សាស្រ្តាចារ្យលោកកៃអ៊ីស សែយ៉េដបានក្លាយជាប្រធានាធិបតីថ្មីនៃប្រទេសទុយនីស៊ី
newsare.net
នៅក្នុងប្រទេសទុយនីស៊ី លទ្ធផលផ្លូវការបណ្តោះអាសន្ននៃការបោះឆ្នោតប្រធានាធិបតីនាថសាស្រ្តាចារ្យលោកកៃអ៊ីស សែយ៉េដបានក្លាយជាប្រធានាធិបតីថ្មីនៃប្រទេសទុយនីស៊ី
នៅក្នុងប្រទេសទុយនីស៊ី លទ្ធផលផ្លូវការបណ្តោះអាសន្ននៃការបោះឆ្នោតប្រធានាធិបតីនាថ្ងៃអាទិត្យ ទី១៣ តុលាបានផ្តល់ជោគជ័យធំធេងដល់លោកកៃអ៊ីស សៃយ៉េដ។ ជាមួយនឹងសម្លេងគាំទ្រចំនួន ៧២% ទល់នឹងគូប្រជែងលោកណាប៊ីល ការូអ៊ីដែលទទួលបានសម្លេងគាំទ្រតែ ២៨% លោកកៃអ៊ីស សៃយ៉េដដែលមានអាយុ ៦១ឆ្នាំបានក្លាយជាប្រធានាធិបតីទី២ របស់ប្រទេសតាមការបោះឆ្នោតបែបលទ្ធិប្រជាធិបតេយ្យ។ គួររម្លឹកថាខុសពីលោកណាប៊ីល ការូអ៊ី និងពីបេក្ខជនផ្សេងទៀត លោកកៃអ៊ីស សៃយ៉េដគ្រាន់ជាសាស្រ្តាចារ្យឯកទេសផ្នែកច្បាប់ធម្មនុញ្ញ មិនជាអ្នកនយោបាយ គ្មានគណបក្សនយោបាយ និងមិនធ្លាប់មានបទពិសោធន៍នយោបាយទេ។ តែលោកសៃយ៉េដត្រូវបានមហាជនទុយនីស៊ីស្គាល់តាមរយៈបទអត្ថាធិប្បាយរបស់លោកនៅតាមកញ្ចក់ទូរទស្សន៍ស្តីពីលទ្ធិប្រជាធិបតេយ្យទុយនីស៊ី។ អ្វីជាការកត់សម្កាល់ លោកសៃយ៉េដបានក្លាយជាមុខមាត់ថ្មីសម្រាប់ទុយនីស៊ីដែលកំពុងស្ថិតក្នុងសម័យអន្តរកាលប្រជាធិបតេយ្យ។ ថ្លែងទៅកាន់ពលរដ្ឋទុយនីស៊ីទូទៅនាយប់ថ្ងៃអាទិត្យ ទី១៣ តុលា លោកកៃអ៊ីស សែយ៉េដបានប្តេជ្ញាចិត្តបង្កើតឲ្យមានទំនុកទុកចិត្តឡើងវិញរវាងអ្នកកាន់អំណាច និងប្រជាជន ពិសេសពីការបង្រួបបង្រួមប្រជាជនទុយនីស៊ីគ្រប់ជាន់ថ្នាក់។ Read more