លោករ៉ូប៊ែរ ម៉ាល់ឡី៖វ៉េណេស៊ុយអេឡាអាចឆ្លងផុតវិបត្តិដោយសន្តិវិធី ឬអាចធ្លាក់ក្នុងគ្រោះមហន្តរាយមនុស្សធម៌ធ្ងន់ធ្ងរ
newsare.net
នៅថ្ងៃសុក្រ ទី១៥ កុម្ភៈ សន្និសីទអន្តរជាតិស្តីពីជំនួយមនុស្សធម៌សម្រាប់ប្រទេសវ៉េណេស៊លោករ៉ូប៊ែរ ម៉ាល់ឡី៖វ៉េណេស៊ុយអេឡាអាចឆ្លងផុតវិបត្តិដោយសន្តិវិធី ឬអាចធ្លាក់ក្នុងគ្រោះមហន្តរាយមនុស្សធម៌ធ្ងន់ធ្ងរ
នៅថ្ងៃសុក្រ ទី១៥ កុម្ភៈ សន្និសីទអន្តរជាតិស្តីពីជំនួយមនុស្សធម៌សម្រាប់ប្រទេសវ៉េណេស៊ុយអេឡារៀបចំនៅទីស្នាក់ការរបស់អង្គការនៃក្រុមរដ្ឋអាមេរិក។ សន្និសីទអន្តរជាតិមួយនេះបើកធ្វើឡើង ចំពេលដែលប្រធានាធិបតីស្តីទីប្រកាសខ្លួនឯងលោកហ័ន ហ្កាយដូបានប្រកាសថា ជំនួយមនុស្សធម៌បន្ទាន់មកពីសហរដ្ឋអាមេរិកនឹងចូលដល់ដីវ៉េណេស៊ុយអេឡានៅថ្ងៃទី២៣ កុម្ភៈខាងមុខ ទោះបីជាមានការរារាំងពីលោកប្រធានាធិបតីម៉ាឌូរ៉ូក៏ដោយ។ គ្រប់គ្នាកំពុងរងចាំមើលថា តើក្រុមយោធាដែលគាំទ្រលោកម៉ាឌូរ៉ូនឹងសុខចិត្តឲ្យជំនួយរបស់សហរដ្ឋអាមេរិកចូលដែរ ឬទេ។ យ៉ាងណាក៏ដោយ និងអ្វីដែលលោកហ្កាយដូកំពុងព្យាយាមពេលនេះ គឺអូសទាញក្រុមយោធាឲ្យមកនៅខាងខ្លួនវិញ។ លោករ៉ូប៊ែរ ម៉ាល់ឡី ប្រធានអង្គការ International Crisis Group បានយល់ឃើញថា យុទ្ធសាស្រ្តរបស់លោកហ្កាយដូអាចហុចលទ្ធផលពីរ ឬមួយវ៉េណេស៊ុយអេឡាអាចឆ្លងផុតវិបត្តិដោយសន្តិវិធី ឬមួយអាចធ្លាក់ក្នុងគ្រោះមហន្តរាយមនុស្សធម៌ធ្ងន់ធ្ងរ។ Read more