យេម៉ែន៖ភាគីជម្លោះផ្ទៃក្នុងឯកភាពលើបញ្ជីឈ្មោះអ្នកទោសចំនួន ១៥ ០០០នាក់ដើម្បីដោះដូរគ្នា
newsare.net
ថ្ងៃអង្គារ ទី១១ ធ្នូជាថ្ងៃទី៦ នៃកិច្ចចរចារវាងភាគីជម្លោះផ្ទៃក្នុងយេម៉ែនដែលរៀបចំយេម៉ែន៖ភាគីជម្លោះផ្ទៃក្នុងឯកភាពលើបញ្ជីឈ្មោះអ្នកទោសចំនួន ១៥ ០០០នាក់ដើម្បីដោះដូរគ្នា
ថ្ងៃអង្គារ ទី១១ ធ្នូជាថ្ងៃទី៦ នៃកិច្ចចរចារវាងភាគីជម្លោះផ្ទៃក្នុងយេម៉ែនដែលរៀបចំដោយអង្គការសហប្រជាជាតិនៅក្នុងប្រទេសស៊ុយអែត។ កម្មវត្ថុនៃកិច្ចចរចា គឺដើម្បីស្វែងរកដំណោះស្រាយបិទបញ្ចប់សង្រ្គាមស៊ីវិលដែលបានអូសបន្លាយតាំងពី ៤ឆ្នាំ និងបណ្តាលឲ្យមានមនុស្សស្លាប់ប្រមាណជា ១០ ០០០នាក់។ អ្វីដែលភាគីជម្លោះទាំងពីរបានឯកភាពពេលនេះ គឺបញ្ជីឈ្មោះអ្នកទោសចំនួន ១៥ ០០០នាក់សម្រាប់ធ្វើការដោះដូរគ្នា។ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបានបញ្ជាក់ថា ខ្លួនជាអ្នករៀបចំឲ្យមានការដោះដូរអ្នកទោសរវាងភាគីទាំងពីរដែលគ្រោងធ្វើឡើងនៅថ្ងៃទី២០ មករាខាងមុខ។ Read more