លោក ហ៊ុន សែន ជំរុញឱ្យបន្តអនុវត្តកម្មវិធីទេសចរណ៍ផ្សារភ្ជាប់ទឹកដីដើម្បីជួយការពារព្រៃឈើ
newsare.net
លោក ហ៊ុន សែន ជំរុញឱ្យបន្តអនុវត្តកម្មវិធីទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី ដោយជួយដល់សហលោក ហ៊ុន សែន ជំរុញឱ្យបន្តអនុវត្តកម្មវិធីទេសចរណ៍ផ្សារភ្ជាប់ទឹកដីដើម្បីជួយការពារព្រៃឈើ
លោក ហ៊ុន សែន ជំរុញឱ្យបន្តអនុវត្តកម្មវិធីទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី ដោយជួយដល់សហគមន៍ដើម្បីការពារព្រៃឈើ និងអភិរក្សធនធានធម្មជាតិ ខណៈអង្គការអន្តរជាតិមួយរកឃើញថា ការបាត់បង់ព្រៃឈើនៅកម្ពុជាដោយសារការទទួលបានសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ។ ការជំរុញរបស់លោក ហ៊ុន សែន នាពេលនេះ បង្ហាញពីមោទកភាពនៃកំណើនភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចេញដើរកម្សាន្តអំឡុងបុណ្យចូលឆ្នាំនៅតំបន់ទេសចរណ៍ផ្សេងៗជាង ៥លាននាក់ ក្នុងនោះខេត្តបាត់ដំបងច្រើនជាងគេ។ ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាថ្ងៃទី២០ មេសា លោក ហ៊ុន សែន សង្កេតឃើញថា ការបង្កើតនូវសហគមន៍ទេសចរណ៍នានា វាជាការគួបផ្សំរវាងផ្នែកបរិស្ថាន និងក្រសួងទេសចរណ៍។ បុរសខ្លាំងរូបនេះបានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវប្រើប្រាស់ពាក្យទេសចរណ៍ផ្សារភ្ជាប់ទឹកដី ដែលការប្រើពាក្យនេះដើម្បីបណ្ដុះឱ្យពលរដ្ឋស្រឡាញ់បរិស្ថាន ហើយប្រើប្រាស់បរិស្ថាននេះទាញយកលុយ ជាជាងកាប់ឈើ បាញ់សត្វ ដែលវាធ្វើឱ្យហិនហោចទៅដល់បរិស្ថាន។ លោក ហ៊ុន សែន ក៏បានស្នើឱ្យស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ ត្រូវពង្រឹង និងពង្រីកនៅតាមមូលដ្ឋានភូមិឃុំដោយកែច្នៃទៅជាតំបន់ទេសចរណ៍ ជាក់ស្ដែងនៅខេត្តបាត់ដំបង ដែលជាខេត្តទាក់ទាញទេសចរបានច្រើនជាងគេនៅក្នុងអំឡុងបុណ្យចូលឆ្នាំនេះ។ ការថ្លែងរបស់មេដឹកនាំកម្ពុជា ស្របពេលដែលអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានចេញរបាយការណ៍មួយដោយបង្ហាញថា ក្នុងឆ្នាំ២០២១ […] The post លោក ហ៊ុន សែន ជំរុញឱ្យបន្តអនុវត្តកម្មវិធីទេសចរណ៍ផ្សារភ្ជាប់ទឹកដីដើម្បីជួយការពារព្រៃឈើ appeared first on The Cambodia Daily Khmer.