ្ងៃទី​៣​ ខែ​កក្ក​ដា​ ឆ្នាំ២០២៦​ អង្គការ​សង្គម​ស៊ីវិល​ សមាគម​ សហជីព​ និង​សហ​ព័ន្ធ​មក​ពី​ ២៥​ស្ថាប័ន បាន​ចេញ​មុខ​អំពាវនាវ​ជា​ថ្មី​ឱ្យតុលាការ​ និងអា​ជ្ញា​ធរ​បញ្ឈប់រាល់ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ក្រុម​កូដ​ករ​ណា​ហ្គាវើលដ៍​។​ ជា​ការ​អំពាវ​នា​​វ​នៅក្រោយ​ពេល​ដែល​តុលាការ​កោះហៅក្រុមកូដករទៅសួរនាំពីដំណើររឿង «ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» បន្ទាប់ពីពួកគេបានធ្វើកូដកម្មអហិង្សានៅពីមុខក្រុមហ៊ុនណាហ្គាលវើលដ៍កាលពីពេលថ្មីៗនេះ។ 

តើការចាប់ខ្លួនជនបង្កហេតុរួចដោះលែងឲ្យនៅក្រៅឃុំ ឆ្លុះបញ្ចាំងដូចម្តេចពីការអនុវត្តច្បាប់?

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃសុក្រទី៣កក្កដា​ បានសម្រេចដោះលែងលោក ឃឿន សុឡា ហៅ K01 ឲ្យនៅក្រៅឃុំ

តើការចាប់ខ្លួនជនបង្កហេតុរួចដោះលែងឲ្យនៅក្រៅឃុំ ឆ្លុះបញ្ចាំងដូចម្តេចពីការអនុវត្តច្បាប់?

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃសុក្រទី៣កក្កដា​ បានសម្រេចដោះលែងលោក ឃឿន សុឡា ហៅ K01 ឲ្យនៅក្រៅឃុំបន្ទាប់ពីបញ្ជូនទៅដាក់ពន្ធនាគារបានមួយថ្ងៃ។ ការដោះលែងលោក ឃឿន សុឡា ឲ្យនៅក្រៅឃុំតែបន្តស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ​​ បានបន្សល់ចម្ងល់ពីមហាជនថា ហេតុអ្វីលោក ឃឿន សុឡា អាចនៅក្រៅឃុំ ក្រោយប្រព្រឹត្តអំពើហិង្សាដោយចេតនាលើយុវជនមួយរូប​។​ តើការចាប់ខ្លួនជនបង្កហេតុ រួចដោះលែងឲ្យនៅក្រៅឃុំដូច្នេះ ឆ្លុះបញ្ចាំងយ៉ាងណាពីការអនុវត្តច្បាប់?

ខួប​ឯករាជ្យអាមេរិក​​២៥០ឆ្នាំ​ លោក ត្រាំ ប្តេជ្ញាប្រឆាំង​កុម្មុយនិស្ត​និង​អន្តោប្រវេសន៍

ថ្ងៃទី​៤កក្កដា​នេះ ជា​ឱកាស​ខួប​បុណ្យ​ឯករាជ្យអាមេរិក គម្រប់​២៥០ឆ្នាំ។ ប្រធានាធិបតី​អាមេរិ

ខួប​ឯករាជ្យអាមេរិក​​២៥០ឆ្នាំ​ លោក ត្រាំ ប្តេជ្ញាប្រឆាំង​កុម្មុយនិស្ត​និង​អន្តោប្រវេសន៍

ថ្ងៃទី​៤កក្កដា​នេះ ជា​ឱកាស​ខួប​បុណ្យ​ឯករាជ្យអាមេរិក គម្រប់​២៥០ឆ្នាំ។ ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ ​ប្រកាសថា អត្តសញ្ញាណ​អាមេរិក កំពុង​រងការ​គំរាម​កំហែង ព្រោះតែលិទ្ធិកុម្មុយនិស្តនិងវិបត្តិ​អន្តោប្រវេសន៍។ ​លោក​ក៏បាន​ចោទប្រកាន់​ថា លិទ្ធិកុម្មុយនិស្ត កំពុងតែ​ឋិតក្នុង​ជួរ​បក្សប្រឆាំង​ គឺគណបក្ស​ប្រធិបតេយ្យ​។ ក្នុងឱកាស​ខួប​ឯករាជ្យជាតិនេះដែរ ពលរដ្ឋអាមេរិក​ព្រួយ​បារម្ភ​អំពីការ​បែកបាក់ ក្នុង​សង្គម​​ជាតិ ដ្បិត​ ស្នាមប្រេះឆាឃើញ​កាន់តែ​ច្បាស់ឡើងៗ ក្រោម​អំណាច​ដឹកនាំ​របស់​លោក ត្រាំ។ 

ពល​រដ្ឋ​ឥណ្ឌូនេស៊ីពាក់​ព័ន្ធ​ឧក្រិដ្ឋ​កម្ម​អនឡាញជិត ​១២០០០នាក់ ស្នើ​ចាក​ចេញពីកម្ពុជាក្នុងរយៈពេល ៦ខែ

ចាប់​តាំង​ពីខែ​មករា​ រហូត​ដល់​ខែ​មិថុនា ​ឆ្នាំ២០២៦ ជន​ជាតិ​ឥណ្ឌូ​នេស៊ីយ៉ាង​តិច​ ១១០០០នាក់

ពល​រដ្ឋ​ឥណ្ឌូនេស៊ីពាក់​ព័ន្ធ​ឧក្រិដ្ឋ​កម្ម​អនឡាញជិត ​១២០០០នាក់ ស្នើ​ចាក​ចេញពីកម្ពុជាក្នុងរយៈពេល ៦ខែ

ចាប់​តាំង​ពីខែ​មករា​ រហូត​ដល់​ខែ​មិថុនា ​ឆ្នាំ២០២៦ ជន​ជាតិ​ឥណ្ឌូ​នេស៊ីយ៉ាង​តិច​ ១១០០០នាក់បានស្នើសុំ​ចាកចេញពីប្រទេសកម្ពុជា ពោល​គឺ​នៅក្រោយ​ពេល​​​រដ្ឋាភិ​បាល​កម្ពុជាបើក​យុទ្ធនាការ​បង្ក្រាបចាស់ដៃលើ​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​ប្រព័ន្ធអនឡាញ​។ បើ​តាម​​សារព័ត៌មាន​សិង្ហ​បុរី The Straits Times នៅ​ថ្ងៃទី​៣​ ខែកក្ក​ដា​​ ឆ្នាំ២០២៦​ ប្រធានផ្នែកការពារពលរដ្ឋនៃក្រសួងការបរទេសឥណ្ឌូ​នេស៊ីបញ្ជាក់​ថា ចំនួនពល​រដ្ឋ​ឥណ្ឌូនេស៊ីដែល​ស្នើ​ត្រឡប់​មក​កាន់ប្រទេស​កំណើត​វិញ​​ បាន​កើន​ឡើង​ទ្វេ​ដង​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ២០២៥​។​ 

លោក លី សូវណ្ណ៖ ជំងឺកូវីដ១៩ឆ្លងក្នុងសហគមន៍ជាថ្មី តែមិនបង្កក្តីបារម្ភ​​សុខភាពសាធារណៈឡើយ

ក្រសួង​សុខាភិបាលកម្ពុជាបានប្រកាសរកឃើញ​​ករណីជំងឺកូវីដ១៩ ដែលឆ្លង​ចូល​ក្នុងសហគមន៍ជាថ្មី​ ក

លោក លី សូវណ្ណ៖ ជំងឺកូវីដ១៩ឆ្លងក្នុងសហគមន៍ជាថ្មី តែមិនបង្កក្តីបារម្ភ​​សុខភាពសាធារណៈឡើយ

ក្រសួង​សុខាភិបាលកម្ពុជាបានប្រកាសរកឃើញ​​ករណីជំងឺកូវីដ១៩ ដែលឆ្លង​ចូល​ក្នុងសហគមន៍ជាថ្មី​ ក្នុងរយៈពេល ៣ថ្ងៃ​ជាប់ៗគ្នា​។ ​​​​ឆ្លើយប្រាប់វិទ្យុបារាំងអន្តរជាតិ Rfi នៅថ្ងៃទី​​៤កក្កដានេះ លោកវេជ្ជបណ្ឌិត លី សូវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង បានអះអាងថា ​​បាតុភាពនេះនឹងមិនអាចបង្កឱ្យមានក្តីបារម្ភសុខភាពសាធារណៈកម្ពុជាឡើយ។ ទោះជាយ៉ាងណាក៏ដោយ ​មន្ត្រីជំនាញសុខាភិបាលរូបនេះ​​បានស្នើឱ្យពលរដ្ឋត្រូវ​តែ​មាន​​ការ​ប្រុង​ប្រយ័ត្ន ​ពិសេស​​ក្នុង​ករណីឆ្លងចូលក្នុងសហគមន៍បែបនេះ។ 

អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការធ្វើកំណាយទីតាំងបុរាណដ្ឋានក្នុងតំបន់ឧទ្យានអង្គរសរុបជាង ១ម៉ឺនទីតាំង

អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការចុះធ្វើកំណាយ និងកំណត់ទីតាំងភូមិសាស្ត្រថ្មីនៃបុរាណដ្ឋានសរុ

អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការធ្វើកំណាយទីតាំងបុរាណដ្ឋានក្នុងតំបន់ឧទ្យានអង្គរសរុបជាង ១ម៉ឺនទីតាំង

អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការចុះធ្វើកំណាយ និងកំណត់ទីតាំងភូមិសាស្ត្រថ្មីនៃបុរាណដ្ឋានសរុបចំនួន១០១៨៨ទីតាំង នៅទូទាំងខេត្តសៀមរាប។ ក្នុងបទសម្ភាសខ្លីជាវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី៤ ខែកក្កដានេះ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ទីតាំងបុរាណដ្ឋានទាំងជាង ១ម៉ឺនកន្លែងនេះមិនមែនជាការរកឃើញថ្មីឡើយ ​តែជាទីតាំងដែលមានក្នុងទិន្នន័យបន្សល់ទុកស្រាប់ដោយសាលាបារាំងចុងបូព៌ា និងក្រសួងវប្បធម៌។ បើតាមលោក ហង់ ពៅ អាជ្ញាធរជាតិអប្សរាគ្រាន់តែជាអ្នក​ចុះធ្វើកំណាយបន្ថែម និងកំណត់កូអរដោនេថ្មីឱ្យ​មានភាពសុក្រិត្យជាងមុន។ តាមអគ្គនាយកអាជ្ញាធរជាតិអប្សរារូបនេះ​​ ទីតាំងបុរាណដ្ឋានខ្លះនៅរក្សាភាពដើមស្ទើរទាំងស្រុង និងខ្លះទៀតស្ទើរបាត់បង់ភាពដើមរបស់ខ្លួន។

អគ្គនាយកដ្ឋានពន្ធនាគារត្រៀម​បង្ការ​​​​​​បញ្ហាអសន្តិសុខ ​ប្រឈមនឹងកំណើន​អ្នកជាប់ឃុំជាង​៨ម៉ឺននាក់នៅឆ្នាំ ២០២៨

អ្នកជាប់ឃុំនៅទូទាំងប្រទេសកម្ពុជា​បច្ចុប្បន្នមានចំនួនជាង​ ៦​ម៉ឺ​​ន៧ពាន់នាក់​ និងអាច​បន្ត

អគ្គនាយកដ្ឋានពន្ធនាគារត្រៀម​បង្ការ​​​​​​បញ្ហាអសន្តិសុខ ​ប្រឈមនឹងកំណើន​អ្នកជាប់ឃុំជាង​៨ម៉ឺននាក់នៅឆ្នាំ ២០២៨

អ្នកជាប់ឃុំនៅទូទាំងប្រទេសកម្ពុជា​បច្ចុប្បន្នមានចំនួនជាង​ ៦​ម៉ឺ​​ន៧ពាន់នាក់​ និងអាច​បន្តកើនដល់​ប្រមាណ ៨ម៉ឺន ៥ពាន់នាក់​ នៅចុង​ឆ្នាំ​២០២៨ខាងមុខ។ នេះបើតាមការ​បញ្ជាក់របស់​​​អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក ឈន សាណាត នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍​​ក្រសួងមហាផ្ទៃ​នៅថ្ងៃទី​៣កក្កដាម្សិលមិញ។ ប្រឈមនឹង​កំណើនអ្នកជាប់ឃុំនេះ​ លោក ឈន សាណាត បានលើកឡើងពីក្តីបារម្ភចំពោះបញ្ហា​​ចង្អៀតណែននៅក្នុងពន្ធនាគារនៅកម្ពុជា​​។ តែទោះយ៉ាងណា ​​​អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគាររូបនេះ​បានអះអាង​​ថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានពន្ធនាគារយក​ចិត្តទុកដាក់លើ​ការគ្រប់គ្រងពន្ធនាគារ និងការកសាងហេដ្ឋារចនាសម្ព័ន្ធប​ន្ថែមដើម្បីឆ្លើយតបនឹងកំណើននៃអ្នកជាប់ឃុំ។ តាមលោក ឈន សាណាត ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានពន្ធនាគារក៏ដាក់ចេញវិធានការដើម្បីបង្ការភាពវឹកវរឬការបះបោរក្នុងពន្ធនាគារ និងវិធានការផ្សេងៗដើម្បីបន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារផងដែរ។

គ.ល.កធានា​មិនឲ្យកាស៊ីណូក្លាយជាជម្រកក្រុមឆបោកអនឡាញជាដាច់ខាត

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បានធានាថា ប្រតិបត្តិការឆបោកអនឡាញនឹងមិនអា

គ.ល.កធានា​មិនឲ្យកាស៊ីណូក្លាយជាជម្រកក្រុមឆបោកអនឡាញជាដាច់ខាត

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បានធានាថា ប្រតិបត្តិការឆបោកអនឡាញនឹងមិនអាចកើតឡើងនៅតាមកាស៊ីណូបានឡើយ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣ខែកក្កដា គ.ល.ក​ បានអះអាង​ចាត់វិធានការច្បាប់ដោយគ្មានការលើកលែងឡើយ បើសិនកាស៊ីណូណាមួយត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ​។ អ្នកតាមដានសង្គមយល់ថា ការទទួលបានជោគជ័យឬយ៉ាងណាក្នុងការចាត់វិធានការដូចនេះអាស្រ័យលើការបំពេញការងារ និងភាពស្មោះត្រង់របស់មន្ត្រីពាក់ព័ន្ធ។

តាហ្ស៊ីគីស្ថានកំណត់បញ្ជីឈ្មោះ ក្នុងហេតុផលមិន​ចង់​លើកតម្កើង​ឈ្មោះនិង វប្បធម៌​បរទេស

នៅក្នុង​គោលដៅ​លើកតម្កើង​វប្បធម៌ជាតិ និង​បន្ទុចបង្អាក់​ឥទ្ធិពល​បរទេស ជាពិសេស​រុស្ស៊ី និង​

តាហ្ស៊ីគីស្ថានកំណត់បញ្ជីឈ្មោះ ក្នុងហេតុផលមិន​ចង់​លើកតម្កើង​ឈ្មោះនិង វប្បធម៌​បរទេស

នៅក្នុង​គោលដៅ​លើកតម្កើង​វប្បធម៌ជាតិ និង​បន្ទុចបង្អាក់​ឥទ្ធិពល​បរទេស ជាពិសេស​រុស្ស៊ី និង​អ៊ីស្លាម​ជ្រុលនិយម រដ្ឋាភិបាល​តាហ្ស៊ីគីស្ថាន​ពង្រឹង​ច្បាប់​ស្តីពី​អត្រានុកូលដ្ឋាន នៅ​ត្រង់ចំណុច ចុះឈ្មោះ​របស់​ទារក។ ជាប់ឈ្មោះជា​បិតាស្ថាបនិក​​សន្តិភាព និង​បង្រួបបង្រួមជាតិ លោក​ប្រធានាធិបតី​តាហ្ស៊ីគីស្ថាន​ក្តោបក្តាប់យ៉ាងជាប់ណែន ឥទ្ធិពល​អ៊ីស្លាម និង​ការដកឃ្លា ឃ្លាតចាកឆ្ងាយ​ពីលំហរអតីតសហភាពសូវៀត។

តាហ្ស៊ីគីស្ថានកំណត់បញ្ជីឈ្មោះ ដើម្បី​ជៀសវាងការ​លើកតម្កើង​ឈ្មោះនិង វប្បធម៌​បរទេស

នៅក្នុង​គោលដៅ​លើកតម្កើង​វប្បធម៌ជាតិ និង​បន្ទុចបង្អាក់​ឥទ្ធិពល​បរទេស ជាពិសេស​រុស្ស៊ី និង​

តាហ្ស៊ីគីស្ថានកំណត់បញ្ជីឈ្មោះ ដើម្បី​ជៀសវាងការ​លើកតម្កើង​ឈ្មោះនិង វប្បធម៌​បរទេស

នៅក្នុង​គោលដៅ​លើកតម្កើង​វប្បធម៌ជាតិ និង​បន្ទុចបង្អាក់​ឥទ្ធិពល​បរទេស ជាពិសេស​រុស្ស៊ី និង​អ៊ីស្លាម​ជ្រុលនិយម រដ្ឋាភិបាល​តាហ្ស៊ីគីស្ថាន​ពង្រឹង​ច្បាប់​ស្តីពី​អត្រានុកូលដ្ឋាន នៅ​ត្រង់ចំណុច ចុះឈ្មោះ​របស់​ទារក។ ជាប់ឈ្មោះជា​បិតាស្ថាបនិក​​សន្តិភាព និង​បង្រួបបង្រួមជាតិ លោក​ប្រធានាធិបតី​តាហ្ស៊ីគីស្ថាន​ក្តោបក្តាប់យ៉ាងជាប់ណែន ឥទ្ធិពល​អ៊ីស្លាម និង​ការដកឃ្លា ឃ្លាតចាកឆ្ងាយ​ពីលំហរអតីតសហភាពសូវៀត។

អាមេរិក​ដក​ទ័ពពី​នីហ្សេរីយ៉ា ក្រោយ​សម្លាប់​ពួក​ភេរវជន​ជីហាតជាង​២០០នាក់

សហរដ្ឋអាមេរិក​ សម្រេច​ដក​កងទ័ព​ចេញពី​ប្រទេស​នីហ្សេរីយ៉ា ក្រោយពី​​បាន​ធ្វើ​ប្រតិបត្តិការ

អាមេរិក​ដក​ទ័ពពី​នីហ្សេរីយ៉ា ក្រោយ​សម្លាប់​ពួក​ភេរវជន​ជីហាតជាង​២០០នាក់

សហរដ្ឋអាមេរិក​ សម្រេច​ដក​កងទ័ព​ចេញពី​ប្រទេស​នីហ្សេរីយ៉ា ក្រោយពី​​បាន​ធ្វើ​ប្រតិបត្តិការពិសេសសម្លាប់​ពួក​ភេរវជន​ជីហាត ជាង​២០០នាក់។ វត្តមាន​ទាហាន​អាមេរិក​នៅទីនោះ​ គឺដើម្បី​កម្ចាត់​ពួកក្រុម​ភេរវជន​​ជីហាត​ប្រកាន់​សាសនាអ៊ីស្លាមជ្រុលនិយម ដែលបាន​ធ្វើ​ទុក្ខបុកម្នេញ​និង​ប្រើអំពើហិង្សា​ព្រៃផ្សៃ​​ទៅ​លើក្រុម​អ្នក​កាន់​គ្រិស្តសាសនា។​​

អ.ស.ប.ទាញ​អាសន្ន​ថាមាន​​បាតុភូត​ធម្មជាតិ​​អាក្រក់​ខ្លាំង​ក្នុង​កំរិត​៣លើ​៤ នៅ​ខែ​កក្កដា​-​កញ្ញា

អង្គការ​សហប្រជាជាតិ​បាន​ទាញ​សញ្ញា​អាសន្ន​នៅថ្ងៃ​សុក្រ​នេះ​ ថា​​បាតុភូត​អាកាសធាតុ​អែល​នី

អ.ស.ប.ទាញ​អាសន្ន​ថាមាន​​បាតុភូត​ធម្មជាតិ​​អាក្រក់​ខ្លាំង​ក្នុង​កំរិត​៣លើ​៤ នៅ​ខែ​កក្កដា​-​កញ្ញា

អង្គការ​សហប្រជាជាតិ​បាន​ទាញ​សញ្ញា​អាសន្ន​នៅថ្ងៃ​សុក្រ​នេះ​ ថា​​បាតុភូត​អាកាសធាតុ​អែល​នីញ៉ូ (El Nino) ដែល​ជា​បាតុភូត​ធម្មជាតិ​ ​បាន​និង​កំពុង​បង្កើន​ឥទ្ធិពល​​ដល់​កំរិត​ខ្ពស់​ខ្លាំង​ នៅ​រវាង​ខែ​កក្កដា​និង​កញ្ញា។ អែលនីញ៉ូ​មាន​កម្រិត​អាំង​តង់ស៊ីតេខ្លាំង ពិភពលោក​នឹង​ជួប​បាតុភូត​ក្តៅ ​​រាំង​ស្ងួត​ ឬ​បាតុភូតអាកាសធាតុ​​អាក្រក់​ខ្លាំង​ហួសហេតុ​ផ្សេង​ៗទៀត។

សង្គ្រាម​អ៊ីរ៉ង់៖ ប្រមុខ​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​​លេច​មុខ​ជា​សាធារណៈ​ជា​លើក​ទីមួយ

នេះ​ជា​លើក​ទីមួយ​ហើយ​គិត​ចាប់​តាំងពី​សង្គ្រាម​នៅ​អ៊ីរ៉ង់​បាន​ផ្ទុះ​ឡើង ដែល​ប្រមុខ​ឆ្មាំ

សង្គ្រាម​អ៊ីរ៉ង់៖ ប្រមុខ​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​​លេច​មុខ​ជា​សាធារណៈ​ជា​លើក​ទីមួយ

នេះ​ជា​លើក​ទីមួយ​ហើយ​គិត​ចាប់​តាំងពី​សង្គ្រាម​នៅ​អ៊ីរ៉ង់​បាន​ផ្ទុះ​ឡើង ដែល​ប្រមុខ​ឆ្មាំ​បដិវត្តអ៊ីរ៉ង់ លោក អាម៉ាដ វ៉ាហិឌី ដ៏​មាន​ឥទ្ធិពល​បាន​លេច​មុខ​ជា​សាធារណៈ។​ នៅ​ថ្ងៃ​សុក្រ​ទី​៣​កក្កដានេះ លោក Ahmad Vahidi បានអញ្ជើញ​​ទៅ​គោរព​សព​​​អាយ៉ាតូឡា អាលី​ ខាមេណី​ មគ្គុទេសក៍​សាសនា​របស់​អ៊ីរ៉ង់។ តើ​អាម៉ាដ វ៉ាហិឌី ជានរណា?

ទូតហ្វីលីពីនចប់អាណត្តិ៖ ក្រុមសង្កេតការណ៍អាស៊ាន AOT នឹងបន្តការងារដោយតម្លាភាព

ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា ដែលផុតអាណត្តិ បានគូសបញ្ជាក់ថា ក្រុមសង្កេតការណ៍អាស៊

ទូតហ្វីលីពីនចប់អាណត្តិ៖ ក្រុមសង្កេតការណ៍អាស៊ាន AOT នឹងបន្តការងារដោយតម្លាភាព

ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា ដែលផុតអាណត្តិ បានគូសបញ្ជាក់ថា ក្រុមសង្កេតការណ៍អាស៊ាន(AOT) ដែលដឹកនាំដោយហ្វីលីពីន នឹងបន្តអនុវត្តបេសកកម្មប្រកបដោយតម្លាភាព និងអព្យាក្រឹត។ ការបញ្ជាក់របស់ទូតហ្វីលីពីន​ដូច្នេះ ធ្វើឡើងនៅក្នុងជំនួបមួយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

សហព័ន្ធសហជីពអន្តរជាតិស្នើឲ្យរដ្ឋមន្ត្រីកម្ពុជា ២រូប ជួយអន្តរាគមន៍រឿងក្តីក្តាំលោក រ៉ុង ឈុន

សហព័ន្ធសហជីពអន្តរជាតិ នៅថ្ងៃព្រហស្បតិ៍ ទី២កក្កដា បានដាក់លិខិតមករដ្ឋមន្ត្រីកម្ពុជាចំនួន ២រ

សហព័ន្ធសហជីពអន្តរជាតិស្នើឲ្យរដ្ឋមន្ត្រីកម្ពុជា ២រូប ជួយអន្តរាគមន៍រឿងក្តីក្តាំលោក រ៉ុង ឈុន

សហព័ន្ធសហជីពអន្តរជាតិ នៅថ្ងៃព្រហស្បតិ៍ ទី២កក្កដា បានដាក់លិខិតមករដ្ឋមន្ត្រីកម្ពុជាចំនួន ២រូបដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍ដកការផ្តន្ទាទោស និងការរឹតត្បិតសិទ្ធិសេរីភាពលើលោក រ៉ុង ឈុន។ ការស្នើនេះធ្វើឡើងបន្ទាប់ពីសហព័ន្ធសហជីពអន្តរជាតិបានដឹងឮពីសាលដីការបស់តុលាការកំពូលដែលបានសម្រេចតម្កល់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរលើលោក រ៉ុង ឈុន អតីតមេដឹកនាំសហព័ន្ធសហជីពកម្ពុជា។

Get more results via ClueGoal