ព្រឹទ្ធសភាអាមេរិកបានផ្តល់លុយជាង១រយលានដុល្លារដល់កម្ពុជាដើម្បីទប់ទល់ឥទ្ធិពលចិន
newsare.net
ប្រទេសកម្ពុជា អាចនឹងទទួលបានថវិកាជំនួយពីសហរដ្ឋអាមេរិក ចំនួន ១១៣លានដុល្លារក្នុងឆ្នាំ២០២០ បើព្រឹទ្ធសភាអាមេរិកបានផ្តល់លុយជាង១រយលានដុល្លារដល់កម្ពុជាដើម្បីទប់ទល់ឥទ្ធិពលចិន
ប្រទេសកម្ពុជា អាចនឹងទទួលបានថវិកាជំនួយពីសហរដ្ឋអាមេរិក ចំនួន ១១៣លានដុល្លារក្នុងឆ្នាំ២០២០ បើរាជរដ្ឋាភិបាលគិតគូរដល់អធិបតេយ្យជាតិរបស់ខ្លួន និង គោ រពរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។ កាលពីចុងខែកញ្ញាកន្លងទៅនេះ គណៈកម្មាធិការកំណត់ថវិកាចំណាយនៃព្រឹទ្ធសភាស.រ.អា បានកំ ណត់ថវិកាសម្រាប់ក្រសួងការបរទេសខាងកិច្ចការទូត និង កម្មវិធីអន្តរជាតិ ដោយបែងចែកសម្រាប់កម្ពុជាក្នុងឆ្នាំសារពើពន្ធ ២០២០ចំនួន១១៣លានដុល្លារ។ តាមសេចក្តីស្នើច្បាប់លេខ អេស ២៥៨៣ (S. 2583) គណៈកម្មាធិការកំណត់ថវិកាចំណាយនៃព្រឹទ្ធសភា ចែងថា៖ ជំនួយ ១១៣លានដុល្លារ យកទៅប្រើប្រាស់បានដរាបណារដ្ឋមន្រ្តីការបរទេសអាមេរិកចេញសេចក្តីបញ្ជាក់ថា៖ កម្ពុជា ពង្រឹងសន្តិសុខ និង ស្ថិរភាពក្នុងតំបន់ទាក់ទងនឹងវិវាទដែនដីក្នុងសមុទ្រចិនខាងត្បូង ហើយអនុវត្តការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង។ កម្ពុជា ការពារអធិបតេយ្យជាតិ មិនឲ្យចិនមានឥទ្ធិពលក្នុងទឹកដីកម្ពុជា ដោយបង្ហាញឲ្យឃើញ ច្បាស់ថា កម្ពុជា មានអព្យាក្រឹតភាពនៅមូលដ្ឋាននាវាចរណ៍ រាម គ្មានមូលដ្ឋានយោធាបរទេស គ្មានការប្រើប្រាស់តំបន់អភិវឌ្ឍន៍ តារា សាគរ សម្រាប់កងទ័ព។ កម្ពុជា គោរពសិទ្ធិ សេរីភាព និង ការទទួលខុស ត្រូវនានា ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។ ក្រៅពីនេះ រដ្ឋមន្រ្តីក្រសួងការបរទេស មិនចាំ បាច់បញ្ជាក់ទេចំពោះការចំណាយថវិកានេះទៅ លើកម្មវិធីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សុខុ មាលភាព […] The post ព្រឹទ្ធសភាអាមេរិកបានផ្តល់លុយជាង១រយលានដុល្លារដល់កម្ពុជាដើម្បីទប់ទល់ឥទ្ធិពលចិន appeared first on The Cambodia Daily Khmer. Read more