Cambodia



លោក​ ហ៊ុន​ សែន​ និងគ្រួសារផ្តល់​ប្រាក់​ ១០​លានដុល្លារ​​ដើម្បី​សាង​សង់​កន្លែង​ស្នាក់​នៅ​និស្សិត​ស្រី​ក្រី​ក្រ

ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​លោក​ ហ៊ុន​ សែន​ បាន​ផ្តល់ដីទំហំ​​​ ២​ហិក​តា​ ស្ថិត​ក្នុង​​ទឹក​

លោក​ ហ៊ុន​ សែន​ និងគ្រួសារផ្តល់​ប្រាក់​ ១០​លានដុល្លារ​​ដើម្បី​សាង​សង់​កន្លែង​ស្នាក់​នៅ​និស្សិត​ស្រី​ក្រី​ក្រ

ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​លោក​ ហ៊ុន​ សែន​ បាន​ផ្តល់ដីទំហំ​​​ ២​ហិក​តា​ ស្ថិត​ក្នុង​​ទឹក​​ប្រាក់​ប្រមាណ​ ១០​លាន​ដុល្លា​រ​ ដើម្បី​​កសាង​កន្លែង​ស្នាក់​នៅ​របស់​និស្សិត​ស្រីក្រី​ក្រចំនួន​​ ៥០០នាក់ ដែល​កំពុង​បន្ត​ការ​សិក្សា​ក្នុង​ទី​ក្រុ​ង​ភ្នំពេញ​។​ តាម​រយៈ​កិច្ច​ប្រជុំ​​ក្រុម​ប្រឹក្សា​ជាតិ​​ដើម្បី​ស្រ្តី​ជាមួយ​ក្រសួង​កិច្ច​ការ​នារី​នៅ​​ថ្ងៃ​អង្គារ​ ទី​៤​ មិថុនា​ លោក​ ហ៊ុន​ សែន​ បាន​បញ្ជាក់ដោយ​លើក​ឡើង​ពី​​​ការ​លំ​បាក​របស់និស្សិតស្ត្រី​​​ និង​ថា​ការ​ក​សាង​កន្លែង​ស្នាក់​នៅ​​នេះ​ទៀត​សោត​នឹង​អាច​ជួយ​សម្រាល​បន្ទុក​និស្សិត​ក្រីក្រ​ដែល​មក​ពី​ជន​បទ​។

រដ្ឋបាល ត្រាំចុះហត្ថលេខា​ដាក់ប្រទេស​១២​ក្នុងបញ្ជីហាមឃាត់មិនឲ្យធ្វើដំណើរចូលដីអាមេរិក

ចាប់ពីថ្ងៃចន្ទទី ៩​មិថុនា  ពលរដ្ឋ​របស់​ប្រទេស​ចំនួន​១២​នឹង​លែង​មាន​សិទ្ធិ​ទទួល​បាន​ទិដ្ឋ

រដ្ឋបាល ត្រាំចុះហត្ថលេខា​ដាក់ប្រទេស​១២​ក្នុងបញ្ជីហាមឃាត់មិនឲ្យធ្វើដំណើរចូលដីអាមេរិក

ចាប់ពីថ្ងៃចន្ទទី ៩​មិថុនា  ពលរដ្ឋ​របស់​ប្រទេស​ចំនួន​១២​នឹង​លែង​មាន​សិទ្ធិ​ទទួល​បាន​ទិដ្ឋាការធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ទើប​តែ​ចុះហត្ថលេខា​លើ​បម្រាមថ្មី កាលពីថ្ងៃពុធទី ៤​មិថុនា ដោយ​លើកយក​ព្រឹត្តិការណ៍​វាយប្រហារទៅលើ​ក្រុមបាតុកម្ម​​នៅរដ្ឋ​កូឡូរ៉ាដូ មកធ្វើ​ជា​ហេតុផល​សំខាន់។ យោងតាមអាជ្ញាធរអាមេរិក ការវាយប្រហារ​ដោយ​ប្រើ​គ្រឿងផ្ទុះទៅលើ​ក្រុមបាតុករជ្វីហ្វកាលពីថ្ងៃអាទិត្យ ជាស្នាដៃ​របស់បុរសដើមកំណើត​អេហ្ស៊ីបម្នាក់​ដែល​លួចស្នាក់នៅ​ដោយខុសច្បាប់​ក្នុងទឹកដីអាមេរិក។ ​​​

កម្ពុជា និងវៀតណាមរំលឹកពីការសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅក្នុងប្រទេសវៀតណាម

មេដឹកនាំកម្ពុជា និងវៀតណាម បានបង្ហាញពីការឯកភាពគ្នាក្នុងការសាងសង់ស្តូបមិត្តភាព កម្ពុជា-វៀតណ

កម្ពុជា និងវៀតណាមរំលឹកពីការសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅក្នុងប្រទេសវៀតណាម

មេដឹកនាំកម្ពុជា និងវៀតណាម បានបង្ហាញពីការឯកភាពគ្នាក្នុងការសាងសង់ស្តូបមិត្តភាព កម្ពុជា-វៀតណាម នៅក្នុងទឹកដីវៀតណាម។ ការរំលឹកពីការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងទឹកដីវៀតណាមនេះ ធ្វើឡើងនៅក្នុងជំនួបរវាងអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក ង្វៀន តិនគឿង និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ អំឡុងពេលដែលលោក គឿង បំពេញទស្សនកិច្ចនៅកម្ពុជា។

តើមន្ត្រីជំនាញមានឆន្ទៈ និងលទ្ធភាពកម្រិតណាក្នុងការត្រួតពិនិត្យទំនិញមានជាតិគីមីនាំចូលកម្ពុជា?

ក្នុងសមាជព្រឹទ្ធសភា-រដ្ឋសភាកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា នឹងមានការកែស

តើមន្ត្រីជំនាញមានឆន្ទៈ និងលទ្ធភាពកម្រិតណាក្នុងការត្រួតពិនិត្យទំនិញមានជាតិគីមីនាំចូលកម្ពុជា?

ក្នុងសមាជព្រឹទ្ធសភា-រដ្ឋសភាកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា នឹងមានការកែសម្រួលក្រុមការងារដែលកាន់កិច្ចការពិនិត្យគុណភាពទំនិញ បន្លែផ្លែឈើពីក្រៅប្រទេសឡើងវិញ ដើម្បីបញ្ចៀសការជាន់ការងារគ្នា និងម្យ៉ាងដើម្បីធានាគុណភាពទំនិញនាំចូលផង។​ ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលយ៉ាងដូច្នេះ ត្រូវបានអ្នកសិក្សាស្រាវជ្រាវសង្គមសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាល។ តែទន្ទឹមគ្នានេះ អ្នកជំនាញទាំងនោះ​ក៏លើកសំណើឱ្យរដ្ឋាភិបាល ពិនិត្យ តាមដានជាប់ជាប្រចាំទៅលើមន្ត្រីតាមច្រកព្រំដែន​ ដោយធ្វើយ៉ាងណាតម្រូវឱ្យមន្ត្រីទាំងនោះ​ត្រួតពិនិត្យគុណភាពទំនិញឱ្យបានហ្មត់ចត់ ពិសេសពិនិត្យសារធាតុគីមីនៅលើបន្លែ ផ្លែឈើ ត្រី សាច់ដែលនាំចូលមកកម្ពុជា ព្រមទាំងទទូចឱ្យមន្ត្រីច្រកព្រំដែនជៀសវាងការប្រព្រឹត្តអំពើពុករលួយដែលបង្កហានិភ័យដល់សុខភាពពលរដ្ឋខ្មែរ។​ 

អាមេរិកដាក់​សម្ពាធ​ឲ្យ​សមាជិក​អូតង់ ​បង្កើន​​ថវិកា​ ៥% នៃ​ចំណូល​ក្នុង​ស្រុក​សរុប

នៅ​ប្រទេសបែលហ្ស៊ិក ថ្ងៃ​ព្រហស្បតិ៍​ ទី​៥មិ​ថុនានេះ រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក Pete Hegseth

អាមេរិកដាក់​សម្ពាធ​ឲ្យ​សមាជិក​អូតង់ ​បង្កើន​​ថវិកា​ ៥% នៃ​ចំណូល​ក្នុង​ស្រុក​សរុប

នៅ​ប្រទេសបែលហ្ស៊ិក ថ្ងៃ​ព្រហស្បតិ៍​ ទី​៥មិ​ថុនានេះ រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក Pete Hegseth បាន​​​ចូលរួម​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រីការពារជាតិ របស់​អង្គការសន្ធិសញ្ញាអាត្លង់ទិក​ខាងជើង ឬ​អង្គការសម្ព័ន្ធ​​យោធា​អូតង់។ គ្រាន់តែ​អញ្ជើញ​មក​ទីក្រុង​ព្រុច​សែល ភ្លាម ប្រមុខ​ដឹកនាំ​មន្ទីរបញ្ចកោណ​អាមេរិក បានដាក់​សម្ពាធបង្ខំឲ្យសមាជិកអង្គការអូតង់ បង្កើន​វិភាគទានថវិកា ៥% នៃចំណូលផលិតផលក្នុងស្រុកសរុប។​

កម្ពុជា​នឹងដាក់រឿងជម្លោះព្រំដែនជាមួយថៃ៤ចំណុចទៅតុលាការ ICJ ដោយមិនបញ្ចូលក្នុងជំនួបទ្វេភាគី

​រដ្ឋាភិបាល​កម្ពុជា​នឹង​​​ធ្វើជាម្ចាស់ផ្ទះរៀបចំ​កិច្ចប្រជុំ​​គណៈកម្មការចម្រុះខណ្ឌសីមា ន

កម្ពុជា​នឹងដាក់រឿងជម្លោះព្រំដែនជាមួយថៃ៤ចំណុចទៅតុលាការ ICJ ដោយមិនបញ្ចូលក្នុងជំនួបទ្វេភាគី

​រដ្ឋាភិបាល​កម្ពុជា​នឹង​​​ធ្វើជាម្ចាស់ផ្ទះរៀបចំ​កិច្ចប្រជុំ​​គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ​នៅថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ខាងមុខនេះ។ ​រដ្ឋាភិបាលកម្ពុជា​បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០១៥ថា កិច្ចប្រជុំ​ JBCនេះ នឹង​គ្មានការជជែក​អំ​ពី​វិវាទ​ព្រំដែនកម្ពុជា-ថៃ នៅ​តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីនោះ​ទេ ដោយកម្ពុជា​​បានសម្រេច​​​បញ្ជូនវិវាទ​នៅតំបន់​ទាំង៤​នេះ ទៅ​​តុលាការ​​យុត្តិធម៌អន្តរជាតិ ​ICJ រួចហើយ​។ ជំហរផ្លូវការរបស់កម្ពុជាដូច្នេះ ធ្វើឲ្យក្រុមជាតិនិយមថៃ​​បានចេញមក​ប្រតិកម្មតវ៉ានៅតាមស្ថាប័នរដ្ឋនានារបស់ថៃ​​​ភ្លាម​ៗ។

កំណើនខ្ពស់ជាប្រវត្តិសាស្ត្រនៃចំនួនអ្នកមាន  និង​ទំហំ​ទ្រព្យសម្បត្តិ

ចំនួនអ្នកមានកើនឡើងកាន់តែច្រើន និងកាន់តែមានខ្លាំងជាប្រវត្តិសាស្ត្រនៅលើពិភពលោក។ នេះបើតាមក

កំណើនខ្ពស់ជាប្រវត្តិសាស្ត្រនៃចំនួនអ្នកមាន  និង​ទំហំ​ទ្រព្យសម្បត្តិ

ចំនួនអ្នកមានកើនឡើងកាន់តែច្រើន និងកាន់តែមានខ្លាំងជាប្រវត្តិសាស្ត្រនៅលើពិភពលោក។ នេះបើតាមការសិក្សាអន្តរជាតិរបស់ការិយាល័យប្រឹក្សាបារាំងចេញផ្សាយនៅថ្ងៃពុធទី៤ មិថុនា ២០២៥។ កំណើនទ្រព្យសម្បត្តិ និងចំនួនអ្នកមានបានមកពីផលចំណេញផ្នែកទីផ្សារភាគហ៊ុន និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

ចិនថ្កោលទោសប្រមុខទូតអាមេរិកដែលឆ្កឹះព្រឹត្តិការណ៍បង្ក្រាបបង្ហូរឈាមនៅទីលានធានអានមេន

ថ្ងៃទី៤ មិថុនា ជាទិវាខួបរំឭកគម្រប់ ៣៦ ឆ្នាំនៃព្រឹត្តិការណ៍បង្ក្រាបបាតុកម្មយ៉ាងហិង្សាពីសំណ

ចិនថ្កោលទោសប្រមុខទូតអាមេរិកដែលឆ្កឹះព្រឹត្តិការណ៍បង្ក្រាបបង្ហូរឈាមនៅទីលានធានអានមេន

ថ្ងៃទី៤ មិថុនា ជាទិវាខួបរំឭកគម្រប់ ៣៦ ឆ្នាំនៃព្រឹត្តិការណ៍បង្ក្រាបបាតុកម្មយ៉ាងហិង្សាពីសំណាក់យោធាចិននៅទីលានធានអានមេនក្នុងក្រុងប៉េកាំង។ ក្នុងឱកាសរំឭកខួបឆ្នាំនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក និងប្រធានាធិបតីតៃវ៉ាន់បានអំពាវនាវក្នុងសំឡេងតែមួយកុំឲ្យបំភ្លេចព្រឹត្តិការណ៍បង្ក្រាបបាតុករស្លូតត្រង់ កាលពីថ្ងៃទី ៤ មិថុនា ១៩៨៩។ តែរដ្ឋអំណាចក្រុងប៉េកាំងបានប្រតិកម្មខឹងនឹងសម្តីប្រមុខទូតអាមេរិកដោយចាត់ទុកថា វ៉ាស៊ីនតោនកំពុងតែលូកដៃជ្រៀតជ្រែងកិច្ចការផ្ទៃក្នុងរបស់ចិន។

វៀតណាម​បោះបង់​នយោបាយ​ដាក់កំរិត​ឱ្យ​មាន​ “កូនតែ​ពីរ​នាក់”

វៀតណាម​មាន​ច្បាប់​កំហិត​ឱ្យ​មានកូន​តែ​ពីរ​នាក់តាំងពី​ឆ្នាំ​១៩៨៨​មក ប៉ុន្តែ​ចាប់​ពីពេល​ន

វៀតណាម​បោះបង់​នយោបាយ​ដាក់កំរិត​ឱ្យ​មាន​ “កូនតែ​ពីរ​នាក់”

វៀតណាម​មាន​ច្បាប់​កំហិត​ឱ្យ​មានកូន​តែ​ពីរ​នាក់តាំងពី​ឆ្នាំ​១៩៨៨​មក ប៉ុន្តែ​ចាប់​ពីពេល​នេះ​តទៅ​ គូស្វាមី​ភរិយា​​មាន​សិទ្ធិ​សម្រេច​បង្កើត​កូន​តាម​ប្រាថ្នាបាន​ហើយ។ ប្រឈម​នឹងការ​ធ្លាក់​ចុះ​ជា​លំដាប់នៃ​​អត្រា​កំណើត ​វៀតណាម​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​ទី​៤​មិថុនា ២០២៥ លុប​ចោល​នយោបាយ​ដាក់​កំរិត​ឱ្យ​គ្រួសារ​មួយ​អាច​មាន​កូន​ត្រឹម​ពីរនាក់។

ពលរដ្ឋចំនួន ៦០០គ្រួសាររស់នៅជុំវិញបឹងទន្លេសាបមានបង្គន់អនាម័យប្រើប្រាស់ជាលើកដំបូង

ពលរដ្ឋងាយរងគ្រោះដោយសារទឹកជំនន់ជុំវិញបឹងទន្លេសាបប្រមាណ ៦០០គ្រួសារ បានទទួលបង្គន់អនាម័យសម្

ពលរដ្ឋចំនួន ៦០០គ្រួសាររស់នៅជុំវិញបឹងទន្លេសាបមានបង្គន់អនាម័យប្រើប្រាស់ជាលើកដំបូង

ពលរដ្ឋងាយរងគ្រោះដោយសារទឹកជំនន់ជុំវិញបឹងទន្លេសាបប្រមាណ ៦០០គ្រួសារ បានទទួលបង្គន់អនាម័យសម្រាប់ប្រើប្រាស់ជាលើកដំបូង ដើម្បីលើកកម្ពស់ការរស់នៅ  និងទប់ស្កាត់ការបំពុលទឹកអំឡុងពេលទឹកជន់លិច។ បង្គន់អនាម័យនេះជាជំនួយរបស់អង្គការ IDE កម្ពុជាដែលជាប្រភេទបង្គន់អនាម័យមានកម្ពស់ខ្ពស់ និងសុវត្ថិភាព ឬ Sky Latrine ធន់នឹងអាកាសធាតុ និងអាចប្រើប្រាស់បានគ្រប់រដូវកាល។

តើកម្ពុជាគួរធ្វើតាមសំណើសុំចរចាទ្វេភាគីរបស់ថៃ ឬប្រកាន់ជំហរប្តឹងទៅ ICJ?

រដ្ឋាភិបាលថៃបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៤ ខែមិថុនា ដោយបញ្ជាក់ជំហរបន្តចរចាវិវាទព្រ

តើកម្ពុជាគួរធ្វើតាមសំណើសុំចរចាទ្វេភាគីរបស់ថៃ ឬប្រកាន់ជំហរប្តឹងទៅ ICJ?

រដ្ឋាភិបាលថៃបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៤ ខែមិថុនា ដោយបញ្ជាក់ជំហរបន្តចរចាវិវាទព្រំដែនជាមួយកម្ពុជាតាមយន្តការទេ្វភាគី បន្ទាប់ពីកម្ពុជា បានបង្ហាញជំហរប្តឹងវិវាទនេះ ទៅតុលាការយុត្តធម៌អន្តរជាតិ ICJ។ ភាគីថៃអះអាងថា ខ្លួនមានការតាំងចិត្តមុតមាំក្នុងការ​ដោះស្រាយបញ្ហានានាដោយសន្តិវិធីតាមរយៈកិច្ចសន្ទនា ហើយគោរពច្បាប់អន្តរជាតិ និងសន្ធិសញ្ញានានា ក៏ដូចជាអនុស្សារណៈយោគយល់ឆ្នាំ២០០០។ តែអ្នកវិភាគយល់ថា ជម្រើសដែលល្អបំផុតសម្រាប់ពន្លត់ជម្លោះព្រំដែនជាមួយទីក្រុងបាងកកគឺកម្ពុជាត្រូវតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទន្ទឹមគ្នានឹងការបើកទ្វារ ចរចាទ្វេភាគីកំពុងបន្ត៕

លោក ហូ វណ្ឌី៖ ទេសចរណ៍ខ្មែ-ថៃ នឹងរងផលប៉ះពាល់ធំធេងប្រសិនបញ្ហាព្រំដែនមិនត្រូវបានដោះស្រាយ

កងទ័ពកម្ពុជា និងកងទ័ពថៃបានប៉ះទង្គិចគ្នាដោយអាវុធមួយប្រាវកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅច

លោក ហូ វណ្ឌី៖ ទេសចរណ៍ខ្មែ-ថៃ នឹងរងផលប៉ះពាល់ធំធេងប្រសិនបញ្ហាព្រំដែនមិនត្រូវបានដោះស្រាយ

កងទ័ពកម្ពុជា និងកងទ័ពថៃបានប៉ះទង្គិចគ្នាដោយអាវុធមួយប្រាវកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចព្រំដែនមុំ៣ ក្នុងខេត្តព្រះវិហារ ដែលបណ្តាលឲ្យទាហានកម្ពុជាម្នាក់បាត់បង់ជីវិត។ ហេតុការណ៍នេះបានរុញឲ្យស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ មានភាពតានតឹង ដោយកម្ពុជាបានចោទប្រកាន់ទាហានថៃថាបានលួចវាយឆ្មក់មកលើទាហានកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាបានសម្តែងនូវការព្រួយបារម្ភចំពោះហេតុការណ៍ដែលបានកើតឡើង និងថាហេតុការណ៍នេះនឹងប៉ះពាល់ធំធេង ដល់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ ប្រសិនបើមិនមានដំណោះស្រាយ៕

មន្ត្រីរដ្ឋាភិបាលថា បញ្ហាព្រំដែន កម្ពុជានៅរក្សាជំហរប្តឹងទៅICJ តែមិនចោលការចរចាទ្វេភាគី

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាអះអាងថា កម្ពុជានៅតែប្រកាន់ជំហរជ្រើសយកយន្តការដោះស្រាយបញ

មន្ត្រីរដ្ឋាភិបាលថា បញ្ហាព្រំដែន កម្ពុជានៅរក្សាជំហរប្តឹងទៅICJ តែមិនចោលការចរចាទ្វេភាគី

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាអះអាងថា កម្ពុជានៅតែប្រកាន់ជំហរជ្រើសយកយន្តការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)ដដែល ខណៈកិច្ចចរចារវាងគណៈកម្មការចម្រុះព្រំដែន (JBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក៏នឹងបន្តធ្វើដូចគ្នា។ ការបញ្ជាក់ជំហររបស់កម្ពុជាបែបនេះ ធ្វើឡើងក្រោយរដ្ឋាភិបាលថៃបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ដោយបង្ហាញចេតនាចង់ដោះស្រាយទំនាស់ព្រំដែនគោកជាមួយកម្ពុជាត្រឹមកម្រិតទ្វេភាគី ជាជាងរុញសំណុំរឿងឡើងដល់តុលាការយុត្តិធម៌អន្តរជាតិ។ 

ខ្មែរកណ្តាលទទួលស្គាល់នូវទុក្ខលំបាក និងទទូចឲ្យវៀតណាមផ្តល់សេរីភាពដល់ពលរដ្ឋខ្មែរក្រោម

ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ជាខួបលើកទី៧៦ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម ក្រោយបារាំងបាន

ខ្មែរកណ្តាលទទួលស្គាល់នូវទុក្ខលំបាក និងទទូចឲ្យវៀតណាមផ្តល់សេរីភាពដល់ពលរដ្ឋខ្មែរក្រោម

ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ជាខួបលើកទី៧៦ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម ក្រោយបារាំងបានកាត់ទៅឲ្យវៀតណាម។ នៅព្រឹកថ្ងៃទី៤ មិថុនានេះដែរ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានរៀបចំពិធីតាមបែបព្រះពុទ្ធសាសនា ដើម្បីរំលឹកដល់ភាពឈឺចាប់របស់ពលរដ្ឋខ្មែរក្រោមចំពោះការបាត់បង់សេរីភាព ដែលធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់វៀតណាម។ មិនថាពលរដ្ឋខ្មែរកណ្តាល ឬអ្នកនយោបាយ បានទទួលស្គាល់ពីភាពឈឺចាប់របស់ពលរដ្ឋខ្មែរក្រោម និងបានទទូចដល់ប្រមុខរដ្ឋាភិបាលកម្ពុជាជួយស្នើទៅភាគីវៀតណាម ឲ្យវៀតណាមជួយយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរក្រោម។

កងទ័ពជើងទឹកកម្ពុជា នឹងរៀបចំហ្វឹកហ្វឺនបាញ់គ្រាប់ពិតរយៈពេល៣ថ្ងៃលើដែនសមុទ្រ

កងទ័ពជើងទឹកកម្ពុជា នឹងរៀបចំការហ្វឹកហ្វឺនបាញ់គ្រាប់ពិតនៅលើដែនសមុទ្ររយៈពេល៣ថ្ងៃ នៅចន្លោះក

កងទ័ពជើងទឹកកម្ពុជា នឹងរៀបចំហ្វឹកហ្វឺនបាញ់គ្រាប់ពិតរយៈពេល៣ថ្ងៃលើដែនសមុទ្រ

កងទ័ពជើងទឹកកម្ពុជា នឹងរៀបចំការហ្វឹកហ្វឺនបាញ់គ្រាប់ពិតនៅលើដែនសមុទ្ររយៈពេល៣ថ្ងៃ នៅចន្លោះកោះពូលូវ៉ៃ និងកោះតាង នាភូមិសាស្ត្រខេត្តព្រះសីហនុ។ នេះបើតាមសេចក្តីជូនដំណឹងរបស់កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥​ និងដោយបានក្រើនរំលឹកឱ្យពលរដ្ឋ និងប្រជានេសាទផ្អាកការធ្វើដំណើរឆ្លងកាត់ ឬនេសាទជុំវិញតំបន់ហ្វឹកហ្វឺន។

ប្រធានាធិបតីបេឡារុស លូកាស្ហេនកូ ថា ចិន​និង​បេឡារុស ទទួល​រង​សម្ពាធដ៏ធ្ងន់​ពី​បស្ចិមលោក

ក្នុងជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​ចិន​ ប្រធានាធិបតីបេឡារុស អាឡិចសង់ លូកាស្ហេនកូ មាន​ប្រ

ប្រធានាធិបតីបេឡារុស លូកាស្ហេនកូ ថា ចិន​និង​បេឡារុស ទទួល​រង​សម្ពាធដ៏ធ្ងន់​ពី​បស្ចិមលោក

ក្នុងជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​ចិន​ ប្រធានាធិបតីបេឡារុស អាឡិចសង់ លូកាស្ហេនកូ មាន​ប្រសាសន៍ថា​ ចិននិងបេឡារុស ទទួលរងសម្ពាធដ៏ធ្ងន់ពីបស្ចិមលោក និងបញ្ជាក់​ថា​ ​ចិន​ ជា​ប្រទេសរង​សម្ពាធ​គាបសង្កត់ ​ទី១ ខ្លាំង​ជាង​គេ។ បុរសខ្លាំងបេឡារុស លូកាស្ហេនកូ បាន​ថ្លែងយ៉ាងដូច្នេះ នៅចំពោះមុខ​ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង នា​ថ្ងៃទី៤ មិថុនា​។ ​

តុលាការចោទប្រកាន់លោក ហង្ស សំណាង បីបទល្មើសរឿងប៉ះពាល់ទឹកចិត្តកងទ័ព

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ លោក ហង្ស សំណាង និងមនុស្ស ២នាក់ទៀតចំនួ

តុលាការចោទប្រកាន់លោក ហង្ស សំណាង បីបទល្មើសរឿងប៉ះពាល់ទឹកចិត្តកងទ័ព

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ លោក ហង្ស សំណាង និងមនុស្ស ២នាក់ទៀតចំនួនបីបទល្មើស ជុំវិញការផលិតវីដេអូសម្ភាសក្លែងក្លាយ ដែលសមត្ថកិច្ចចាត់ទុកថា បានធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពកម្ពុជាស្របពេលកំពុងមានបញ្ហាព្រំដែនជាមួយថៃ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍នៅថ្ងៃទី៣ ខែមិថុនានេះ។ អ្នកការពារសិទ្ធិអ្នកកាសែត ទទួលស្គាល់ពីកំហុស​វិជ្ជាជីវៈ​របស់អ្នកកាសែតអនឡាញរូបនេះ តែចង់ឃើញតុលាការកាត់សេចក្តីសំណុំរឿងនេះ ដោយយោងតាមច្បាប់ស្តីពីរបបសារព័ត៌មាន។

លោក វ៉ាត់ ចំរើន៖ មរណភាពព្រឹទ្ធាចារ្យគុនល្បុក្កតោជាការបាត់បង់មរតកមនុស្សរស់ដ៏មានតម្លៃ

ព្រឹទ្ធាចារ្យក្រមាមាសក្បាច់គុនល្បុក្កតោ លោក សាន គឹមស៊ាន មរតកមនុស្សរស់នៃកម្ពុជា បានទទួលមរណ

លោក វ៉ាត់ ចំរើន៖ មរណភាពព្រឹទ្ធាចារ្យគុនល្បុក្កតោជាការបាត់បង់មរតកមនុស្សរស់ដ៏មានតម្លៃ

ព្រឹទ្ធាចារ្យក្រមាមាសក្បាច់គុនល្បុក្កតោ លោក សាន គឹមស៊ាន មរតកមនុស្សរស់នៃកម្ពុជា បានទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំ ដោយជំងឺគាំងបេះដូង នៅរសៀលថ្ងៃទី៣ មិថុនា ឆ្នាំ២០២៥ នេះ។ អគ្គលេខាធិការគណៈកម្មាការជាតិអូឡាំពិកកម្ពុជា​ និងជាប្រធានស្តីទីសហព័ន្ធគុនល្បុក្កតោ លោក វ៉ាត់ ចំរើន បានសម្តែងភាពសោកស្តាយចំពោះការបាត់បង់ព្រឹទ្ធាចារ្យ សាន គឹមស៊ាន ដែលជាបិតាស្ថាបនិកគុនល្បុក្កតោ។  លោក វ៉ាត់ ចំរើន បន្តថាព្រឹទ្ធាចារ្យ សាន គឹមស៊ាន មានគុណបំណាច់ធំធេងដោយបានរៀបរៀងឯកសារទាក់ទងនឹងគុនល្បុក្កតោ និងបានបង្រៀនគុនវិជ្ជាទៅកាន់សិស្សរាប់រយនាក់។ តាមលោក វ៉ាត់ ចំរើន សហព័ន្ធគុនល្បុក្កតោ គ្រោងរៀបចំឱ្យមានការដាក់តាំងរូបលោកព្រឹទ្ធាចារ្យក្រមាមាសក្បាច់គុនល្បុក្កតោ សាន គឹមស៊ាន ក្នុងក្លឹបបង្ហាត់ក្បាច់គុនទាំងអស់ ដើម្បីគោរពជាការដឹងគុណ៕

អ៊ុយក្រែន និងរុស្ស៊ីព្រមដោះដូរចំណាប់ខ្មាំងវ័យក្មេង និងអ្នករបួសធ្ងន់ តែគ្មានបទឈប់បាញ់ទាំងស្រុង

ភាគីចរចាអ៊ុយក្រែន និងរុស្ស៊ី បានជួបគ្នាជាលើកទី២នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃចន្ទទី២ មិថ

អ៊ុយក្រែន និងរុស្ស៊ីព្រមដោះដូរចំណាប់ខ្មាំងវ័យក្មេង និងអ្នករបួសធ្ងន់ តែគ្មានបទឈប់បាញ់ទាំងស្រុង

ភាគីចរចាអ៊ុយក្រែន និងរុស្ស៊ី បានជួបគ្នាជាលើកទី២នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃចន្ទទី២ មិថុនា។ ការប្រជុំចរចាដែលមានរយ:ពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាដោះដូរចំណាប់ខ្មាំងទាំងអស់ ដែលរបួសធ្ងន់ និងចំណាប់ខ្មាំងអាយុក្រោម២៥ឆ្នាំ ព្រមទាំងសន្យាប្រគល់សាកសពទាហាន ៦០០០នាក់ទៅវិញ ទៅមក។ ដោយឡែក រុស្ស៊ីនៅតែប្រកែកមិនទទួលយកសំណើបទឈប់បាញ់ទាំងស្រុង ដែលអ៊ុយក្រែនបានស្នើទេ។

ឈ្នះ​នាំ​មុខគេក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតីកូរ៉េខាង​ត្បូង តើលោកលីចែម្យុង ជា​នរណា?

ដូច​ការ​ព្យាករ បើ​តាម​លទ្ធផល​​​ស្ទង់​បឋមផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍​ជាតិ​កូរ៉េខាង​ត្បូង​

ឈ្នះ​នាំ​មុខគេក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតីកូរ៉េខាង​ត្បូង តើលោកលីចែម្យុង ជា​នរណា?

ដូច​ការ​ព្យាករ បើ​តាម​លទ្ធផល​​​ស្ទង់​បឋមផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍​ជាតិ​កូរ៉េខាង​ត្បូង​ លោក​ លីចែម្យុង នៃ​បក្ស​ប្រជាធិបតេយ្យ​ បាន​ឈ្នះ​នាំ​មុខ នៅក្នុងសម័យ​បោះឆ្នោត​ប្រធានាធិបតី​កូរ៉េខាង​ត្បូង ថ្ងៃ​ទី​៣​មិថុនា​២០២៥។ អនាគត​ប្រធានាធិបតី​ថ្មី របស់​កូរ៉េខាង​ត្បូង បាន​ទទួល​​សំឡេង​គាំទ្រ​ប្រមាណ​៥១,៧%​ ទល់​នឹង​៣៩,៣%​សម្រាប់​គូប្រជែង​មក​ពី​បក្ស​អភិរក្ស​និយម​ គីម មូនសូ។ តើ​លោក​ លី​ ចែម្យុង ជា​នរណា? មាន​ប្រវត្តិរូបយ៉ាង​ដូចម្តេចខ្លះ?

ក្រុមប្រទេសអឺរ៉ុបកណ្តាលនិងខាងជើងប្រជុំគ្នាបញ្ជាក់ជំហរគាំទ្រអ៊ុយក្រែននិងការពារជាតិ

នៅថ្ងៃចន្ទទី២មិថុនា២០២៥នេះ ប្រមុខដឹកនាំរដ្ឋ-រដ្ឋាភិបាលនៃក្រុមប្រទេសនៅអឺរ៉ុបកណ្តាល និងអឺរ

ក្រុមប្រទេសអឺរ៉ុបកណ្តាលនិងខាងជើងប្រជុំគ្នាបញ្ជាក់ជំហរគាំទ្រអ៊ុយក្រែននិងការពារជាតិ

នៅថ្ងៃចន្ទទី២មិថុនា២០២៥នេះ ប្រមុខដឹកនាំរដ្ឋ-រដ្ឋាភិបាលនៃក្រុមប្រទេសនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងជើង បានមកជួបជុំគ្នានៅប្រទេសលីទុយអានី ដើម្បីជជែកអំពីអនាគតជំនួបកំពូលអង្គការអូតង់ និងដើម្បីបញ្ជាក់ជំហររួមក្នុងយុទ្ធសាស្ត្រប្រឆាំងនឹងរុស្ស៊ី។ ក្រុមប្រទេសអឺរ៉ុបកណ្តាលនិងខាងជើង មានជំហរមុតមាំខ្លាំងជាងក្រុមប្រទេសអឺរ៉ុបខាងលិចនិងខាងត្បូង ក្នុងសំណុំរឿងសង្គ្រាមនៅអ៊ុយក្រែន ព្រោះតែប្រវត្តិសាស្ត្រនិងទីតាំងភូមិសាស្ត្រនយោបាយរបស់ពួកគេ។

ប្រឈមនឹងការគំរាមកាន់តែខ្លាំងពីសំណាក់រុស្ស៊ី អង់គ្លេសនឹងផលិតនាវាមុជទឹកវាយប្រហារប្រភេទថ្មី

អង់គ្លេសនឹងផលិតនាវាមុជទឹកបាតសមុទ្រប្រភេទថ្មីទំនើប ដើរដោយថាមពលនុយក្លេអ៊ែរ ចំនួនយ៉ាងហោច១២

ប្រឈមនឹងការគំរាមកាន់តែខ្លាំងពីសំណាក់រុស្ស៊ី អង់គ្លេសនឹងផលិតនាវាមុជទឹកវាយប្រហារប្រភេទថ្មី

អង់គ្លេសនឹងផលិតនាវាមុជទឹកបាតសមុទ្រប្រភេទថ្មីទំនើប ដើរដោយថាមពលនុយក្លេអ៊ែរ ចំនួនយ៉ាងហោច១២គ្រឿង។ ក្នុងពេលប្រកាសដំណឹងនេះនៅថ្ងៃទី២មិថុនា លោក គារ ស្តាមឺរ នាយករដ្ឋមន្ត្រីអង់គ្លេស បានលើកឡើងថា អង់គ្លេសត្រូវតែរៀបចំប្រុងប្រៀបយុទ្ធសាស្ត្រប្រយុទ្ធការពារសន្តិសុខ ព្រោះថាបច្ចុប្បន្ននេះ មានការគំរាមខ្លាំងណាស់ពីខាងក្រៅ ជាពិសេសពីសំណាក់រុស្ស៊ី។

បេក្ខជន​ស្តាំជាតិនិយមជ្រុល ការ៉ូល ណាវរ៉ូស្គី (Karol Nawrocki) ជាប់ឆ្នោតជាប្រធានាធិបតី​ប៉ូឡូញ

លទ្ធផល​បោះឆ្នោតប្រធានាធិបតី​ប៉ូឡូញជុំទី​២ កាលពីថ្ងៃអាទិត្យ​ទី​១មិថុនា បានបង្ហាញថា លោក ការ

បេក្ខជន​ស្តាំជាតិនិយមជ្រុល ការ៉ូល ណាវរ៉ូស្គី (Karol Nawrocki) ជាប់ឆ្នោតជាប្រធានាធិបតី​ប៉ូឡូញ

លទ្ធផល​បោះឆ្នោតប្រធានាធិបតី​ប៉ូឡូញជុំទី​២ កាលពីថ្ងៃអាទិត្យ​ទី​១មិថុនា បានបង្ហាញថា លោក ការ៉ូល ណាវរ៉ូស្គី បាន​ឈ្នះ​ក្លាយ​ជាប្រជាធិបតីថ្មី​។ លោកម្នាក់នេះ ត្រូវគេស្គាល់ថា ជាបេក្ខជន​មកពីបក្សស្តាំជាតិនិយមជ្រុល មានទំនោរដូចលោកដូណាល់ ត្រាំ ពោលគឺស្អប់ជនបរទេស ស្អប់អន្តោប្រវេសន៍ និងមិនចង់ធ្វើសមាហរណកម្ម​ប្រជាធិបតេយ្យ ​ជាមួយ​សហភាពអឺរ៉ុបទេ​។

តើ​អ៊ុយក្រែនរៀប​ផែនការដ្រូន​វាយ​​​ចូលយ៉ាង​​ជ្រៅ​ទៅក្នុង​​ទឹក​ដី​រុស្ស៊ីបានយ៉ាងដូចម្តេច?

មិនធ្លាប់​មាន​ទេ និង​ជា​ប្រតិបត្តិការ​ដ៏​ជោគជ័យបំផុត​​មួយ​របស់​អ៊ុយក្រែន។ នៅ​ថ្ងៃ​អាទិត

តើ​អ៊ុយក្រែនរៀប​ផែនការដ្រូន​វាយ​​​ចូលយ៉ាង​​ជ្រៅ​ទៅក្នុង​​ទឹក​ដី​រុស្ស៊ីបានយ៉ាងដូចម្តេច?

មិនធ្លាប់​មាន​ទេ និង​ជា​ប្រតិបត្តិការ​ដ៏​ជោគជ័យបំផុត​​មួយ​របស់​អ៊ុយក្រែន។ នៅ​ថ្ងៃ​អាទិត្យ​ទី​១​មិថុនា២០២៥ អ៊ុយក្រែន​បាន​បើក​ប្រតិបត្តិការ​​​ទ្រង់ទ្រាយ​ធំ​មួយ​ប្រទាក់​គ្នា​វាយប្រហារដោយដ្រូនលើ​រុស្ស៊ី​ ដោយ​ដៅ​កម្ទេច​យន្តហោះ​ចម្បាំង។ ​​ ដ្រូន​អ៊ុយក្រែន​បានជ្រៀត​​​ចូល​យ៉ាង​ជ្រៅ​​​ក្នុង​ទឹក​ដី​រុស្ស៊ី ​ដល់ទៅ​អាកាសយានដ្ឋាន​យោធា​រុស្ស៊ីជា​ច្រើន​កន្លែង រាប់​ទាំង​តំបន់​ស៊ីបេរីខាង​កើត​ដែល​ស្ថិត​នៅ​រាប់​ពាន់​គីឡូម៉ែត្រ​​ពីព្រំដែន​អ៊ុយក្រែនផង។ វាយ​ចំ​​យន្តហោះ​ចម្បាំង​រុស្ស៊ី​អស់​ប្រមាណ​៤១​គ្រឿង​ ប្រតិបត្តិការ​នេះ​ប្រព្រឹត្ត​ទៅ​ជួន​ចំពេល​ការ​ចរចា​អ៊ុយក្រែន-រុស្ស៊ី ជុំ​ទីពីរ​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២​មិថុនា នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល​ ប្រទេស​តួកគី។

គ.ល.ក ណែនាំម្ចាស់កាស៊ីណូបង្កើតវិធានការទប់ស្កាត់សកម្មភាពខុសច្បាប់ក្នុងបរិវេណអាជីវកម្ម

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) ណែនាំឱ្យម្ចាស់មណ្ឌលល្បែងពាណិជ្ជកម្ម និងម

គ.ល.ក ណែនាំម្ចាស់កាស៊ីណូបង្កើតវិធានការទប់ស្កាត់សកម្មភាពខុសច្បាប់ក្នុងបរិវេណអាជីវកម្ម

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) ណែនាំឱ្យម្ចាស់មណ្ឌលល្បែងពាណិជ្ជកម្ម និងម្ចាស់កាស៊ីណូបង្កើតវិធានការទប់ស្កាត់សកម្មភាពខុសច្បាប់ក្នុងបរិវេណអាជីវកម្ម ដើម្បីការពារសណ្តាប់ធ្នាប់ និងសន្តិសុខក្នុងវិស័យល្បែង។ តាមសេចក្តីណែនាំចុះនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ម្ចាស់កាស៊ីណូ និងម្ចាស់មណ្ឌលល្បែងពាណិជ្ជកម្មត្រូវទប់ស្កាត់ជាដាច់ខាតនូវសកម្មភាពប៉ះពាល់សន្តិសុខជាតិ បើមិនដូច្នោះនឹងចាត់ទុកថាជាការល្មើសនឹងច្បាប់។

សមាជរបស់រដ្ឋសភា និងព្រឹទ្ធសភា គាំទ្រឲ្យរដ្ឋាភិបាលយកជម្លោះព្រំដែនកម្ពុជានិងថៃទៅតុលាការ ICJ

នៅថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥នេះ អង្គសមាជរបស់រដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តគាំទ្រសេចក

សមាជរបស់រដ្ឋសភា និងព្រឹទ្ធសភា គាំទ្រឲ្យរដ្ឋាភិបាលយកជម្លោះព្រំដែនកម្ពុជានិងថៃទៅតុលាការ ICJ

នៅថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥នេះ អង្គសមាជរបស់រដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តគាំទ្រសេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ក្នុងការនាំយក​សំណុំរឿងវិវាទព្រំដែនកម្ពុជានិង ថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បានថ្លែង​នៅក្នុងអង្គសមាជជាប្រវត្តិសាស្ត្រនេះថា កម្ពុជា​នឹង​ប្តឹង​ករណីនៅចំណុចមុំ​បី ករណីប្រាសាទតាមាន់ធំ-តាមាន់តូច និងករណីប្រាសាទតាក្របី ទៅកាន់​តុលាការICJ បើទោះជាភាគីថៃមិនព្រមក៏ដោយ។

ហេតុអ្វីកម្ពុជាចាំបាច់ប្តឹងថៃលើសំណុំរឿងព្រំដែនដែលកំពុងមានជម្លោះ?

នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែ​មិថុនា ឆ្នាំ​២០២៥​ សមាជ​របស់​រដ្ឋ​សភា ​និង​ព្រឹទ្ធ​សភា​កម្ពុជា ​បា

ហេតុអ្វីកម្ពុជាចាំបាច់ប្តឹងថៃលើសំណុំរឿងព្រំដែនដែលកំពុងមានជម្លោះ?

នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែ​មិថុនា ឆ្នាំ​២០២៥​ សមាជ​របស់​រដ្ឋ​សភា ​និង​ព្រឹទ្ធ​សភា​កម្ពុជា ​បាន​អនុម័ត​លើ​សេចក្ដី​ថ្លែង​ការណ៍ ​របស់​​នាយក​រដ្ឋ​មន្ត្រី​ លោក​ ហ៊ុន​ ម៉ាណែត ​ក្នុង​ការ​ប្ដឹង​ករណី​ជម្លោះ​ព្រំ​ដែន​រវាង​កម្ពុជា​ និង​ថៃ ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​(ICJ)​នៅ​ប្រទេស​ហូឡង់​។​ នៅ​មុន​ការ​អនុម័ត​នេះ​ ប្រមុខ​រដ្ឋាភិ​បាល​​កម្ពុជា​ បាន​បញ្ជាក់​ថា ​កម្ពុជា​នឹង​ប្តឹង​ករណី​នៅ​ចំណុច​មុំ​បី​ ករណី​ប្រាសាទ​តាមាន់​ធំ​-តាមាន់​តូច ​និង​ករណី​ប្រាសាទ​តាក្រ​បី ​ទៅ​កាន់​តុលាការ​ICJ​ បើ​ទោះជា​ភាគី​ថៃ​មិន​ព្រម​ក៏​ដោយ​។​ អ្នក​នយោបាយ​បក្ស​ប្រ​ឆាំង​ និង​អ្នក​តាម​ដាន​ស្ថាន​ការណ៍​ព្រំ​ដែន​ បាន​គាំ​ទ្រ​គម្រោង​នេះ​ តែ​ពួកគេ​ចង់​ឲ្យ​កម្ពុជា​ដាក់​បញ្ចូល​ទាំង​សំណុំ​រឿង​ព្រំដែន​គោក និង​ព្រំដែន​ទឹក​(កោះគុត)​ទៅជា​មួយ​ផង​៕

ចិនខឹងច្រឡោត​នឹងសម្តី​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ដែល​ចោទ​ថា​ចិន​បង្កបញ្ហានៅអាស៊ីប៉ាស៊ីហ្វិក

រដ្ឋាភិបាលចិនបានបង្ហាញ​ការខឹងច្រឡោតជាខ្លាំង និងបានប្រាប់ទៅកាន់ភាគី​សហរដ្ឋអាមេរិក ទាក់ទិ

ចិនខឹងច្រឡោត​នឹងសម្តី​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ដែល​ចោទ​ថា​ចិន​បង្កបញ្ហានៅអាស៊ីប៉ាស៊ីហ្វិក

រដ្ឋាភិបាលចិនបានបង្ហាញ​ការខឹងច្រឡោតជាខ្លាំង និងបានប្រាប់ទៅកាន់ភាគី​សហរដ្ឋអាមេរិក ទាក់ទិននឹងសម្តីរបស់លោក Pete Hegseth រដ្ឋមន្ត្រីការពារជាតិ​អាមេរិក ដែលបានថ្លែងនៅវេទិកាសន្ទនា Shangri-La កាលពីថ្ងៃសៅរ៍ ទី​៣១​ឧសភា​។ ចិនចាត់ទុកសម្តី​របស់​លោក​រដ្ឋមន្ត្រីការពារជាតិអាមេរិក ដែលចោទថាចិនកំពុងត្រៀមកម្លាំងទ័ពបង្ករឿងនៅ​តំបន់អាស៊ីប៉ាស៊ីហ្វិកនោះ គឺជាសម្តីលាបពណ៌បង្កាច់បង្ខូចមកលើចិន និង​មានចេតនាញុះញង់​ឲ្យពិភពលោកបែកបាក់គ្នា​។​

កម្ពុជាផ្ញើកំណត់ទូតទៅ​​ថៃ ដើម្បីឱ្យថៃទទួលខុសត្រូវ​​​​​លើ​​ការស្លាប់យោធាខ្មែរម្នាក់នៅមុំបី

ក្រសួងការបរទេសកម្ពុជា​​បានផ្ញើកំណត់ទូតតវ៉ាមួយច្បាប់​ទៅ​ប្រទេសថៃពាក់ព័ន្ធនឹងការរំលោភបំព

កម្ពុជាផ្ញើកំណត់ទូតទៅ​​ថៃ ដើម្បីឱ្យថៃទទួលខុសត្រូវ​​​​​លើ​​ការស្លាប់យោធាខ្មែរម្នាក់នៅមុំបី

ក្រសួងការបរទេសកម្ពុជា​​បានផ្ញើកំណត់ទូតតវ៉ាមួយច្បាប់​ទៅ​ប្រទេសថៃពាក់ព័ន្ធនឹងការរំលោភបំពានដោយអាវុធពីសំណាក់យោធា​ថៃ​នៅតំបន់មុំបី ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​២៨ឧសភា ឆ្នាំ២០២៥ ​​ដែលបណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់​ដោយអយុត្តិធម៌​​​​។ ក្នុងកំណត់ទូតនេះ កម្ពុជាបានទាមទារ​ឱ្យ​មានការស៊ើបអង្កេតជាបន្ទាន់​​​ និងត្រូវ​វែកមុខ​អ្នកទទួលខុសត្រូវ​មកទទួលទោសតាមច្បាប់​​។

ហេតុអ្វីបានជាមានការកម្រើកឡើងវិញនៃជម្លោះព្រំដែនកម្ពុជា និងថៃ នាពេលនេះ?

ជម្លោះ​ព្រំ​ដែន​កម្ពុជា និង​ថៃ បាន​កម្រើក​ឡើង​វិញ​រហូត​ឈាន​ដល់​ការ​ផ្ទុះ​អា​វុធ​ដែល​បង្

ហេតុអ្វីបានជាមានការកម្រើកឡើងវិញនៃជម្លោះព្រំដែនកម្ពុជា និងថៃ នាពេលនេះ?

ជម្លោះ​ព្រំ​ដែន​កម្ពុជា និង​ថៃ បាន​កម្រើក​ឡើង​វិញ​រហូត​ឈាន​ដល់​ការ​ផ្ទុះ​អា​វុធ​ដែល​បង្ក​ឡើង​ដោយ​ភាគី​ថៃ ​បណ្តាល​ឲ្យ​ស្លាប់​ទាហាន​កម្ពុជា​ម្នាក់​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា​ឆ្នាំ​២០២៥​។​ ការ​កម្រើក​ឡើង​វិញ​នៃ​ជម្លោះ​ព្រំ​ដែន​នៅ​ចំណុច​មុំបី​នៃ​ខេត្ត​ព្រះ​វិហារ​ជាប់​ប្រទេស​ថៃ​នាប៉ុន្មាន​ថ្ងៃមក​នេះ​ ត្រូវ​បាន​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក ហ៊ុន សែន ចាត់​ទុក​ថា គឺ​ជា​រឿង​ច្រំដែល​នៃ​ល្បិច​កលដែល​ចង់​យក​ដី​របស់​កម្ពុជា​ ដោយ​មេបញ្ជាការ​ថ្នាក់​ក្រោម​ថៃ​ ដែល​មាន​ការ​គាំទ្រ​ពី​ក្រុម​និយម​ជ្រុល​របស់​ថៃ​។​ ក្រុម​អ្នក​តាម​ដាន​សភាពការណ៍​ព្រំដែន​កម្ពជា និងថៃ ក៏យល់​ឃើញ​ដូច​គ្នា​នេះ​ដែរ​។

តុលាការ​បង់ក្លាដែស​បើកសវនាការ​​កាត់ទោស លោកស្រី​​អតីតនាយករដ្ឋមន្ត្រី ឆេក អាស៊ីណា

រដ្ឋអាជ្ញានៃ​​តុលាការវិសាមញ្ញ​បង់ក្លាដែស បានសម្រេចចោទប្រកាន់​លោកស្រី ឆេក អាស៊ីណា អតីតនាយក

តុលាការ​បង់ក្លាដែស​បើកសវនាការ​​កាត់ទោស លោកស្រី​​អតីតនាយករដ្ឋមន្ត្រី ឆេក អាស៊ីណា

រដ្ឋអាជ្ញានៃ​​តុលាការវិសាមញ្ញ​បង់ក្លាដែស បានសម្រេចចោទប្រកាន់​លោកស្រី ឆេក អាស៊ីណា អតីតនាយករដ្ឋមន្ត្រី​បង់ក្លាដែស ពីបទ « ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្ស​ជាតិ​ » ទាក់ទិននឹងវិធាន​ការ​បង្ក្រាបបាតុកម្ម​កាលពីឆ្នាំ​២០២៤​។ សវនាការ​ត្រូវចាប់ផ្តើម​បើក​នៅថ្ងៃទី​១មិថុនា នៅទីក្រុងដាកា​ តែលោកស្រី​ ឆេក ហាស៊ីណា មិនមានវត្តមានទេ ព្រោះលោកស្រីបានភៀសខ្លួនទៅ​ប្រទេសឥណ្ឌា​។

បោះឆ្នោត​ប្រធានាធិបតី៖ ​​ប៉ូឡូញត្រូវ​ជ្រើសរើស​រវាង​បេក្ខជនជាតិ​និយម​ជ្រុល និង​បេក្ខជន​គាំទ្រ​អឺរ៉ុប

​​ថ្ងៃ​អាទិត្យ​ ទី​១មិថុនា​ ​​​ប៉ូឡូញដែល​មាន​ប្រជាពលរដ្ឋ​ចំនួន៣៨លាន​នាក់ ត្រូវ​សម្រេច​ជោ

បោះឆ្នោត​ប្រធានាធិបតី៖ ​​ប៉ូឡូញត្រូវ​ជ្រើសរើស​រវាង​បេក្ខជនជាតិ​និយម​ជ្រុល និង​បេក្ខជន​គាំទ្រ​អឺរ៉ុប

​​ថ្ងៃ​អាទិត្យ​ ទី​១មិថុនា​ ​​​ប៉ូឡូញដែល​មាន​ប្រជាពលរដ្ឋ​ចំនួន៣៨លាន​នាក់ ត្រូវ​សម្រេច​ជោគវាសនា​របស់​ប្រទេសជាតិ តាម​រយៈ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ជុំ​ទី២​។ បេក្ខជនប្រធានាធិបតីប៉ូឡូញ​ ​២ នាក់ ដែល​មានបន្ទាត់​​នយោបាយ​ដឹកនាំ​ផ្ទុយ​គ្នា​ស្រឡះ។ ពោល​គឺ ម្ខាង គាំទ្រ​អឺរ៉ុប​ និងចង់​បន្តជួយ​​គាំទ្រ​អ៊ុយក្រែន។ ​ចំណែក​ម្ខាងទៀត ជាអ្នក​នយោបាយ​ស្តាំនិយមជ្រុល ស្អប់ខ្ពើម​អ៊ុយក្រែន និង​មិនចង់​​ឋិត​ក្រោម​បង្គាប់​សហភាព​អឺរ៉ុប​ ហើយ​ស្រឡាញ់​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ។​ ​

ទោះជាមានភ្លៀងជោគជាំតែអ្នកភូមិបឹង ជាយក្រុងភ្នំពេញនៅតែបន្តធ្វើពិធីសុំទឹកភ្លៀង

អ្នកភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ បាននាំតុបតែងខ្លួនប្លែកៗ ដើម្បីប្រារព្ធពិធីបុណ្យដង

ទោះជាមានភ្លៀងជោគជាំតែអ្នកភូមិបឹង ជាយក្រុងភ្នំពេញនៅតែបន្តធ្វើពិធីសុំទឹកភ្លៀង

អ្នកភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ បាននាំតុបតែងខ្លួនប្លែកៗ ដើម្បីប្រារព្ធពិធីបុណ្យដង្ហែអ្នកតាព្រីងក្អែក បំណងសុំទឹកភ្លៀង និងសេចក្តីសុខ ដល់មនុស្សសត្វទាំងឡាយ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០២៥ ។ នេះជាទម្លាប់របស់អ្នកភូមិបឹង ដែលតែងតែធ្វើពិធីបុណ្យសុំទឹកភ្លៀង​តាំងពីដូនតាមក បើទោះបីជា​ឆ្នាំនេះ នៅកម្ពុជា​មានភ្លៀងធ្លាក់យ៉ាងជោគជាំស្ទើរ​គ្រប់​ទីកន្លែង​ក៏ដោយ។អ្នកភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ បាននាំតុបតែងខ្លួនប្លែកៗ ដើម្បីប្រារព្ធពិធីបុណ្យដង្ហែអ្នកតាព្រីងក្អែក បំណងសុំទឹកភ្លៀង និងសេចក្តីសុខ ដល់មនុស្សសត្វទាំងឡាយ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០២៥ ។ នេះជាទម្លាប់របស់អ្នកភូមិបឹង ដែលតែងតែធ្វើពិធីបុណ្យសុំទឹកភ្លៀង​តាំងពីដូនតាមក បើទោះបីជា​ឆ្នាំនេះ នៅកម្ពុជា​មានភ្លៀងធ្លាក់យ៉ាងជោគជាំស្ទើរ​គ្រប់​ទីកន្លែង​ក៏ដោយ។

Get more results via ClueGoal