ហុងកុង៖សេចក្តីព្រាងច្បាប់របស់លោកស្រីការី ឡាំបានរងការរិះគន់នៅផ្ទៃក្នុងគណបក្សរបស់លោកស្រី
newsare.net
នៅហុងកុង សេចក្តីព្រាងច្បាប់ស្តីពីការធ្វើបត្យាប័នជនសង្ស័យទៅឲ្យចិនប៉េកាំងកំពុងហុងកុង៖សេចក្តីព្រាងច្បាប់របស់លោកស្រីការី ឡាំបានរងការរិះគន់នៅផ្ទៃក្នុងគណបក្សរបស់លោកស្រី
នៅហុងកុង សេចក្តីព្រាងច្បាប់ស្តីពីការធ្វើបត្យាប័នជនសង្ស័យទៅឲ្យចិនប៉េកាំងកំពុងបន្តទទួលរងការប្រឆាំងកាន់តែខ្លាំងពីគ្រប់ទិសទី។ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមបាតុករ និងកម្លាំងប៉ូលិសក្នុងថ្ងៃពុធ ទី១២ មិថុនាមក ឥឡូវនេះការប្រឆាំង និងការរិះគន់លើសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសមួយនេះរបស់ប្រមុខដឹកនាំហុងកុងលោកស្រីការី ឡាំបានកើតចេញពីផ្ទៃក្នុងគណបក្សខ្លួនឯងតែម្តង។ នៅថ្ងៃសុក្រ ទី១៤ មិថុនា លោកម៉ៃខល តៀន សមាជិកសភាគាំទ្រចិនប៉េកាំងបានអំពាវនាវជាចំហឲ្យលោកស្រីការី ឡាំទម្លាក់សេចក្តីព្រាងច្បាប់នោះចោលវិញតែម្តង។ ការអំពាវនាវនេះបានធ្វើឡើង ខណៈពេលដែលពលរដ្ឋហុងកុងត្រៀមធ្វើបាតុកម្មជាថ្មីនៅថ្ងៃអាទិត្យ ទី១៦ មិថុនាចុងសប្តាហ៍នេះ និងត្រៀមធ្វើកូដកម្មនៅថ្ងៃចន្ទ ទី១៧ មិថុនាដើមសប្តាហ៍ក្រោយ។ Read more