Cambodia



បន្ទាប់​ពី​បេសកកម្ម​ទៅ​កាន់​ឋានព្រះចន្ទ ចិន​បន្ត​មហិច្ឆតា​អវកាស​ទៅ​កាន់​អាចម៍ផ្កាយ​ទៀត

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ មេសា ទីភ្នាក់ងារ​អវកាស​ចិន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​បញ្ជូន​យ

ចិន៖ អ្នកបើកឡាន​កាន់តែច្រើនទៅៗ នាំគ្នាបង្ហាញ​ចេតនាចង់ទិញ​រថយន្តអគ្គិសនី

នៅប្រទេស​​ចិន ក្នុង​សប្តាហ៍​នេះ បណ្តាក្រុមហ៊ុន​​រថយន្ត​អគ្គិសនីបាន​នាំគ្នា​ជួប​ជុំ​បង្អ

ចិន៖ អ្នកបើកឡាន​កាន់តែច្រើនទៅៗ នាំគ្នាបង្ហាញ​ចេតនាចង់ទិញ​រថយន្តអគ្គិសនី

នៅប្រទេស​​ចិន ក្នុង​សប្តាហ៍​នេះ បណ្តាក្រុមហ៊ុន​​រថយន្ត​អគ្គិសនីបាន​នាំគ្នា​ជួប​ជុំ​បង្អួត​បច្ចេកវិទ្យា​រថយន្តថ្មី​ៗ​ទំនើប​ៗ​​របស់ខ្លួន នៅ​ទីក្រុង​ប៉េកាំង។​ ទីផ្សារ​រថយន្ត​អគ្គិសនីក្នុងស្រុកចិន កំពុងតែ​មាន​ការប្រកួត​ប្រជែង​ខ្លាំង។​ ការ​ស្ទង់មតិ​ថ្មី​ចុងក្រោយ​ បង្ហាញឲ្យ​ឃើញថា​ ​ចំនួនអ្នក​ប្រើ​​​រថយន្ត​អគ្គិសនីនៅចិន កាន់​កើនឡើងៗ​ ជាលំដាប់ ជារៀងរាល់​ឆ្នាំ​។ ទិដ្ឋភាពនេះ ផ្ទុយ​ខុស​ពី​នៅប៉ែក​ខាង​អឺរ៉ុប និង​សហ​រដ្ឋ​អាមេរិក​​។ ​

លោកស៊ី ជីនពីង ប្រាប់ទៅលោកប្លីងកិន​ថា អាមេរិក​គួរធ្វើខ្លួនជាដៃគូសហការ ជាជាងធ្វើជាគូប្រជែងចិន

លោកអង់តូនី ប្លីងកិន ប្រមុខការទូតអាមេរិក​ បានទៅ​បំពេញទស្សនកិច្ច​នៅប្រទេសចិន តាំងតែពី​ថ្ងៃព

លោកស៊ី ជីនពីង ប្រាប់ទៅលោកប្លីងកិន​ថា អាមេរិក​គួរធ្វើខ្លួនជាដៃគូសហការ ជាជាងធ្វើជាគូប្រជែងចិន

លោកអង់តូនី ប្លីងកិន ប្រមុខការទូតអាមេរិក​ បានទៅ​បំពេញទស្សនកិច្ច​នៅប្រទេសចិន តាំងតែពី​ថ្ងៃពុធ​ ទី​២៤មេសា។ សំណុំរឿងដ៏តានតឹង​ជាច្រើន ដែល​អាមេរិក​និងចិន​ត្រូវនិយាយគ្នា តួយ៉ាងបញ្ហារុស្ស៊ី តៃវ៉ាន់ បញ្ហាពាណិជ្ជកម្ម​ និង​ការ​ជួញដូរ​សារធាតុញៀន Fentanyl ជាដើម​។​ ​កាលពីថ្ងៃសុក្រ២៦មេសា​ ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង ទទួល​ជួប​លោក​អង់តូនី ប្លីងកិន​​ នៅប៉េកាំង​ ដែល​ក្នុងជំនួប​នេះ លោក​ស៊ី​ ជីនពីងបាន​អំពាវនាវ​ប្រាប់ទៅ​ភាគីអាមេរិក​ថា សូមធ្វើខ្លួន​ឲ្យក្លាយ​​​ជាដៃគូសហការ ជាជាង​ជាគូប្រជែង​នឹងចិន​។

លោកស៊ី ជីនពីង ប្រាប់ទៅលើប្លីងកិន​ថា អាមេរិក​គួរធ្វើខ្លួនជាដៃគូសហការ ជាជាងធ្វើជាគូប្រជែងចិន

លោកអង់តូនី ប្លីងកិន ប្រមុខការទូតអាមេរិក​ បានទៅ​បំពេញទស្សនកិច្ច​នៅប្រទេសចិន តាំងតែពី​ថ្ងៃព

លោកស៊ី ជីនពីង ប្រាប់ទៅលើប្លីងកិន​ថា អាមេរិក​គួរធ្វើខ្លួនជាដៃគូសហការ ជាជាងធ្វើជាគូប្រជែងចិន

លោកអង់តូនី ប្លីងកិន ប្រមុខការទូតអាមេរិក​ បានទៅ​បំពេញទស្សនកិច្ច​នៅប្រទេសចិន តាំងតែពី​ថ្ងៃពុធ​ ទី​២៤មេសា។ សំណុំរឿងដ៏តានតឹង​ជាច្រើន ដែល​អាមេរិក​និងចិន​ត្រូវនិយាយគ្នា តួយ៉ាងបញ្ហារុស្ស៊ី តៃវ៉ាន់ បញ្ហាពាណិជ្ជកម្ម​ និង​ការ​ជួញដូរ​សារធាតុញៀន Fentanyl ជាដើម​។​ ​កាលពីថ្ងៃសុក្រ២៦មេសា​ ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង ទទួល​ជួប​លោក​អង់តូនី ប្លីងកិន​​ នៅប៉េកាំង​ ដែល​ក្នុងជំនួប​នេះ លោក​ស៊ី​ ជីនពីងបាន​អំពាវនាវ​ប្រាប់ទៅ​ភាគីអាមេរិក​ថា សូមធ្វើខ្លួន​ឲ្យក្លាយ​​​ជាដៃគូសហការ ជាជាង​ជាគូប្រជែង​នឹងចិន​។

លោក ​សុទ្ធ គឹមកុលមុនី​៖​ ប្រមុខ​រដ្ឋាភិបាល​បញ្ជាឲ្យ​អង្គភាព​គ្រោះមហន្តរាយ​អន្តរាគមន៍​ទឹក​ដល់​ពលរដ្ឋ​បន្ទាន់

សីតុណ្ហភាព​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​បន្តឡើង​កំដៅខ្លាំង​ខុសពីឆ្នាំមុនៗ​។​ ស្ថានភាពនេះ

លោក ​សុទ្ធ គឹមកុលមុនី​៖​ ប្រមុខ​រដ្ឋាភិបាល​បញ្ជាឲ្យ​អង្គភាព​គ្រោះមហន្តរាយ​អន្តរាគមន៍​ទឹក​ដល់​ពលរដ្ឋ​បន្ទាន់

សីតុណ្ហភាព​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​បន្តឡើង​កំដៅខ្លាំង​ខុសពីឆ្នាំមុនៗ​។​ ស្ថានភាពនេះ​ធ្វើឲ្យ​តំបន់មួយចំនួន​ប្រឈមនឹង​គ្រោះរាំងស្ងួត ​និង​កង្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​ជាបណ្តើរៗ​។ នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI​ នៅថ្ងៃទី​២៦​ ខែ​មេសា ឆ្នាំ​២០២៤​នេះ លោក​ សុទ្ធ គឹមកុលមុនី ​អ្នកនាំពាក្យ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បានឲ្យដឹងថា​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​បានចេញ​បទបញ្ជា​នៅក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​នាព្រឹក​ថ្ងៃសុក្រ​នេះ ឲ្យ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដឹកនាំ​អន្តរាគមន៍​ចំពោះ​ការខ្វះខាត​ទឹក​របស់​ប្រជាពលរដ្ឋ​ជាបន្ទាន់​។

លោកសាពូន មីដាដាសុំទោសលោកហ៊ុន សែនជុំវិញបង្ហោះសារទទួលបានលុយជិត ៧លានដុល្លារ

អតីតតារាចម្រៀង លោក សាពូន មីដាដា បានចេញមុខសារភាពកំហុស ជុំវិញសំណេរខុសពីការពិតរបស់ខ្លួនដែលថា

លោកសាពូន មីដាដាសុំទោសលោកហ៊ុន សែនជុំវិញបង្ហោះសារទទួលបានលុយជិត ៧លានដុល្លារ

អតីតតារាចម្រៀង លោក សាពូន មីដាដា បានចេញមុខសារភាពកំហុស ជុំវិញសំណេរខុសពីការពិតរបស់ខ្លួនដែលថាលោកធ្លាប់ទទួលបានលុយជាង៦លានដុល្លារពីលោក ហ៊ុន សែន។ ការចេញមកទទួលកំហុស និងដាក់ជីវិតបម្រើលោក ហ៊ុន សែនដូច្នេះ ធ្វើឡើងក្រោយលោកហ៊ុន សែន សរសេរបកស្រាយវិញថា លោកមិនបានផ្តល់លុយរហូតដល់ទៅជាង៦លានដុល្លារឱ្យទៅអតីតតារាចម្រៀងរូបនេះនោះទេ ពោលធ្លាប់ជួយត្រឹមលុយជាង៣០ម៉ឺនដុល្លារប៉ុណ្ណោះ។

ខួប១២ឆ្នាំ៖សង្គមស៊ីវិល និងគណបក្សនយោបាយបន្តអំពាវនាវឲ្យរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី

២៦ មេសា ២០១២-២៦ មេសា ២០២៤ ថ្ងៃនេះជាខួប១២ឆ្នាំនៃការសម្លាប់សកម្មជនបរិស្ថានប្រឆាំងនឹងការកាប់ប

ខួប១២ឆ្នាំ៖សង្គមស៊ីវិល និងគណបក្សនយោបាយបន្តអំពាវនាវឲ្យរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី

២៦ មេសា ២០១២-២៦ មេសា ២០២៤ ថ្ងៃនេះជាខួប១២ឆ្នាំនៃការសម្លាប់សកម្មជនបរិស្ថានប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់លោក ឈុត វុទ្ធី។ ក្នុងឱកាសនេះ សង្គមស៊ីវិលចំនួន ៩ស្ថាប័ន និងគណបក្សនយោបាយបានស្នើឱ្យរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ផ្ដល់យុត្តិធម៌ដល់សកម្មជនបរិស្ថានរូបនេះ និងអ្នកកាសែត The Cambodia Daily ចំនួនពីររូបដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងភូមិសាស្ដ្រឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង។ តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីនបានឆ្លើយថា បើចង់ឱ្យបើកការស៊ើបអង្កេតលើករណីដែលបានបិទបញ្ចប់ហើយមួយនេះ សង្គមស៊ីវិលដែលស្នើសុំត្រូវមានសក្ខីកម្ម ឬភស្ដុតាងថ្មីដែលមានមូលដ្ឋានរឹងមាំនៅក្នុងរឿងនេះ។

អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចោទប្រកាន់បុគ្គល២នាក់ពាក់ព័ន្ធការចែកដីរដ្ឋខុសច្បាប់ចំនួន៦ពាន់ឡូតិ៍

នៅថ្ងៃទី២៦ ខែមេសានេះ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបានចោទប្រកាន់បុគ្គលឈ្មោះ ជួន គន្ធា ន

អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចោទប្រកាន់បុគ្គល២នាក់ពាក់ព័ន្ធការចែកដីរដ្ឋខុសច្បាប់ចំនួន៦ពាន់ឡូតិ៍

នៅថ្ងៃទី២៦ ខែមេសានេះ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបានចោទប្រកាន់បុគ្គលឈ្មោះ ជួន គន្ធា និងឈ្មោះ មិន ផាន្នី រួមនឹងបក្សពួក ក្រោយរកឃើញថា ពួកគេបានឆបោកពលរដ្ឋពីការផ្តល់ដីចំនួន៦០០០ឡូតិ៍លើទំហំដីរបស់រដ្ឋទំហំ៤២០ហិកតាស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។

ព្រែកជីកហ្វូណន៖លោកហ៊ុន ម៉ាណែតចាត់ទុកលោកសម រង្ស៊ីជាមនុស្សប្រឆាំងនឹងសមិទ្ធផលជាតិ

នៅថ្ងៃទី២៦ ខែមេសានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតបានចេញសារតាមហ្វេសប៊ុកតបទៅលោក ស

ព្រែកជីកហ្វូណន៖លោកហ៊ុន ម៉ាណែតចាត់ទុកលោកសម រង្ស៊ីជាមនុស្សប្រឆាំងនឹងសមិទ្ធផលជាតិ

នៅថ្ងៃទី២៦ ខែមេសានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតបានចេញសារតាមហ្វេសប៊ុកតបទៅលោក សម រង្ស៊ីដោយចាត់ទុកមេប្រឆាំងរូបនេះជាមនុស្សដែលប្រឆាំងនឹងសមិទ្ធផលជាតិ។ ចម្លើយតបរបស់លោកហ៊ុន ម៉ាណែតទៅលោកសម រង្ស៊ីដូច្នេះធ្វើឡើង ក្រោយពីលោក សម រង្ស៊ី បានធ្វើការរិះគន់ និងមិនគាំទ្រដល់គម្រោងព្រែកជីកហ្វូណនដែលភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រ។

អាមេរិក​ផ្តើម​សាងសង់​ផែបណ្តែត​ ដើម្បីផ្តល់​ជំនួយមនុស្សធម៌​​នៅ​ហ្កាហ្សា

កងទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក បាន​​ផ្តើម​សាងសង់​ផែបណ្តែត ​ដើម្បីផ្តល់​ជំនួយ​ដល់​ប្រជាពលរដ

អាមេរិក​ផ្តើម​សាងសង់​ផែបណ្តែត​ ដើម្បីផ្តល់​ជំនួយមនុស្សធម៌​​នៅ​ហ្កាហ្សា

កងទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក បាន​​ផ្តើម​សាងសង់​ផែបណ្តែត ​ដើម្បីផ្តល់​ជំនួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ហ្កាហ្សា។ នេះបើតាម​ការ​ប្រកាស​បញ្ជាក់​របស់​មន្ទីរបញ្ចកោណអាមេរិក នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ។​ ​គំនិត​ផ្តួច​ផ្តើម​សាងសង់​ផែ​បណ្តែត​នេះ ត្រូវ​លោកប្រធានាធិបតី​ ចូ បៃដិន បាន​បង្ហើប​ឡើង​តាំងតែ​ពីដើម​ខែមីនាមកម្ល៉េះ​​ បន្ទាប់​ពីកងទ័ព​​អ៊ីស្រាអែល បដិសេធ​ដាច់​អហង្ការ មិន​ឲ្យ​ដឹក​ជំនួយ​មនុស្សធម៌​តាម​ផ្លូវ​គោក។ ​

រដ្ឋមន្ត្រីការពារជាតិបារាំងនិងអាល្លឺម៉ង់ ប្រជុំចែកការងារគ្នា ដើម្បី​​​​ផលិត​​រថក្រោះទំនើប MGCS

លោក​ម៉ាក្រុងបាន​លើកឡើងថា ដើ​ម្បី​ពង្រឹងសមត្ថភាព​ការពារខ្លួនដោយ​ខ្លួនឯង គឺអឺរ៉ុបត្រូវតែម

រដ្ឋមន្ត្រីការពារជាតិបារាំងនិងអាល្លឺម៉ង់ ប្រជុំចែកការងារគ្នា ដើម្បី​​​​ផលិត​​រថក្រោះទំនើប MGCS

លោក​ម៉ាក្រុងបាន​លើកឡើងថា ដើ​ម្បី​ពង្រឹងសមត្ថភាព​ការពារខ្លួនដោយ​ខ្លួនឯង គឺអឺរ៉ុបត្រូវតែមានប្រព័ន្ធការពារជាតិរួម​គ្នា និងមានអាវុធទំនើបដូចគ្នា ផលិតដោយខ្លួនឯង​ ដោយ​មិនចាំបាច់ពឹងផ្អែក តែ​លើអាវុធ​ដែលទិញពីបរទេស​​។​ គឺក្នុង​ក្របខណ្ឌទស្សនវិស័យនេះហើយ បារាំងនិងអាល្លឺម៉ង់បានផ្តួចផ្តើម​គម្រោង​ រួមគ្នា​​ផលិត​រថក្រោះដ៏​​ទំនើប​បំផុតមួយ​ ឈ្មោះថា MGCS ។ យ៉ាងណាមិញ នៅថ្ងៃ​សុក្រទី​២៦មេសា​នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងនិងអាល្លឺម៉ង់ បានចាប់ផ្តើម​ការប្រជុំពិសេសមួយ ដើម្បី​បែងចែកការងារគ្នា ទៅ​ឲ្យ​ក្រុមហ៊ុន​​ឧស្សាហកម្ម​សព្វាវុធទាំងសងខាង ដើម្បីសម្រេច​ផែនការ​នេះ​។

តុលាការខេត្តកំពត សម្រេចបង្កកគណនីធនាគារ និងទ្រព្យសម្បតិ្តរបស់ក្រុមហ៊ុនជា សារ៉ន

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពត សម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហ

តុលាការខេត្តកំពត សម្រេចបង្កកគណនីធនាគារ និងទ្រព្យសម្បតិ្តរបស់ក្រុមហ៊ុនជា សារ៉ន

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពត សម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញវត្ថុរបស់ក្រុមហ៊ុន ជា សារ៉ន​ចំនួន៩៥គណនី រួមនឹងបង្កកអចលនវត្ថុប្រភេទដីធ្លីចំនួន១ ៧៩១ក្បាលដី។ បន្ថែមពីនេះ តុលាការក៏បានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ឱ្យសមត្ថកិច្ចស្រាវជ្រាវរកអត្តសញ្ញាណបុគ្គលដែលពាក់ព័ន្ធផ្សេងទៀត និង​ទ្រព្យសម្បត្តិរបស់ជនត្រូវចោទដើម្បីចាត់ការតាមនីតិវិធីច្បាប់។ 

ស្រីយេនមិនលក់ភាពក្រីក្ររបស់ក្មេងកម្ពុជា ប៉ុន្តែចង់ប្រើវាលើកទឹកចិត្តសិស្សបារាំងឲ្យប្រឹងរៀនសូត្រ

ជាង៦ខែមកនេះ ហួត ស្រីយេនធ្វើដំណើរចុះសឹងគ្រប់ខេត្តក្រុងក្នុងប្រទេស​បារាំង នៅក្នុង​ក្របខណ្ឌ

ស្រីយេនមិនលក់ភាពក្រីក្ររបស់ក្មេងកម្ពុជា ប៉ុន្តែចង់ប្រើវាលើកទឹកចិត្តសិស្សបារាំងឲ្យប្រឹងរៀនសូត្រ

ជាង៦ខែមកនេះ ហួត ស្រីយេនធ្វើដំណើរចុះសឹងគ្រប់ខេត្តក្រុងក្នុងប្រទេស​បារាំង នៅក្នុង​ក្របខណ្ឌ​ការងារស្ម័គ្រចិត្ត​របស់នាង​នៅអង្គការ​កុមារមេគង្គ។ នៅក្នុង​បេសកកម្ម​៩ខែ​នៅប្រទេស​បារាំង ដែលត្រូវ​បញ្ចប់​នៅចុងខែ​មិថុនា​ខាងមុខ ការងារ​របស់ហួតស្រីយេនគឺ​ចុះតាម​សាលារៀន​ ដើម្បីពន្យល់​ក្មេងសិស្សសាលា​បារាំង​ឲ្យ​យល់ដឹង​ពី​ទុក្ខលំបាក​របស់​ក្មេងៗនៅអាស៊ី ដែលមិនអាច​ទៅសាលារៀន​ដោយសារ​គ្រួសារក្រីក្រ។ ​កម្មវិធីរបស់​អង្គការ​កុមារមេគង្គ ដែលមានឈ្មោះថា “ខ្ញុំ​មាន​ក្តីស្រមៃមួយ” មានគោលបំណងតែមួយគត់គឺ​បញ្ជ្រាបចំណេះដឹង ឲ្យសិស្សសាលាបារាំង​ឃើញថា មានក្មេងច្រើននៅក្នុង​ប្រទេស​ដទៃ​ដែលគ្មានសំណាង​បាន​ទៅ​សាលារៀនដោយសារ​ជីវភាពខ្វះខាត គ្រួសារ​ក្រីក្រ។

លោក​ម៉ាក្រុងអំពាវនាវ​ឲ្យ​អឺរ៉ុប ស្ទុះងើបឡើង ប្រសិន​បើមិនចង់ “ស្លាប់” ទេនោះ

លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បានថ្លែងសុន្ទរកថាស្តីពីអឺរ៉ុប កាលពី​ថ្ងៃព្រហ

លោក​ម៉ាក្រុងអំពាវនាវ​ឲ្យ​អឺរ៉ុប ស្ទុះងើបឡើង ប្រសិន​បើមិនចង់ “ស្លាប់” ទេនោះ

លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បានថ្លែងសុន្ទរកថាស្តីពីអឺរ៉ុប កាលពី​ថ្ងៃព្រហស្បតិ៍​ទី​២៥មេសា នៅ​ឯសកលវិទ្យាល័យ​សកបូនទីក្រុងប៉ារីស។ ក្នុងសុន្ទរកថាជិត​២ម៉ោង លោកម៉ាក្រុង បានអំពាវនាវ ឲ្យ​ប្រទេសសមាជិក​អឺរ៉ុបទាំង​២៧ ត្រូវងើបស្ទុះឡើងរួមកម្លាំងគ្នានៅពេលនេះ ដើម្បីស្រោចស្រង់អឺរ៉ុបពីសេចក្តីស្លាប់។ លោក​ប្រធានធិបតីបារាំង បាន​ហៅ​ឲ្យ​ប្រទេសអឺរ៉ុប ត្រូវតែ​រៀបចំផែនការសកម្មភាពជាបន្ទាន់ មិនថាសន្តិសុខការពារ​ជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម​ និង​អន្តោប្រវេសន៍ ដើម្បីធ្វើ​ឲ្យ​អឺរ៉ុប​ក្លាយ​ជា «មហាអំណាច​»។​

លោក ​សម រង្សី​៖​​គម្រោងព្រែកជីក​ហ្វូណននឹង​នាំ​គ្រោះថ្នាក់​ដល់​បរិស្ថាន ​និង​ជីវភាព​ពលរដ្ឋ

លោក ​សម រង្ស៊ី ​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះជាតិ​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​មេសា ​ឆ្នាំ​២០

លោក ​សម រង្សី​៖​​គម្រោងព្រែកជីក​ហ្វូណននឹង​នាំ​គ្រោះថ្នាក់​ដល់​បរិស្ថាន ​និង​ជីវភាព​ពលរដ្ឋ

លោក ​សម រង្ស៊ី ​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះជាតិ​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​មេសា ​ឆ្នាំ​២០២៤ ​បានបង្ហាញ​នូវការ​មិនគាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​គម្រោង​ព្រែកជីក​ហ្វូណន ​ដែល​ភ្ជាប់​ពី​ទន្លេបាសាក់​ទៅកាន់​សមុទ្រ។ ​ការចេញសារ​ប្រឆាំងនឹង​គម្រោងព្រែកជីក​របស់​លោក ​សម រង្ស៊ី ដូច្នេះ ​ធ្វើឡើង​ស្របពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ជំហរមិនដកថយ​ចំពោះ​គម្រោងជីកព្រែក​នេះ បើទោះជា​មានការ​រិះគន់​ពី​សំណាក់អ្នក​នយោបាយ​ប្រឆាំង​ខ្មែរ ​និង​មាន​ប្រតិកម្ម​ដោយ​ប្រយោល​ពី​វៀតណាម​ក៏ដោយ​។

របាយការណ៍អាដហុក២០២៣៖ការរឹតត្បិត​ និងបំពានសេរីភាពមូលដ្ឋានកើន១១%

នៅថ្ងៃទី២៤ ខែមេសា សង្គមស៊ីវិលចំនួន​៣ស្ថាប័ន រួមមានសមាគមការពារសិទ្ធិមនុស្សអាដហុក មជ្ឈមណ្ឌល

របាយការណ៍អាដហុក២០២៣៖ការរឹតត្បិត​ និងបំពានសេរីភាពមូលដ្ឋានកើន១១%

នៅថ្ងៃទី២៤ ខែមេសា សង្គមស៊ីវិលចំនួន​៣ស្ថាប័ន រួមមានសមាគមការពារសិទ្ធិមនុស្សអាដហុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលសាមគ្គីភាពបានចេញរបាយការណ៍​មួយស្ដីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជាឆ្នាំ២០២៣។ របាយការណ៍រួមបានបង្ហាញថា ក្នុង នាំ​២០២៣ ហេតុការណ៍រឹតត្បិត និងរំលោភ បំពានសេរីភាពមូលដ្ឋានមានការកើនឡើង១១% បើធៀបនឹងឆ្នាំ២០២២។ តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានទាត់ចោលរបាយការណ៍នេះ។

វៀតណាម​កាត់​ទោស​ដាក់​ពន្ធនាគារ​៨ឆ្នាំ​ថៅកែក្រុមហ៊ុន​ម្នាក់ទៀត​ពីបទ​ពុករលួយ

អាជ្ញាធរ​វៀតណាម​កំពុង​បន្ត​ប្រតិបត្តិការ​​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើ​ពុក​រលួយ​និង​​​បន្ល

វៀតណាម​កាត់​ទោស​ដាក់​ពន្ធនាគារ​៨ឆ្នាំ​ថៅកែក្រុមហ៊ុន​ម្នាក់ទៀត​ពីបទ​ពុករលួយ

អាជ្ញាធរ​វៀតណាម​កំពុង​បន្ត​ប្រតិបត្តិការ​​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើ​ពុក​រលួយ​និង​​​បន្លំ​។ នៅ​ថ្ងៃព្រហស្បតិ៍​​ទី​២៥​មេសា​នេះ ក្នុង​រឿង​អាស្រូវ​លួច​បន្លំ​ហិរញ្ញវត្ថុ​មួយ​ថ្មី​ទៀត​​ តុលាការ​ក្រុង​ហូជីមិញ បាន​កាត់​ទោសប្រធាន​​ក្រុមហ៊ុន​ភេសជ្ជៈដ៏​ល្បី​មួយ​របស់​ប្រទេស ឱ្យ​ជាប់​ពន្ធនាគារ​៨​ឆ្នាំ ពី​បទ​ឆ​បោកប្រាក់​ប្រមាណ​​៤០លាន​ដុល្លារ។

តុលាការរុស្ស៊ី ចាប់ខ្លួនអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ពីបទពុករលួយ

ថ្ងៃពុធទី ២៤ មេសា តុលាការរុស្ស៊ី បានចាប់ឃុំខ្លួនបណ្តោះអាសន្ន អនុរដ្ឋមន្ត្រីក្រសួងការពារជា

តុលាការរុស្ស៊ី ចាប់ខ្លួនអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ពីបទពុករលួយ

ថ្ងៃពុធទី ២៤ មេសា តុលាការរុស្ស៊ី បានចាប់ឃុំខ្លួនបណ្តោះអាសន្ន អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទីមួ អ៊ីវ៉ាណូវ (Timour Ivanov) និង ជនសង្ស័យម្នាក់ទៀត ពីបទ ស៊ីសំណូកសូកប៉ាន់ ។ គួរបញ្ជាក់ថា នៅរុស្ស៊ី នេះគឺជា ករណីដ៏កម្របំផុតមួយ ដែលតុលាការក្នុងប្រទេស ចាប់ខ្លួនឥស្សរជនជាន់ខ្ពស់នៃក្រសួងការពារជាតិ ពីបទរឿងអាស្រូវពុករលួយ ជាពិសេស នៅក្នុងកាលៈទេសៈ ដែលរុស្ស៊ីកំពុងបន្តធ្វើ សង្គ្រាមយ៉ាងចាស់ដៃជាមួយអ៊ុយក្រែន និង ចំពេលដែល រដ្ឋាភិបាលរុស្ស៊ី បានបង្កើនថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់វិស័យកងទ័ព។ ក្នុងសំណុំរឿងពុករលួយនេះ លោកទីមួ អ៊ីវ៉ាណូវ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារ​ រហូតដល់​ ១៥ ឆ្នាំ។

លោកកត្តា អ៊ន៖ករណីបុគ្គលិកសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា និងកាំបូឌីយ៉ាណាមិនទាន់ជាវិវាទការងារ

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បុគ្គលិកសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា និងសណ្ឋាគារកាំបូឌ

លោកកត្តា អ៊ន៖ករណីបុគ្គលិកសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា និងកាំបូឌីយ៉ាណាមិនទាន់ជាវិវាទការងារ

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បុគ្គលិកសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា និងសណ្ឋាគារកាំបូឌីយ៉ាណាបានប្រមូលផ្តុំគ្នានៅមុខក្រសួងការងារដោយពួកគេបានស្នើឱ្យរដ្ឋមន្ដ្រីក្រសួងការងារដាក់បញ្ជូនវិវាទការងាររួមនៃអនុសញ្ញារួមទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ តែអ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊នបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃព្រហស្បតិ៍ ទី២៥ មេសានេះថា ករណីរបស់បុគ្គលិកសណ្ឋាគារទាំងពីរមិនទាន់ឈានដល់វិវាទការងារទេ។  

អ៊ីស្រាអែលអះអាងថា បានសម្លាប់​មេៗរបស់​ក្រុម​ហេសបូឡាចំនួន​​ពាក់​កណ្តាល​​ នៅខាងត្បូងលីបង់

ចាប់ពីថ្ងៃពុធ ទី​២៤មេសា​ កងទ័ពអ៊ីស្រាអែលបានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ​វាយ​ប្រហារតាមអា

អ៊ីស្រាអែលអះអាងថា បានសម្លាប់​មេៗរបស់​ក្រុម​ហេសបូឡាចំនួន​​ពាក់​កណ្តាល​​ នៅខាងត្បូងលីបង់

ចាប់ពីថ្ងៃពុធ ទី​២៤មេសា​ កងទ័ពអ៊ីស្រាអែលបានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ​វាយ​ប្រហារតាមអាកាស និង​បាញ់​ប្លោងគ្រាប់កាំភ្លើងធំ នៅភាគខាងត្បូងលីបង់​។ ​ក្រសួងការពារជាតិអ៊ីស្រាអែល បានអះអាងថា គេបានសម្លាប់បាន​​ នូវមេមេរបស់​ក្រុមហេបូឡាលីបង់ ចំនួន​យ៉ាងហោចពាក់​កណ្តាល​​ កាលពីថ្ងៃពុធ​។ ជាមួយគ្នានេះ នៅ​ភាគខាងត្បូងតំបន់ហ្កាហ្សាឯនោះ កងទ័ពអ៊ីស្រាអែលនៅតែបន្ត​ប្រតិបត្តិការ តាមសម្លាប់​ក្រុមហាម៉ាស បើទោះបីជាមានការបារម្ភពីអាយុជីវិតជនស៊ីវីលប៉ាឡេស្ទីនក៏ដោយ​។

លោក ​សម រង្សី​៖​គម្រោងព្រែកជីក​នឹង​នាំ​គ្រោះថ្នាក់​ដល់​បរិស្ថាន ​និង​ជីវភាព​ពលរដ្ឋ

លោក ​សម រង្ស៊ី ​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះជាតិ​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​មេសា ​ឆ្នាំ​២០

លោក ​សម រង្សី​៖​គម្រោងព្រែកជីក​នឹង​នាំ​គ្រោះថ្នាក់​ដល់​បរិស្ថាន ​និង​ជីវភាព​ពលរដ្ឋ

លោក ​សម រង្ស៊ី ​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះជាតិ​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​មេសា ​ឆ្នាំ​២០២៤ ​បានបង្ហាញ​នូវការ​មិនគាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​គម្រោង​ព្រែកជីក​ហ្វូណន ​ដែល​ភ្ជាប់​ពី​ទន្លេបាសាក់​ទៅកាន់​សមុទ្រ។ ​ការចេញសារ​ប្រឆាំងនឹង​គម្រោងព្រែកជីក​របស់​លោក ​សម រង្ស៊ី ដូច្នេះ ​ធ្វើឡើង​ស្របពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ជំហរមិនដកថយ​ចំពោះ​គម្រោងជីកព្រែក​នេះ បើទោះជា​មានការ​រិះគន់​ពី​សំណាក់អ្នក​នយោបាយ​ប្រឆាំង​ខ្មែរ ​និង​មាន​ប្រតិកម្ម​ដោយ​ប្រយោល​ពី​វៀតណាម​ក៏ដោយ​។

កម្ពុជា-ចិនរួមគ្នាបង្កើតព្រឹត្តិការណ៍ពិព័ណ៌វប្បធម៌ទេសចរណ៍ដើម្បីផ្លាស់ប្តូរប្រជាជន

នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ ក្រសួងវប្បធម៌បានសហការជាមួយរដ្ឋបាលខេត្តហឺណាននៃប្រទេសចិនដើម្បីប

កម្ពុជា-ចិនរួមគ្នាបង្កើតព្រឹត្តិការណ៍ពិព័ណ៌វប្បធម៌ទេសចរណ៍ដើម្បីផ្លាស់ប្តូរប្រជាជន

នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ ក្រសួងវប្បធម៌បានសហការជាមួយរដ្ឋបាលខេត្តហឺណាននៃប្រទេសចិនដើម្បីបង្កើតព្រឹត្តិការណ៍ពិព័ណ៌វប្បធម៌ និងព្រឹត្តិការណ៍ក្រោមឈ្មោះថា «ក្បាច់គុនសាវលិញជួបនឹងក្បាច់គុនល្បុកតោ»នៅមុខប្រាសាទបាយ័ន ខេត្តសៀមរាប។ តាមក្រសួងវប្បធម៌ ពិព័ណ៌នេះគឺដើម្បីបន្តជំរុញការអនុវត្តន៍ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤។ ប៉ុន្តែលោកជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្លែងថា ការរៀបចំព្រឹត្តិការណ៍ពិព័ណ៌វប្បធម៌ទេសចរណ៍នេះឡើងមិនត្រឹមផ្លាស់ប្តូរប្រជាជន និងប្រជាជនប៉ុណ្ណោះទេ តែក៏ជាការរួមចំណែកក្នុងការលើកស្ទួយវប្បធម៌ និងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៅកម្ពុជាផងដែរ។

GDP ស្នើឱ្យដោះលែងជ័យលាភីពានរង្វាន់ Per Anger Prize 2024 កញ្ញា ឈឹម ស៊ីថរ

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) បានស្នើសុំឱ្យស្ថាប័នមានសមត្ថ

GDP ស្នើឱ្យដោះលែងជ័យលាភីពានរង្វាន់ Per Anger Prize 2024 កញ្ញា ឈឹម ស៊ីថរ

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) បានស្នើសុំឱ្យស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធដោះលែងកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាព ហើយទម្លាក់បទចោទប្រកាន់ទាំងអស់ដោយឥតលក្ខខណ្ឌ។ ការស្នើសុំរបស់គណបក្សប្រឆាំងមួយនេះ ធ្វើឡើងក្រោយកញ្ញា ឈឹម ស៊ីថរ បានទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពីរដ្ឋាភិបាលស៊ុយអែត។

អ.ស.ប.បង្កើត​មូលនិធិថ្មី​​ជួយ​ជន​ភៀសខ្លួន​ព្រោះតែ​ការប្រែប្រួល​អាកាសធាតុ

នៅថ្ងៃ​ពុធ ទី​២៤មេសា​ អង្គ​ការ​​សហ​ប្រជាជាតិ បាន​ប្រកាស​សម្ពោធ​គម្រោង​មូលនិធីថ្មី​១ សំដៅ​

អ.ស.ប.បង្កើត​មូលនិធិថ្មី​​ជួយ​ជន​ភៀសខ្លួន​ព្រោះតែ​ការប្រែប្រួល​អាកាសធាតុ

នៅថ្ងៃ​ពុធ ទី​២៤មេសា​ អង្គ​ការ​​សហ​ប្រជាជាតិ បាន​ប្រកាស​សម្ពោធ​គម្រោង​មូលនិធីថ្មី​១ សំដៅ​ដល់​ការ​ជួយ​ជនភៀសខ្លួននិងជនរងគ្រោះព្រោះតែ​ការប្រែប្រួល​អាកាស​ធាតុ។ ដើម្បី​សម្រេច​កម្មវត្ថុ​នេះ​ អង្គ​ការ​​សហ​ប្រជាជាតិសង្ឃឹម​នឹង​ប្រមូល​ថវិកាមូលនិធិ ១០០លាន​ដុល្លារ​ ចាប់ពីពេលនេះដល់​ចុង​ឆ្នាំ​២០២៥​។ ការ​ប្រកាស​ជំនួយ​ជនរងគ្រោះ​​ព្រោះ​តែ​ការ​ប្រែប្រួល​អាកាសធាតុ​នេះ ស្របពេល​ដែល​ប្រទេស​ជាច្រើនកំពុងតែ​ត្អូញត្អែរ​ពីរលក​​កម្តៅក្តៅខ្លាំង​ ពិសេស​នៅក្នុង​តំបន់​អាស៊ី។​ ​

អ.ស.ប. ថាពិភពលោក​មាន​​អសុវត្ថិភាព​ស្បៀងអាហារ​កាន់​តែ​ធ្ងន់​នៅ​ឆ្នាំ​២០២៣

ដោយហេតុ​តែ​ជម្លោះ​ប្រដាប់​អាវុធ​ ជា​ពិសេស​នៅ​ហ្កាហ្សា​និង​នៅ​ស៊ូដង់  ព្រមទាំង​វិបត្តិ​អា

អ.ស.ប. ថាពិភពលោក​មាន​​អសុវត្ថិភាព​ស្បៀងអាហារ​កាន់​តែ​ធ្ងន់​នៅ​ឆ្នាំ​២០២៣

ដោយហេតុ​តែ​ជម្លោះ​ប្រដាប់​អាវុធ​ ជា​ពិសេស​នៅ​ហ្កាហ្សា​និង​នៅ​ស៊ូដង់  ព្រមទាំង​វិបត្តិ​អាកាសធាតុ​ និង​សេដ្ឋកិច្ច​អាប់អួរ មាន​ប្រជាពលរដ្ឋ​ជិត​២៨២​លាន​នាក់​ ត្រូវ​ការ​ជា​ចាំបាច់​និងជា​បន្ទាន់​ជំនួយ​​ស្បៀងអាហារ។ នេះ​បើ​តាម​របាយការណ៍​របស់​ស្ថាប័ន​ ​អង្គការ​សហប្រជាជាជាតិ និង​អង្គការ​មនុស្ស​ធម៌​ ចំនួន​១៦ ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​ទី ២៤​មេសា​២០២៤ ដោយ​ទាញ​សញ្ញា​អាសន្ន​ថា ២០២៣ ជា​ឆ្នាំ​មាន​អសុវត្ថិភាព​ស្បៀងអាហារ​កាន់​តែ​ធ្ងន់​។

អាល្លឺម៉ង់​ចាប់​ខ្លួនចារបុរស​ចិន ប៉ុន្តែ ប៉េកាំង​ប្រាប់​ឲ្យ​គេ​បញ្ឈប់​ការពង្វក់​នយោបាយ​ស្អប់​ចិន

ចិន​បានប្រកែកយ៉ាងញាប់មាត់ និងបរិហារ​ការនិយាយមួលបង្កាច់ បន្ទាប់​ពី​អាល្លឺម៉ង់​ចាប់ខ្លួន​

អាល្លឺម៉ង់​ចាប់​ខ្លួនចារបុរស​ចិន ប៉ុន្តែ ប៉េកាំង​ប្រាប់​ឲ្យ​គេ​បញ្ឈប់​ការពង្វក់​នយោបាយ​ស្អប់​ចិន

ចិន​បានប្រកែកយ៉ាងញាប់មាត់ និងបរិហារ​ការនិយាយមួលបង្កាច់ បន្ទាប់​ពី​អាល្លឺម៉ង់​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ចារបុរស​ចិន​នៅក្នុងទឹកដីអាល្លឺម៉ង់។ នៅ​ថ្ងៃអង្គារ​ទី ២៣​មេសា តុលាការ​អាល្លឺម៉ង់​បាន​ប្រកាស​ដំណឹងចាប់ខ្លួន​ភ្នាក់ងារ​ចារកម្ម​ ដើមកំណើត​ចិនម្នាក់​ ដែល​ធ្វើការជាជំនួយការ​របស់​អ្នកតំណាងរាស្រ្តអាល្លឺម៉ង់​ម្នាក់នៅ​សភាអឺរ៉ុប។ យោងតាម​សេចក្តីថ្លែងការណ៍​របស់​អយ្យការអាល្លឺម៉ង់ ជនសង្ស័យរងការចោទប្រកាន់​ថា បាន​លួចយកការណ៍សម្ងាត់ទាក់ទង​សភាអឺរ៉ុបទៅផ្តល់​ឲ្យ​ទីភ្នាក់ងារចារកម្ម​ចិន​។

អាស៊ីជាតំបន់ដែលរងគ្រោះធ្ងន់ជាងគេ​ ដោយ​បម្រែបម្រួលអាកាសធាតុ (របាយការណ៍ អ.ស.ប.)

កាលពីថ្ងៃអង្គារទី​២២មេសា២០២៤ អង្គការសហប្រជាជាតិ​ បានចេញរបាយការណ៍ថ្មីមួយ ស្តីពីស្ថានភាពអា

អាស៊ីជាតំបន់ដែលរងគ្រោះធ្ងន់ជាងគេ​ ដោយ​បម្រែបម្រួលអាកាសធាតុ (របាយការណ៍ អ.ស.ប.)

កាលពីថ្ងៃអង្គារទី​២២មេសា២០២៤ អង្គការសហប្រជាជាតិ​ បានចេញរបាយការណ៍ថ្មីមួយ ស្តីពីស្ថានភាពអាកាសធាតុ​នៅតំបន់ទ្វីបអាស៊ីក្នុងឆ្នាំ​២០២៣។ យោងតាមរបាយការណ៍​នេះ ទ្វីបអាស៊ីគឺជាអ្នករងគ្រោះធ្ងន់ធ្ងរ​ជាងគេបំផុត ដោយសារ​​តែ​​​បម្រែ​​​បម្រួល​​អាកាសធាតុ ដែល​​បាន​បង្កគ្រោះមហន្តរាយធម្មជាតិ កាន់តែញឹកញាប់និងកាន់តែកាចសាហាវ​ ហើយដែលបានជះឥទ្ធិពល​អាក្រក់ទៅលើសង្គម សេដ្ឋកិច្ច សុខភាព​ និងអាយុជីវិតមនុស្ស​។

កញ្ញាភួន កែវរស្មី៖ខ្ញុំមិនមានជំនឿលើប្រព័ន្ធតុលាការនៅកម្ពុជា

 កាលពីថ្ងៃទី៣ មេសា ឆ្នាំ ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានចេញលិខិតអញ្ជើញមេធាវីការពារសិទ្ធិក

កញ្ញាភួន កែវរស្មី៖ខ្ញុំមិនមានជំនឿលើប្រព័ន្ធតុលាការនៅកម្ពុជា

 កាលពីថ្ងៃទី៣ មេសា ឆ្នាំ ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានចេញលិខិតអញ្ជើញមេធាវីការពារសិទ្ធិក្រុមសកម្មជនបរិស្ថានចំនួន៧នាក់ឲ្យចូលតុលាការនៅថ្ងៃទី២៤ មេសាដើម្បីការពារក្តីក្នុងសំណុំរឿងប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់។ តែកញ្ញាភួន កែវរស្មីដែលជាជនជាប់ចោទមួយរូបក្នុងចំណោមជនជាប់ចោទទាំង៧រូបបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៣ ខែមេសានេះថា កញ្ញាមិនទាន់បានទទួលដីកាណាមួយពីតុលាការ និងថា កញ្ញា និងសហការីបានសម្រេចឲ្យមេធាវីសុំចៅក្រមជំនុំជម្រះដើម្បីពន្យារពេលបើកសវនាការ។

ប្រធានាធិបតី​ឡាវគាំទ្រ​ដោយ​មិនរារែក​លើ​គម្រោង​ព្រែកជីក​ហ្វូណន​កម្ពុជា

នៅថ្ងៃ​អង្គារ​ទី​២៣ ខែ​មេសានេះ ​លោក ​ថងលុន ស៊ីសុលីត ​ប្រធាន​រដ្ឋ​ឡាវ​បានចាប់ផ្តើម​មានជំនួ

ប្រធានាធិបតី​ឡាវគាំទ្រ​ដោយ​មិនរារែក​លើ​គម្រោង​ព្រែកជីក​ហ្វូណន​កម្ពុជា

នៅថ្ងៃ​អង្គារ​ទី​២៣ ខែ​មេសានេះ ​លោក ​ថងលុន ស៊ីសុលីត ​ប្រធាន​រដ្ឋ​ឡាវ​បានចាប់ផ្តើម​មានជំនួប ​និងកិច្ច​ប្រជុំ​សំខាន់ៗ​មួយចំនួន​ជាមួយ​មេដឹកនាំ​កម្ពុជា​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​២ថ្ងៃ​ ពីថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៤។ ​នៅក្នុងជំនួប​ជាមួយ​ប្រធានព្រឹទ្ធសភា​លោក ​ហ៊ុន សែន ប្រមុខរដ្ឋ​ឡាវបាន​បង្ហាញការ​គាំទ្រលើ​គម្រោងព្រែកជីក​ហ្វូណនកម្ពុជា និង​ដែលគម្រោងនេះ​ត្រូវបានប្រទេស​វៀតណាមសម្តែង​ការមិន​សប្បាយចិត្ត​។

កូរ៉េខាងជើងធ្វើសមយុទ្ធផ្តោតទៅ​លើការប្រើប្រាស់អាវុធនុយក្លេអ៊ែរ

កូរ៉េខាងជើងធ្វើសមយុទ្ធបាញ់គ្រាប់រ៉ូក្កែត​ដើម្បីត្រៀមលក្ខណៈ ទប់ទល់​នឹង​ការវាយប្រហារ​នុយក

កូរ៉េខាងជើងធ្វើសមយុទ្ធផ្តោតទៅ​លើការប្រើប្រាស់អាវុធនុយក្លេអ៊ែរ

កូរ៉េខាងជើងធ្វើសមយុទ្ធបាញ់គ្រាប់រ៉ូក្កែត​ដើម្បីត្រៀមលក្ខណៈ ទប់ទល់​នឹង​ការវាយប្រហារ​នុយក្លេអ៊ែរ។ តាម​ការចុះផ្សាយ​របស់ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅក្នុង​សមយុទ្ធ កាលពីថ្ងៃចន្ទទី​២២ មេសា មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន​បាន​តាមដាន​មើល​ការធ្វើតេស្ត​​សាកល្បង​គ្រាប់រ៉ូក្កែត ដែលមាន​សមត្ថភាព​ពាំនាំក្បាលគ្រាប់នុយក្លេអ៊ែរ​ទៅវាយប្រហារ​ទីតាំង​របស់សត្រូវ។ នេះជា​លើកទី១​ ដែល​កូរ៉េខាងជើង​ធ្វើ​តេស្ត​សាកល្បងប្រព័ន្ធ​បញ្ជា បាញ់​គ្រាប់មីស៊ីល​​ គ្រាប់រ៉ូក្កែត​ដែលអាច​ផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។ សម្រាប់​ព្យុងយ៉ាង សមយុទ្ធ​កាលពីថ្ងៃ​ចន្ទ ឆ្លើយតប​ទៅនឹងទង្វើ​ញុះញង់ គំរាមកំហែង​របស់​អាមេរិក និង​កូរ៉េខាងត្បូងដែលកំពុង​រៀបចំសមយុទ្ធកងទ័ពអាកាស​ នៅ​ក្បែរទឹកដីកូរ៉េខាងជើង​រហូត​ដល់​ថ្ងៃ​សុក្រ​ចុងសប្តាហ៍នេះ។

នៅមុខ​លោក ​វ៉ាង យី ​កម្ពុជា​ប្រកាស​ប្រឆាំង​គ្រប់​ទម្រង់​ឯករាជ្យភាព​របស់​តៃវ៉ាន់

មេដឹកនាំ​កម្ពុជា​បានប្រកាស​នៅចំពោះមុខ​លោក វ៉ាង យី ​រដ្ឋមន្ត្រី​ការបរទេស​ចិន​ថា​ប្រទេស​កម

នៅមុខ​លោក ​វ៉ាង យី ​កម្ពុជា​ប្រកាស​ប្រឆាំង​គ្រប់​ទម្រង់​ឯករាជ្យភាព​របស់​តៃវ៉ាន់

មេដឹកនាំ​កម្ពុជា​បានប្រកាស​នៅចំពោះមុខ​លោក វ៉ាង យី ​រដ្ឋមន្ត្រី​ការបរទេស​ចិន​ថា​ប្រទេស​កម្ពុជា​ប្រឆាំងគ្រប់ទម្រង់​នៃ​ឯករាជ្យភាព​របស់​តៃវ៉ាន់ ​និង​ធានា​មិនបង្កើត​ទំនាក់ទំនង​ផ្លូវការ​ណាមួយ​ជាមួយ​តៃវ៉ាន់​។ ​ការបញ្ជាក់​របស់​កម្ពុជាដូច្នេះ ​ត្រូវបាន​រៀបរាប់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម​ស្តីពី​ដំណើរ​ទស្សនកិច្ច​របស់លោក​ វ៉ាង យី ​រយៈពេល​៣​ថ្ងៃ​នៅកម្ពុជា​ ដែលត្រូវបាន​បញ្ចប់នៅ​ថ្ងៃ​អង្គារ​ ទី២៣ ​ខែ​មេសា​នេះ​។

Get more results via ClueGoal