បារាំងរឹតបន្តឹងសន្តិសុខក្នុងអំឡុងពេលរៀបចំកិច្ចប្រជុំកំពូល G7
newsare.net
កងកម្លាំងថែរក្សាសន្តិសុខបារាំងចំនួនប្រមាណ ១ ម៉ឺន ៣ ពាន់នាក់ ត្រូវបានដាក់ពង្រាយនៅថ្ងៃសុក្របារាំងរឹតបន្តឹងសន្តិសុខក្នុងអំឡុងពេលរៀបចំកិច្ចប្រជុំកំពូល G7
កងកម្លាំងថែរក្សាសន្តិសុខបារាំងចំនួនប្រមាណ ១ ម៉ឺន ៣ ពាន់នាក់ ត្រូវបានដាក់ពង្រាយនៅថ្ងៃសុក្រ ទី ២៣ សីហានេះ។ មួយថ្ងៃ មុនកិច្ចប្រជុំមហាប្រទេសឧស្សាហកម្មរីកចម្រើន G7 ចាប់ផ្តើមនាថ្ងៃសៅរ៍ស្អែក នៅឯទីក្រុង ប៊ីយ៉ារីត “Biarritz” ដែលជាក្រុងទេសចរណ៍សមុទ្រដ៏ល្បីមួយ ស្ថិតនៅភាគនិរតីនៃប្រទេសបារាំង។ យុទ្ធនាការបង្កើនការយាមល្បាតនេះ ធ្វើឡើងបន្ទាប់ពី ក្រុមអាវកាក់លឿង ព្រមទាំងក្រុមអ្នកប្រឆាំងជ្រុលនិយមផ្សេងទៀត ប្រកាសថានឹងធ្វើបាតុកម្ម ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល G7។ Read more