Cambodia



បោះឆ្នោត​ប្រធានាធិបតី៖ ​​ប៉ូឡូញត្រូវ​ជ្រើសរើស​រវាង​បេក្ខជនជាតិ​និយម​ជ្រុល និង​បេក្ខជន​គាំទ្រ​អឺរ៉ុប

​​ថ្ងៃ​អាទិត្យ​ ទី​១មិថុនា​ ​​​ប៉ូឡូញដែល​មាន​ប្រជាពលរដ្ឋ​ចំនួន៣៨លាន​នាក់ ត្រូវ​សម្រេច​ជោ

បោះឆ្នោត​ប្រធានាធិបតី៖ ​​ប៉ូឡូញត្រូវ​ជ្រើសរើស​រវាង​បេក្ខជនជាតិ​និយម​ជ្រុល និង​បេក្ខជន​គាំទ្រ​អឺរ៉ុប

​​ថ្ងៃ​អាទិត្យ​ ទី​១មិថុនា​ ​​​ប៉ូឡូញដែល​មាន​ប្រជាពលរដ្ឋ​ចំនួន៣៨លាន​នាក់ ត្រូវ​សម្រេច​ជោគវាសនា​របស់​ប្រទេសជាតិ តាម​រយៈ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ជុំ​ទី២​។ បេក្ខជនប្រធានាធិបតីប៉ូឡូញ​ ​២ នាក់ ដែល​មានបន្ទាត់​​នយោបាយ​ដឹកនាំ​ផ្ទុយ​គ្នា​ស្រឡះ។ ពោល​គឺ ម្ខាង គាំទ្រ​អឺរ៉ុប​ និងចង់​បន្តជួយ​​គាំទ្រ​អ៊ុយក្រែន។ ​ចំណែក​ម្ខាងទៀត ជាអ្នក​នយោបាយ​ស្តាំនិយមជ្រុល ស្អប់ខ្ពើម​អ៊ុយក្រែន និង​មិនចង់​​ឋិត​ក្រោម​បង្គាប់​សហភាព​អឺរ៉ុប​ ហើយ​ស្រឡាញ់​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ។​ ​

ទោះជាមានភ្លៀងជោគជាំតែអ្នកភូមិបឹង ជាយក្រុងភ្នំពេញនៅតែបន្តធ្វើពិធីសុំទឹកភ្លៀង

អ្នកភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ បាននាំតុបតែងខ្លួនប្លែកៗ ដើម្បីប្រារព្ធពិធីបុណ្យដង

ទោះជាមានភ្លៀងជោគជាំតែអ្នកភូមិបឹង ជាយក្រុងភ្នំពេញនៅតែបន្តធ្វើពិធីសុំទឹកភ្លៀង

អ្នកភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ បាននាំតុបតែងខ្លួនប្លែកៗ ដើម្បីប្រារព្ធពិធីបុណ្យដង្ហែអ្នកតាព្រីងក្អែក បំណងសុំទឹកភ្លៀង និងសេចក្តីសុខ ដល់មនុស្សសត្វទាំងឡាយ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០២៥ ។ នេះជាទម្លាប់របស់អ្នកភូមិបឹង ដែលតែងតែធ្វើពិធីបុណ្យសុំទឹកភ្លៀង​តាំងពីដូនតាមក បើទោះបីជា​ឆ្នាំនេះ នៅកម្ពុជា​មានភ្លៀងធ្លាក់យ៉ាងជោគជាំស្ទើរ​គ្រប់​ទីកន្លែង​ក៏ដោយ។អ្នកភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ បាននាំតុបតែងខ្លួនប្លែកៗ ដើម្បីប្រារព្ធពិធីបុណ្យដង្ហែអ្នកតាព្រីងក្អែក បំណងសុំទឹកភ្លៀង និងសេចក្តីសុខ ដល់មនុស្សសត្វទាំងឡាយ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០២៥ ។ នេះជាទម្លាប់របស់អ្នកភូមិបឹង ដែលតែងតែធ្វើពិធីបុណ្យសុំទឹកភ្លៀង​តាំងពីដូនតាមក បើទោះបីជា​ឆ្នាំនេះ នៅកម្ពុជា​មានភ្លៀងធ្លាក់យ៉ាងជោគជាំស្ទើរ​គ្រប់​ទីកន្លែង​ក៏ដោយ។

រុស្ស៊ី៖ ស្លាប់និង​របួស​មនុស្ស​​ច្រើន​នាក់ ​ព្រោះ​​​ផ្ទុះ​គ្រាប់បែក​​ ​បាក់ស្ពាន

នៅរុស្ស៊ី មានគ្រោះថ្នាក់​បំ​ផ្ទុះ​ស្ពាន​ ២ កន្លែង​ ជាប់ៗគ្នានៅចុងសប្តាហ៍នេះ ដែល​បាន​កើតឡើ

រុស្ស៊ី៖ ស្លាប់និង​របួស​មនុស្ស​​ច្រើន​នាក់ ​ព្រោះ​​​ផ្ទុះ​គ្រាប់បែក​​ ​បាក់ស្ពាន

នៅរុស្ស៊ី មានគ្រោះថ្នាក់​បំ​ផ្ទុះ​ស្ពាន​ ២ កន្លែង​ ជាប់ៗគ្នានៅចុងសប្តាហ៍នេះ ដែល​បាន​កើតឡើង​​​នៅ​ប៉ែក​នីរតី ជាប់ព្រំដែន​អ៊ុយក្រែន។ ហេតុការណ៍​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស យ៉ាងតិច​​ ៧ នាក់ស្លាប់ និង​របួស​យ៉ាងតិច​ ៧០ នាក់​។ ​ អាជ្ញាធរ​រុស្ស៊ី​បាន​ចាត់ទុកថាជា«​​អំពើ​​ភេរវកម្ម» និង​បាន​ប្រកាស​​​បើកការ​ស៊ើប​អង្កេត តែ​មិនបាន​ទម្លាក់កំហុសចំៗ​ទៅលើអ៊ុយក្រែន។​ ​

អាជ្ញាធរកម្ពុជា-ថៃ អះអាងថា គ្មានការបិទច្រកព្រំដែនរវាងប្រទេសទាំង២នោះទេ

អាជ្ញាធរកម្ពុជានិងថៃបានចេញមកអះអាងថា ពុំមានការបិទច្រកព្រំដែនរវាងប្រទេសទាំង២ឡើយ និងថាច្រក

អាជ្ញាធរកម្ពុជា-ថៃ អះអាងថា គ្មានការបិទច្រកព្រំដែនរវាងប្រទេសទាំង២នោះទេ

អាជ្ញាធរកម្ពុជានិងថៃបានចេញមកអះអាងថា ពុំមានការបិទច្រកព្រំដែនរវាងប្រទេសទាំង២ឡើយ និងថាច្រកទ្វារព្រំដែនគឺនៅដំណើរការជាធម្មតា។ ការចេញមកបញ្ជាក់យ៉ាងដូចនេះរបស់អាជ្ញាធរកម្ពុជា-ថៃ គឺក្រោយការចុះផ្សាយរបស់កាសែតថៃ​ Khaosod English កាលថ្ងៃទី៣១ ឧសភា ដែលថា រដ្ឋាភិបាលថៃបានរៀបចំបិទច្រកព្រំដែនចំនួន១៦​កន្លែងជាមួយកម្ពុជា បន្ទាប់ពីមានការប៉ះទង្គិចគ្នាមួយប្រាវរវាងទាហានកម្ពុជា និងទាហានថៃនៅតំបន់មុំបី ក្នុងខេត្តព្រះវិហារ។

បារាំង​ហាមជក់បារីនៅទីសាធារណៈ ឯអង់គ្លេសហាមលក់​បារីអេឡិចត្រូនិក

ដើម្បីការពារ​សុខភាព​ប្រជាប្រជន ជាពិសេស​យុវជន​ក្មេងៗ ប្រទេស​បារាំងប្រកាស​ហាមឃាត់​ការ​ជក់

បារាំង​ហាមជក់បារីនៅទីសាធារណៈ ឯអង់គ្លេសហាមលក់​បារីអេឡិចត្រូនិក

ដើម្បីការពារ​សុខភាព​ប្រជាប្រជន ជាពិសេស​យុវជន​ក្មេងៗ ប្រទេស​បារាំងប្រកាស​ហាមឃាត់​ការ​ជក់​បារី ​នៅទីសាធារណៈ និងជាពិសេស​នៅតំបន់​​សាលារៀន​។ ទន្ទឹម​នឹងគ្នា​នេះ ​អង់គ្លេស​ ក៏​ហាម​លក់​បារី​អេឡិចត្រូនិក។​ ចំពោះប្រទេស​បារាំង ​ជន​ល្មើសដែល​បំពាន​​បំរាមហាមឃាត់​នេះ គឺ​ត្រូវ​បង់ប្រាក់ផាក​ពិន័យ​ច្រើន​រយអឺរ៉ូ តែនៅ​អង់គ្លេស គឺ​​ឈាន​ដល់​ទោស​ជាប់​ពន្ធនាគារ។​

នៅពេលរឿងសម្ងាត់របស់គ្រួសារខ្មែរ​ត្រូវលាតត្រដាងនៅលើ​ឆាកល្ខោនបារាំង

នៅចំពោះមុខ​មនុស្សចាស់ ជីដូន ជីតា ឪពុកម្តាយដែល​លាក់កំបាំង មិន​និយាយអ្វីទាក់ទង​នឹង​ប្រវត្តិ

នៅពេលរឿងសម្ងាត់របស់គ្រួសារខ្មែរ​ត្រូវលាតត្រដាងនៅលើ​ឆាកល្ខោនបារាំង

នៅចំពោះមុខ​មនុស្សចាស់ ជីដូន ជីតា ឪពុកម្តាយដែល​លាក់កំបាំង មិន​និយាយអ្វីទាក់ទង​នឹង​ប្រវត្តិអតីតកាល​របស់គ្រួសារ​ដែលធ្លាប់ឆ្លងកាត់​សង្រ្គាម​នៅកម្ពុជា កូនចៅជំនាន់ក្រោយ​កើតធំដឹងក្តីនៅប្រទេស​ កើតទុក្ខ មិនសុខចិត្ត។ ក្រោម​ការផ្តួចផ្តើមគំនិត​របស់​សមាគម​ផ្សព្វផ្សាយឈ្មោះ បានមី តារាសំដែង​ដើមកំណើតខ្មែរ​ សាន សូណាឌី​បាន​បង្កើត ដំឡើង​រឿងល្ខោន មួយ​ដែលមាន​ចំណងជើងថា “នៅផ្ទះរបស់​យើង គេ​មិនធ្វើអញ្ចឹងទេ”។ តើ​រឿងនេះ​មានដំណើរសាច់រឿងយ៉ាងដូចម្តេចខ្លះ?

ប្រសិនបើកម្ពុជាយកសំណុំរឿងនៅតំបន់មុំបីប្តឹងទៅតុលាការICJ តើកម្ពុជាមានប្រៀបឬទេ?

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានបង្ហើបថា កម្ពុជាអាចនឹងប្តឹងករណីវិវាទព្រំដែនដែលមាន

ប្រសិនបើកម្ពុជាយកសំណុំរឿងនៅតំបន់មុំបីប្តឹងទៅតុលាការICJ តើកម្ពុជាមានប្រៀបឬទេ?

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានបង្ហើបថា កម្ពុជាអាចនឹងប្តឹងករណីវិវាទព្រំដែនដែលមានជាមួយភាគីថៃនៅតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ​ ដើម្បីបំបាត់ការសង្ស័យរវាងប្រទេសទាំងពីរជុំវិញខ្សែបន្ទាត់ពំ្រដែននៅតំបន់នោះ។ អ្នកតាមដានបញ្ហាព្រំដែន​ និងអ្នកជំនាញផ្នែកច្បាប់ និងនយោបាយសាទរនឹងជំហររបស់អតីតនាយករដ្ឋមន្ត្រី ដោយសារកម្ពុជាធ្លាប់ប្តឹងឈ្នះករណីប្រាសាទព្រះវិហារទៅកាន់តុលាការមួយនេះ។​

សហរដ្ឋអាមេរិក​ចោទ ថាចិនកំពុងត្រៀម​ប្រើកម្លាំងទ័ព នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

ចិនបាន​និងកំពុងហ្វឹកហាត់ ដើម្បីត្រៀមប្រើកម្លាំងទ័ព​នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងពេ

សហរដ្ឋអាមេរិក​ចោទ ថាចិនកំពុងត្រៀម​ប្រើកម្លាំងទ័ព នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

ចិនបាន​និងកំពុងហ្វឹកហាត់ ដើម្បីត្រៀមប្រើកម្លាំងទ័ព​នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងពេល​ឆាប់ៗនេះហើយ​។ នេះគឺជាការលើកឡើង របស់​លោក​រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក នៅឯវេទិកាសន្ទនា​សន្តិសុខ Shangri-La នៅសិង្ហបុរី នៅព្រឹកថ្ងៃសៅរ៍​ទី​៣១ឧសភានេះ​។ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក ក៏បានប្រកាសផងដែរថា សហរដ្ឋអាមេរិកនឹងមាន​វត្តមាន​ការពារសន្តិសុខ​នៅអាស៊ីប៉ាស៊ីហ្វិក​ តែទន្ទឹមនេះ​ប្រទេសក្នុងតំបន់នេះ​ ​ត្រូវតែរូតរះចំណាយ​ប្រាក់​ទិញអាវុធដើម្បីការពារខ្លួន​។

ជប៉ុនថា ការឲ្យនាវារបស់ខ្លួនចូលចតមុនគេនៅកំពង់ផែរាម ជាការបើកចំហរបស់កម្ពុជា

នាយករដ្ឋមន្រ្តីជប៉ុនលោក Ishiba Shigeru បានថ្លែងអរគុណដល់រដ្ឋាភិបាលកម្ពុជាដែលអនុញ្ញាតឲ្យនាវាចម្បាំង

ជប៉ុនថា ការឲ្យនាវារបស់ខ្លួនចូលចតមុនគេនៅកំពង់ផែរាម ជាការបើកចំហរបស់កម្ពុជា

នាយករដ្ឋមន្រ្តីជប៉ុនលោក Ishiba Shigeru បានថ្លែងអរគុណដល់រដ្ឋាភិបាលកម្ពុជាដែលអនុញ្ញាតឲ្យនាវាចម្បាំងកងទ័ពជើងទឹកជប៉ុនចូលចតមុនគេ នៅមូលដ្ឋានទ័ពជើងរាមកម្ពុជា និងថា ការអនុញ្ញាតនេះគឺស្របទៅនឹងគោលនយោបាលបើកចំហ និងសេរីរបស់រដ្ឋាភិបាលកម្ពុជា។ ការបញ្ជាក់យ៉ាងដូចនេះរបស់នាយករដ្ឋមន្រ្តីជប៉ុន ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្នុងពេលលោកបំពេញទស្សនកិច្ចការផ្លូវការរយៈពេល៤ថ្ងៃ នៅទីក្រុងតូក្យូ។

ពលរដ្ឋខ្មែរនៅជប៉ុន នាំគ្នាធ្វើបាតុកម្មប្រឆាំងវត្តមាន លោក ហ៊ុន ម៉ាណែត

ពលរដ្ឋខ្មែរនៅជប៉ុនដែលអះអាងថា ជាអ្នកប្រជាធិបតេយ្យ បាននាំគ្នាលើកបដានៅចំពីមុខទីស្នាក់ការគណ

ពលរដ្ឋខ្មែរនៅជប៉ុន នាំគ្នាធ្វើបាតុកម្មប្រឆាំងវត្តមាន លោក ហ៊ុន ម៉ាណែត

ពលរដ្ឋខ្មែរនៅជប៉ុនដែលអះអាងថា ជាអ្នកប្រជាធិបតេយ្យ បាននាំគ្នាលើកបដានៅចំពីមុខទីស្នាក់ការគណៈរដ្ឋមន្ត្រីជប៉ុន ដើម្បីប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ លោក ហ៊ុន ម៉ាណែត ក្នុងពេលដែលប្រមុខរដ្ឋាភិបាល​កម្ពុជាត្រូវជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី៣០ ខែឧសភា។ ក្រុមអ្នកតវ៉ាបានឈរស្រែកទាមទារឱ្យ លោក ហ៊ុន ម៉ាណែត គោរពសិទ្ធិមនុស្ស បញ្ឈប់ការគំរាមកំហែងឆ្លងដែន និងដឹកនាំប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យ។

លោក ហ៊ុន ម៉ាណែត ស្នើកុំឲ្យមានការប្រៀបធៀបកងទ័ពជួរមុខ និងកងទ័ពជួរក្រោយ

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែង ប្រតិកម្មតបទៅក្រុមអ្នកប្រឆាំងនៅបរទេសថា ព្យ

លោក ហ៊ុន ម៉ាណែត ស្នើកុំឲ្យមានការប្រៀបធៀបកងទ័ពជួរមុខ និងកងទ័ពជួរក្រោយ

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែង ប្រតិកម្មតបទៅក្រុមអ្នកប្រឆាំងនៅបរទេសថា ព្យាយាមបំបែកបំបាក់ទឹកចិត្តកងទ័ព តាមរយៈការប្រៀបធៀបរវាងកងទ័ពជួរមុខ និងកងទ័ពជួរក្រោយ ក្នុងពេលដែលកម្ពុជា និងថៃកំពុងប្រឈមមុខដាក់គ្នាលើបញ្ហាព្រំដែន នៅខេត្តព្រះវិហារ។ ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត គឺក្រោយការបង្ហោះសារតាមបណ្តេញសង្គមរបស់ លោក សម រង្ស៊ី ដែលថា កងទ័ពជួរមុខបានលះបង់អាយុជីវិត ដើម្បីការពារបូរណភាពដែនដី ប្រឆាំងនឹងការឈ្លានពានពីប្រទេសជិតខាងតែមិនទាន់ទទួលបានការដំឡើងស័ក្តិនៅឡើយ។

លោក ហ៊ុន សែន អះអាងថា កម្ពុជាមិនអាចដកទ័ពចេញពីតំបន់មុំបីបានទេ

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានប្រតិកម្មទៅនឹងការទាមទាររបស់ភាគីថៃ ដែលស្នើឲ្យកម្ពុ

លោក ហ៊ុន សែន អះអាងថា កម្ពុជាមិនអាចដកទ័ពចេញពីតំបន់មុំបីបានទេ

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានប្រតិកម្មទៅនឹងការទាមទាររបស់ភាគីថៃ ដែលស្នើឲ្យកម្ពុជាដកទ័ពចេញពីតំបន់មុំបី ដោយលោកថា ជាសំណើដែលមិនអាចទៅរួច ដោយសារតំបន់នេះជាទឹកដីរបស់កម្ពុជា និងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៅទៀត។ បើតាមអតីតនាយករដេ្ឋមន្ត្រី​កម្ពុជារូបនេះ កម្ពុជា​បានឈរជើងនៅទីនោះ តាំងពីមុនការចុះអនុស្សារណៈយោគយល់ឆ្នាំ២០០១។ អ្នកនយោបាយនៅក្រៅរដ្ឋាភិបាល គាំទ្រការគូសបញ្ជាក់របស់ លោក ហ៊ុន សែន និងចង់ឃើញរដ្ឋាភិបាលកម្ពុជាប្តឹងករណីនេះទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) រួមទាំងសំណុំរឿងផ្សេងទៀត ដូចជា​ប្រាសាទតាមាន់ជាដើម។

ករណី​ចាប់ជំរិតសេដ្ឋី ឬអ្នកជំនួញក្នុងវិស័យ​លុយ​​ឌីជីថល កាន់តែសំបូរ

មួយរយៈចុងក្រោយនេះ មានករណី​សកម្មភាពឧក្រិដ្ឋ ចាប់ជំរិតទារប្រាក់ពីអ្នកមាន​ប្រាក់ឌីជីថល កាន់

ករណី​ចាប់ជំរិតសេដ្ឋី ឬអ្នកជំនួញក្នុងវិស័យ​លុយ​​ឌីជីថល កាន់តែសំបូរ

មួយរយៈចុងក្រោយនេះ មានករណី​សកម្មភាពឧក្រិដ្ឋ ចាប់ជំរិតទារប្រាក់ពីអ្នកមាន​ប្រាក់ឌីជីថល កាន់តែច្រើនឡើងៗមិនថានៅសហរដ្ឋអាមេរិក​ឬនៅអឺរ៉ុប។ ការចាប់ជំរិតដែល​ពេលខ្លះ​ បានកើតឡើងនៅទីសាធារណៈ​​កណ្តាលក្រុងថែមទៀតផង។ នៅព្រឹកថ្ងៃទី​៣០ឧសភា សមត្ថកិច្ចបារាំង បានចាប់ឃាត់ខ្លួន​មនុស្ស​យ៉ាងហោច​២៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណី​ប៉ុនប៉ងចាប់ជំរិត សមាជិក​ក្រុមគ្រួសារ​​​ថៅកែ​ក្រុមហ៊ុនលុយ​ឌីជីថលម្នាក់ដ៏ល្បីឈ្មោះ។

អ.ស.ប.៖ ប្រជាជន​ហ្កាហ្សា​១០០%​រង​ការ​គំរាមកំហែង​​ទុរ្ភិក្ស

​ដោយមិនជឿ​លើ​បទ​ឈប់​បាញ់ រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​ជាតិ​​អ៊ីស្រាអែល​ ដែលមាន​និន្នាការ​

អ.ស.ប.៖ ប្រជាជន​ហ្កាហ្សា​១០០%​រង​ការ​គំរាមកំហែង​​ទុរ្ភិក្ស

​ដោយមិនជឿ​លើ​បទ​ឈប់​បាញ់ រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​ជាតិ​​អ៊ីស្រាអែល​ ដែលមាន​និន្នាការ​អភិរក្ស​និយម​ជ្រុល បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អ៊ីស្រាអែល​បញ្ចេញ​គ្រប់​កម្លាំង​ចាំ​បាច់​ ដែល​មាន ទៅ​កម្ចាត់​ពួក​ហាម៉ាស នៅ​ហ្កាហ្សា។ ​ហ្កាហ្សា​ដែនដី​ប៉ាឡេស្ទីន ដែល​បើ​តាម​អង្គការ​សហប្រជាជាតិ​​ ជា​តំបន់​អត់​ឃ្លាន​ជាង​គេ​បំផុត​នៅលើ​ពិភពលោក។ ប្រជាពលរដ្ឋ​ទាំង​អស់ (១០០%) កំពុង​រង​ការ​គំរាមកំហែង​​ទុរ្ភិក្ស។

លោក ពិត ករុណា៖ កិច្ចប្រជុំ «កសិកម្ម-ទឹក-ជនបទ» នឹងពន្លឿនដំណោះស្រាយការខ្វះទឹកប្រើប្រាស់

កង្វះធនធានទឹកជាឧបសគ្គចម្បងសម្រាប់ការអភិវឌ្ឍន៍ជនបទកម្ពុជាដែលប្រជាពលរដ្ឋភាគច្រើនជាកសិករ។

លោក ពិត ករុណា៖ កិច្ចប្រជុំ «កសិកម្ម-ទឹក-ជនបទ» នឹងពន្លឿនដំណោះស្រាយការខ្វះទឹកប្រើប្រាស់

កង្វះធនធានទឹកជាឧបសគ្គចម្បងសម្រាប់ការអភិវឌ្ឍន៍ជនបទកម្ពុជាដែលប្រជាពលរដ្ឋភាគច្រើនជាកសិករ។ ដើម្បីធានាឱ្យមានទឹកខួបប្រាំង ខួបវស្សាប្រើប្រាស់នៅតំបន់ជនបទ រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធចំនួន៣ គឺក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទបានជួបប្រជុំគ្នាលើកទី៤ ស្តីពី «កសិកម្ម-ទឹក-ជនបទ»។ កម្មវត្ថុ គឺលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចវិស័យកសិកម្មកម្ពុជា តាមរយៈការកសាងអាងស្តុកទឹក ប្រព័ន្ធធារាសាស្ត្រ និងការប្រើប្រាស់កម្មវិធីទាញយកព័តមានឧតុនិយម។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៣០ ឧសភា លោក ពិត ករុណា អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទលើកឡើងថា ជំនួបត្រីវិស័យនេះនឹងពន្លឿនការដោះស្រាយកង្វះធនធានទឹកនៅកម្ពុជា។

លោក ហ៊ុន ម៉ាណែតជំរុញឲ្យមានកំណែទម្រង់វិស័យឧស្សាហកម្មដើម្បីឆ្លើយតបនឹងសង្គ្រាមពាណិជ្ជកម្ម

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យវិនិយោគិនក្នុងស្រុកធ្វើកំណែទម្រង់ឡើង

លោក ហ៊ុន ម៉ាណែតជំរុញឲ្យមានកំណែទម្រង់វិស័យឧស្សាហកម្មដើម្បីឆ្លើយតបនឹងសង្គ្រាមពាណិជ្ជកម្ម

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យវិនិយោគិនក្នុងស្រុកធ្វើកំណែទម្រង់ឡើងវិញលើវិស័យឧស្សាហកម្ម ខណៈដែលសេដ្ឋកិច្ចកម្ពុជា និងបណ្តាប្រទេសក្នុងលោកកំពុងស្ថិតក្រោមសម្ពាធគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ លោក ហ៊ុន ម៉ាណែត បានអះអាងយ៉ាងដូចនេះនៅក្នុងវេទិកា Nikkei ស្តីពីអនាគតរបស់អាស៊ីលើកទី៣០ ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុងពិភពលោកដ៏ច្របូកច្របល់» ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣០ ឧសភា ឆ្នាំ២០២៥។

ភាព​តាន​តឹង​​​ចិន-អាមេរិក ឡើង​ដល់​ជំនួប​កំពូលសន្តិសុខ​ Shangri-La

​ប្រធានាធិបតី​បារាំង ត្រូវ​បញ្ចប់​ទស្សនកិច្ច​មួយ​ជុំ​នៅអាស៊ីអាគ្នេយ៍​​ នៅ​ប្រទេស​សិង្ហប

ភាព​តាន​តឹង​​​ចិន-អាមេរិក ឡើង​ដល់​ជំនួប​កំពូលសន្តិសុខ​ Shangri-La

​ប្រធានាធិបតី​បារាំង ត្រូវ​បញ្ចប់​ទស្សនកិច្ច​មួយ​ជុំ​នៅអាស៊ីអាគ្នេយ៍​​ នៅ​ប្រទេស​សិង្ហបុរី នា​ថ្ងៃ​ទី ៣០​ឧសភា​២០២៥​នេះ។ ក្រោយ​ជំនួបទ្វេភាគី​​ជាមួយ​សមភាគី​ ប្រធានាធិបតី​បារាំង​នឹង​ថ្លែង​សុន្ទរកថា​បើក​ជំនួប​កំពូល​សន្តិសុខ​អាស៊ីប៉ាស៊ីហ្វិក​ Shangri-La ជា​លើក​ទីមួយ។ ជំនួប​កំពូលប្រចាំ​ឆ្នាំស្តី​ពី​សន្តិសុខ​និង​ការពារជាតិ​​ ​ដ៏សំខាន់​បំផុត​​ ដែល​តែង​ទាក់ទាញ​​​រដ្ឋមន្ត្រី​ការពារជាតិ​ជា​ច្រើន​ ប៉ុន្តែ​ឆ្នាំ​នេះ​ចិន​អវត្តមាន។ ហេតុអ្វី?

ចិនបង្កើត អង្គការ​​អន្តរជាតិ​ដើម្បី​​​មជ្ឈត្តការ​ IOMed មានទីតាំងនៅហុងកុង

ចិន​បានផ្តួចផ្តើមគំនិត​បង្កើតស្ថាប័ន​អន្តរជាតិថ្មីមួយ​ ដើម្បីដោះស្រាយវិវាទក្រៅប្រព័ន្ធ​

ចិនបង្កើត អង្គការ​​អន្តរជាតិ​ដើម្បី​​​មជ្ឈត្តការ​ IOMed មានទីតាំងនៅហុងកុង

ចិន​បានផ្តួចផ្តើមគំនិត​បង្កើតស្ថាប័ន​អន្តរជាតិថ្មីមួយ​ ដើម្បីដោះស្រាយវិវាទក្រៅប្រព័ន្ធ​តុលាការ ដែលមានឈ្មោះថា អង្គការ​​​​អន្តរជាតិ​ដើម្បីមជ្ឈត្តការ​ មានទីតាំងនៅហុងកុង។ កម្មវិធី​ចុះហត្ថលេខាបង្កើតអង្គភាពនេះ​ ត្រូវបាន​ធ្វើឡើងនៅទីក្រុងហុងកុង នៅថ្ងៃសុក្រទី​៣០ឧសភា​​ ដោយមាន​វត្តមាន​លោក ​វ៉ាង យី ប្រមុខការទូតចិន រួមជាមួយ​តំណាងប្រទេសជាង​៣០ប្រទេសទៀត ដែលចូលរួមជាមួយចិន​។ ចិន​បានអះអាងថា អង្គភាពអន្តរជាតិ​ថ្មី​នេះ ​នឹងមានតួនាទី​ប្រៀបបាននឹង​តុលាការ​យុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ​។

ស្លាប់ជាង ១២ម៉ឺននាក់ នៅអឺរ៉ុប ដោយសាររថយន្តម៉ាស៊ូតប្រើបច្ចេកវិទ្យាបន្លំពេលធ្វើតេស្តវាស់កម្រិតផ្សែងពុល

នៅអឺរ៉ុប រឿងអាស្រូវពាក់ព័ន្ធនឹងក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់ Volkswagen ដែលផ្ទុះឡើងកាលពី១០ឆ្នាំមុ

ស្លាប់ជាង ១២ម៉ឺននាក់ នៅអឺរ៉ុប ដោយសាររថយន្តម៉ាស៊ូតប្រើបច្ចេកវិទ្យាបន្លំពេលធ្វើតេស្តវាស់កម្រិតផ្សែងពុល

នៅអឺរ៉ុប រឿងអាស្រូវពាក់ព័ន្ធនឹងក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់ Volkswagen ដែលផ្ទុះឡើងកាលពី១០ឆ្នាំមុន នៅបន្តបង្កផលប៉ះពាល់ដល់សុខភាពនិងអាយុជីវិតរបស់ប្រជាជន។ ក្រុមហ៊ុនអាឡឺម៉ង់មួយនេះបានប្រើបច្ចេកវិទ្យាបន្លំ ពេលធ្វើតេស្តវាស់ស្ទង់កម្រិតបញ្ចេញផ្សែងបំពុលបរិយាកាសចំពោះរថយន្តប្រើម៉ាស៊ីនម៉ាស៊ូតរបស់ខ្លួន។ មូលហេតុនេះហើយបានជាអង្គការការពារបរិស្ថាន ClientEarth ស្នើឲ្យមជ្ឈមណ្ឌលស្រាវជ្រាវថាមពលនិងខ្យល់ស្អាតរបស់ប្រទេសហូឡង់ ស្រាវជ្រាវលើការបញ្ចេញផ្សែងពុលក្នុងបរិយាកាសពីរថយន្តម៉ាស៊ូត។

បាក់ភ្នំទឹកកកនៅស្វ៊ីស បំផ្លាញខ្ទេចសឹងមួយភូមិ និង​បាត់ខ្លួនមនុស្ស​ម្នាក់

អាជ្ញាធរស្វ៊ីសកំពុងព្រួយបារម្ភ​ពី​ផលវិបាកដ៏ធ្ងន់ធ្ងរ បន្ទាប់ពីភ្នំទឹកកកមួយកន្លែងនៅ​ភាគខ

បាក់ភ្នំទឹកកកនៅស្វ៊ីស បំផ្លាញខ្ទេចសឹងមួយភូមិ និង​បាត់ខ្លួនមនុស្ស​ម្នាក់

អាជ្ញាធរស្វ៊ីសកំពុងព្រួយបារម្ភ​ពី​ផលវិបាកដ៏ធ្ងន់ធ្ងរ បន្ទាប់ពីភ្នំទឹកកកមួយកន្លែងនៅ​ភាគខាងត្បូងប្រទេសបាន​បាក់រលំ កាលពីរសៀល​ថ្ងៃពុធទី ២៨​ឧសភា។ នៅក្នុង​ហេតុការណ៍បាក់រលំភ្នំទឹកកក ​មនុស្ស​ម្នាក់​បាត់ខ្លួន ចំណែក​ភូមិ​មួយជ្រលងភ្នំត្រូវ​លេបត្របាក់​សឹងទាំងស្រុង​ដោយ​ដី និងថ្ម​លាយចូលគ្នា​ជាមួយ​ដុំទឹកកក។ អាជ្ញាធរ​ស្វ៊ីសបារម្ភជាពិសេស​ពីគ្រោះទឹកជំនន់ ដែល​អាចកើតចេញពីការលាយ​ដុំទឹកកក​ដែលនៅកប់លាយឡំជាមួយថ្ម ដី​បាក់រមៀលពីលើកំពូលភ្នំ។

ចិនបង្ហោះយានអវកាស Tianwen-2 ទៅយកសំណាកអាចម៍ផ្កាយពីគន្លងវិថីក្បែរភពផែនដី

ចិនបានបង្ហោះយានអវកាស Tianwen-2 កាលពីយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ ទី២៩ ឧសភា ដើម្បីទៅយកសំណាកនៅល

ចិនបង្ហោះយានអវកាស Tianwen-2 ទៅយកសំណាកអាចម៍ផ្កាយពីគន្លងវិថីក្បែរភពផែនដី

ចិនបានបង្ហោះយានអវកាស Tianwen-2 កាលពីយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ ទី២៩ ឧសភា ដើម្បីទៅយកសំណាកនៅលើអាចម៍ផ្កាយ ក្នុងគន្លងតារាវិថីក្បែរភពផែនដី។ ការធ្វើដំណើរពីភពផែនដីទៅដល់ទីតាំងអាចម៍ផ្កាយ « 2016 HO3 » ត្រូវចំណាយពេលជាង១ឆ្នាំ។ គោលដៅនៃបេសកកម្មរបស់យានអវកាសចិន គឺដើម្បីទៅយកសំណាកមកស្រាវជ្រាវលើផែនដី។

ចិនបង្ហោះយានអាវកាស Tianwen-2 ទៅយកសំណាកអាចម៍ផ្កាយពីគន្លងវិថីក្បែរភពផែនដី

ចិនបានបង្ហោះយានអវកាស Tianwen-2 កាលពីយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ ទី២៩ ឧសភា ដើម្បីទៅយកសំណាកនៅល

ចិនបង្ហោះយានអាវកាស Tianwen-2 ទៅយកសំណាកអាចម៍ផ្កាយពីគន្លងវិថីក្បែរភពផែនដី

ចិនបានបង្ហោះយានអវកាស Tianwen-2 កាលពីយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ ទី២៩ ឧសភា ដើម្បីទៅយកសំណាកនៅលើអាចម៍ផ្កាយ ក្នុងគន្លងតារាវិថីក្បែរភពផែនដី។ ការធ្វើដំណើរពីភពផែនដីទៅដល់ទីតាំងអាចម៍ផ្កាយ « 2016 HO3 » ត្រូវចំណាយពេលជាង១ឆ្នាំ។ គោលដៅនៃបេសកកម្មរបស់យានអវកាសចិន គឺដើម្បីទៅយកសំណាកមកស្រាវជ្រាវលើផែនដី។

តុលាការសម្រេច​បិទខ្ទប់​វិធានការដំឡើងពន្ធរបស់​រដ្ឋបាលលោកដូណាល់ ត្រាំ

ទោះចូលកាន់អំណាចដឹកនាំប្រទេស​អាមេរិក លោកដូណាល់ ត្រាំ​នៅតែមិនអាច​ជៀសរួចផុត​ពី​ការប្តឹងជំទ

តុលាការសម្រេច​បិទខ្ទប់​វិធានការដំឡើងពន្ធរបស់​រដ្ឋបាលលោកដូណាល់ ត្រាំ

ទោះចូលកាន់អំណាចដឹកនាំប្រទេស​អាមេរិក លោកដូណាល់ ត្រាំ​នៅតែមិនអាច​ជៀសរួចផុត​ពី​ការប្តឹងជំទាស់​នៅ​តុលាការ។ នៅថ្ងៃ​ពុធទី ២៨​ឧសភាម្សិលមិញ ប្រធានាធិបតីអាមេរិក​រូបនេះ​ទើបទទួល​គំនាបពី​តុលាការពាណិជ្ជកម្ម​អន្តរជាតិ​ ហៅកាត់ថា ITC ដែល​បាន​សម្រេច​បិទខ្ទប់វិធានការដំឡើងពន្ធ​​ ដែល​លោកដូណាល់ ត្រាំ​បាន​សម្រេច​ដាក់​លើ​ទំនិញនាំចូលមកពីគ្រប់ប្រទេសក្នុងពិភពលោក កាលពី​ដើម​ខែ​មេសា​កន្លងទៅ។ ខណៈដែល​សេតវិមាន​ប្រកាស​ប្តឹងជំទាស់ទៅតុលាការ​ឧទ្ធណ៍ ទីផ្សារ​ភាគហ៊ុន​ក្នុងពិភពលោក មិនថា នៅអាស៊ី អឺរ៉ុប ឬអាមេរិក​បាន​ធូរស្រាលមួយកម្រិត​នៅ​ថ្ងៃព្រហស្បតិ៍នេះ។

លោកហ៊ុន សែនសន្និដ្ឋានថា ការផ្ទុះអាវុធនៅមុំបីមិនមែនជាបន្ទាត់នយោបាយថៃ

ហេតុការណ៍ផ្ទុះអាវុធរវាងទាហានខ្មែរ និងថៃនៅមុំបីខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៨ ឧសភា មិនមែនជ

លោកហ៊ុន សែនសន្និដ្ឋានថា ការផ្ទុះអាវុធនៅមុំបីមិនមែនជាបន្ទាត់នយោបាយថៃ

ហេតុការណ៍ផ្ទុះអាវុធរវាងទាហានខ្មែរ និងថៃនៅមុំបីខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៨ ឧសភា មិនមែនជាបន្ទាត់នយោបាយរបស់រដ្ឋាភិបាល ឬក្រសួងការពារជាតិថៃទេ តែវាអាចបង្កឡើងដោយបុគ្គល ឬអង្គភាព។ នេះជាការសន្និដ្ឋានរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាក្នុងឱកាសថ្លែងសារពិសេសនៅថ្ងៃទី២៩ ឧសភានេះ។ ទោះយ៉ាងណា រដ្ឋាភិបាលកម្ពុជាបានចល័តកម្លាំង និងអាវុធធុនធ្ងន់ទៅព្រំដែនក្នុងករណីថៃហ៊ានបំពាន ឬផ្ទុះអាវុធជាថ្មី។ ចំណែកលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតក៏បានចេញមុខទទួលខុសត្រូវ ដោយធានាដឹកនាំគ្រប់គ្រងសភាពការណ៍ផ្ទាល់ ទោះលោកកំពុងបំពេញបេសកកម្មនៅក្រៅប្រទេសក៏ដោយ។

រដ្ឋបាលលោកដូណាល់ត្រាំ បញ្ជាឲ្យផ្អាកផ្តល់ទិដ្ឋាការដល់និស្សិតបរទេស

ក្រសួងការបរទេសអាមេរិកបានចេញបទបញ្ជា នៅថ្ងៃពុធ ទី២៨ ឧសភា នេះ ឲ្យស្ថានទូតនិងកុងស៊ុលអាមេរិកទា

រដ្ឋបាលលោកដូណាល់ត្រាំ បញ្ជាឲ្យផ្អាកផ្តល់ទិដ្ឋាការដល់និស្សិតបរទេស

ក្រសួងការបរទេសអាមេរិកបានចេញបទបញ្ជា នៅថ្ងៃពុធ ទី២៨ ឧសភា នេះ ឲ្យស្ថានទូតនិងកុងស៊ុលអាមេរិកទាំងអស់ ផ្អាកជាបណ្តោះអាសន្នផ្តល់ទិដ្ឋាការដល់និស្សិតបរទេស។ សេចក្តីសម្រេចនេះធ្វើឡើងចំពេលដែលរដ្ឋបាលលោកដូណាល់ត្រាំកំពុងកាត់មូលនិធិសម្រាប់សកលវិទ្យាល័យទូទាំងប្រទេស និង ហាមឃាត់មិនឲ្យទទួលនិស្សិតបរទេសចូលរៀននៅសកលវិទ្យាអាមេរិក។  

មេដឹកនាំអាស៊ានប្តេជ្ញារក្សាស្ថិរភាពសេដ្ឋកិច្ចតំបន់នៅចំពោះមុខរនាំងពន្ធរបស់អាមេរិក

មេដឹកនាំនៃប្រទេសសមាជិកអាស៊ានបានប្រកាសជំហររួមគ្នាក្នុងការឆ្លើយតបនឹងភាពមិនប្រាកដប្រជាពាណ

មេដឹកនាំអាស៊ានប្តេជ្ញារក្សាស្ថិរភាពសេដ្ឋកិច្ចតំបន់នៅចំពោះមុខរនាំងពន្ធរបស់អាមេរិក

មេដឹកនាំនៃប្រទេសសមាជិកអាស៊ានបានប្រកាសជំហររួមគ្នាក្នុងការឆ្លើយតបនឹងភាពមិនប្រាកដប្រជាពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកល និងគូសបញ្ជាក់ថា វិធានការឯកតោភាគីនៃការដំឡើងពន្ធរបស់រដ្ឋបាលអាមេរិក គឺជាវិធានការប្រឆាំងនឹងការហុចប្រយោជន៍ឲ្យគ្នាទៅវិញ ទៅមក។ តែដើម្បីទប់ទល់នឹងការដំឡើងពន្ធរបស់អាមេរិកនេះត្រូវបានសេដ្ឋវិទូយល់ថា ប្រទេសក្នុងប្លុកអាស៊ានគួរជ្រើសរើសផ្លូវចរចាជាលក្ខណៈតំបន់ជាមួយសហរដ្ឋអាមេរិកដើម្បីទទួលបានអត្ថប្រយោជន៍ស្មើគ្នាជាជាងការចាប់យកយន្តការទ្វេភាគី។

ឥណ្ឌូណេស៊ី​ប្រកាស​ចង់​ប្រើ​​​នុយក្លេអ៊ែរ ​ដើម្បី​ធ្វើ​អន្តរកាលថាមពល

ដើម្បី​ឆ្លើយ​តប​ទៅ​នឹងសេចក្តី​ត្រូវ​ការកាន់តែ​ធំឡើងៗ ​ផ្នែក​ថាមពល​អគ្គិសនី​ ឥណ្ឌូណេស៊ី​

ឥណ្ឌូណេស៊ី​ប្រកាស​ចង់​ប្រើ​​​នុយក្លេអ៊ែរ ​ដើម្បី​ធ្វើ​អន្តរកាលថាមពល

ដើម្បី​ឆ្លើយ​តប​ទៅ​នឹងសេចក្តី​ត្រូវ​ការកាន់តែ​ធំឡើងៗ ​ផ្នែក​ថាមពល​អគ្គិសនី​ ឥណ្ឌូណេស៊ី​ប្រកាស​ងាក​ទៅ​ប្រើ​​នុយក្លេអ៊ែរ ចាប់​ពី​ឆ្នាំ​២០៤០ទៅ។ ដំណឹង​នេះ​បាន​ទាក់ទាញក្រុមហ៊ុនធំគ្រាក់ៗ​នៅ​លើ​ពិភពលោកឱ្យ​មក​កាន់​ដៃ​ឥណ្ឌូណេស៊ី​ឆ្លង​អន្តរកាល​ថាមពល។​ ប៉ុន្តែអ្នក​ជំនាញ​ហាក់​មាន​មន្ទិល​សង្ស័យ​ខ្លាំង ព្រោះ​យល់​ថា​គម្រោង​សាង​សង់​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ថ្លៃខ្លាំង ហើយ​ឥណ្ឌូណេស៊ី​មាន​ប្រវត្តិ​មិន​សូវ​ល្អ​ទេ ក្នុង​ការ​សម្រេច​សមិទ្ធិ​ធំៗ។

ចិន ​រៀបចំ​ជំនួប​កំពូល​ប្រទេស​កូន​កោះ ដើម្បីពង្រឹង​យុទ្ធសាស្ត្រ​នៅប៉ាស៊ីហ្វិក

រដ្ឋអំណាច​ចិន បាន​រៀបចំ​ជំនួប​កំពូល​ ជាមួយ​បណ្តាប្រទេស​កូន​កោះ ជាង១០ ប្រទេស ដើម្បី​ពង្រឹង

ចិន ​រៀបចំ​ជំនួប​កំពូល​ប្រទេស​កូន​កោះ ដើម្បីពង្រឹង​យុទ្ធសាស្ត្រ​នៅប៉ាស៊ីហ្វិក

រដ្ឋអំណាច​ចិន បាន​រៀបចំ​ជំនួប​កំពូល​ ជាមួយ​បណ្តាប្រទេស​កូន​កោះ ជាង១០ ប្រទេស ដើម្បី​ពង្រឹង​កិច្ចសហការ​លើវិស័យ​ជាច្រើន។ ជំនួប​កំពូល​នេះ ឋិត​ក្នុង​ក្រោម​ខណ្ឌ​ជា​យុទ្ធសាស្ត្រ​របស់​ចិន​នៅសមុទ្រ​ប៉ាស៊ីហ្វិក ដើម្បី​ផ្តាច់​ប្រទេស​កូន​កោះអស់​នោះ ឲ្យ​ដាច់​ចេញ​ពី​ឥទ្ធិពល​របស់​សហរដ្ឋអាមេរិក និង​ អូស្ត្រាលី។​

លោក ព្រហ្ម វិចិត្រ ថា ការអប់រំបែបសិល្បៈគំនូរធ្វើឱ្យកុមារ និងយុវជនមានបំណិនជីវិត

លោក ព្រហ្ម វិចិត្រ ជាវិចិត្រករជើងចាស់ម្នាក់ដែលធ្លាប់បម្រើការងារជាមន្ត្រីរាជការនៅក្រសួងអប

លោក ព្រហ្ម វិចិត្រ ថា ការអប់រំបែបសិល្បៈគំនូរធ្វើឱ្យកុមារ និងយុវជនមានបំណិនជីវិត

លោក ព្រហ្ម វិចិត្រ ជាវិចិត្រករជើងចាស់ម្នាក់ដែលធ្លាប់បម្រើការងារជាមន្ត្រីរាជការនៅក្រសួងអប់រំបានរចនារូបគំនូរក្នុងសៀវភៅសិក្សាសង្គម។ អំឡុងពេលជិតចូលនិវត្តន៍ លោកបានបង្កើតអង្គការ “វិចិត្រករខ្មែរដើម្បីកុមារ” ក្នុងគោលដៅបង្រៀនគំនូរដល់កូនៗអ្នកភូមិនៅជាយក្រុងភ្នំពេញ។ សម្រាប់លោក ព្រហ្ម វិចិត្រ ការអប់រំបែបសិល្បៈគំនូរបានធ្វើឱ្យកុមារ និងយុវជនមានបំណិនជីវិត។

ទាហានខ្មែរ និងថៃប៉ះទង្គិចគ្នា​ជាថ្មី នៅតំបន់ចុងបូក

នៅព្រឹកព្រលឹមថ្ងៃទី២៨ ឧសភានេះ មានការប៉ះទង្គិចដោយអាវុធជាថ្មីរវាងទាហានខ្មែរ និងថៃដែលឈរជើងត

ទាហានខ្មែរ និងថៃប៉ះទង្គិចគ្នា​ជាថ្មី នៅតំបន់ចុងបូក

នៅព្រឹកព្រលឹមថ្ងៃទី២៨ ឧសភានេះ មានការប៉ះទង្គិចដោយអាវុធជាថ្មីរវាងទាហានខ្មែរ និងថៃដែលឈរជើងតាមព្រំដែននៅតំបន់ចុងបូក ជាប់ខេត្តអ៊ូប៊ុន រាចឆាឋានីរបស់ថៃ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអ្នកនាំពាក្យកងទ័ពថៃក្នុងកាសែតបាងកកប៉ុស្តិ៍។ មន្ត្រីអ្នកនាំពាក្យកងទ័ពថៃបានអះអាង គឺទាហានខ្មែរជាអ្នកបង្ករឿង ដោយការបំពានចូលក្នុងតំបន់ដែលបានព្រមព្រៀងរក្សាជា «status quo» និងថា ស្ថានភាពបានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីមេទ័ពខ្មែរ និងថៃបានជជែកគ្នាតាមទូរស័ព្ទ។

មហាសេដ្ឋី​Elon Musk បរាជ័យ និងស្ម័គ្រដើរចេញពីក្បាលម៉ាស៊ីន​ក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល

មហាសេដ្ឋី អេឡុន ម៉ាស្ក៍ដែលជា​ម្ចាស់ក្រុមហ៊ុនតេសស្លា​ និងក្រុមហ៊ុន​Space X បាន​ប្រកាស​ដកខ្លួន​

មហាសេដ្ឋី​Elon Musk បរាជ័យ និងស្ម័គ្រដើរចេញពីក្បាលម៉ាស៊ីន​ក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល

មហាសេដ្ឋី អេឡុន ម៉ាស្ក៍ដែលជា​ម្ចាស់ក្រុមហ៊ុនតេសស្លា​ និងក្រុមហ៊ុន​Space X បាន​ប្រកាស​ដកខ្លួន​ចេញពី​ក្បាលម៉ាស៊ីនក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ថា DOGE។ ដោយ​​ដើរចេញពីក្រុមការងារ​របស់​លោកដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ទី ២៤​ឧសភា​ លោក​អេឡុន ម៉ាស្ក៍ដែលជា​មហាសេដ្ឋី​មាន​លុយច្រើនជាងគេ​នៅក្នុងពិភពលោក​បាន​​ប្រកាស​បូជាថាមពល និងពេលវេលា​ដើម្បីក្រុមហ៊ុន​ឯកជនរបស់លោក ជាពិសេស​តេសស្លា​ដែល​ធ្លាក់កូដប្រជាប្រិយភាព ខាតបង់​ប្រាក់​រាប់ពាន់​លាន​ដុល្លារ ចាប់តាំង​មហាសេដ្ឋី​រូបនេះ ចូលរួម​ក្នុង​រដ្ឋបាល​​លោកដូណាល់ ត្រាំ ដើម្បីកាន់​ប៉ុស្ត​គន្លឹះ​ដែលមាន​គោលដៅធ្វើកំណែទម្រង់ កាត់បន្ថយ​ខ្ទង់ចំណាយ​របស់អាមេរិក។

ប្រធានាធិបតីបារាំង លោកម៉ាក្រុងផ្តាំ​និស្សិត​វៀតណាម​កុំឲ្យ​គាំទ្រ ​​កាន់ជើងតែ​​​ចិន ឬ​​អាមេរិក

នៅ​ចំពោះមុខ​ក្រុម​និស្សិត​វៀតណាម ក្នុង​ក្រុង​ហាណូយ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក

ប្រធានាធិបតីបារាំង លោកម៉ាក្រុងផ្តាំ​និស្សិត​វៀតណាម​កុំឲ្យ​គាំទ្រ ​​កាន់ជើងតែ​​​ចិន ឬ​​អាមេរិក

នៅ​ចំពោះមុខ​ក្រុម​និស្សិត​វៀតណាម ក្នុង​ក្រុង​ហាណូយ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បាន​ពន្យល់​អំពី​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​ពិភពលោក ដែល​កំពុងតែ​ប្រែប្រួល​ដ៏​ខ្លាំងសម្បើម​។ ប្រមុខ​រដ្ឋ​បារាំង ​បាន​បកស្រាយ​អំពី​ការប្រឈម​មុខ​ដាក់​គ្នា​រវាង​មហាអំណាច​អាមេរិក​និង​ចិន ដែល​បាន​ធ្វើ​ឲ្យ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក រំជើបរំជួល​ខ្លាំងគួរ​ឲ្យ​បារម្ភ​​ ហើយ​លោក​ ម៉ាក្រុង ក៏បាន​ផ្តាំផ្ញើ​និស្សិតវៀតណាម កុំឲ្យជ្រើសរើស ឬ​កាន់​ជើង​តែ​ ចិន ឬអាមេរិក តែ​មួយ​​ឲ្យ​សោះ​។​

Get more results via ClueGoal