អ្នកស្រី Sanna Marin បានក្លាយជានាយករដ្ឋមន្ត្រីហ្វាំងឡង់កេ្មងជាងគេលើលោក
newsare.net
Sanna Marin វ័យ៣៤ឆ្នាំ បានកំពុងឈោងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេស ហ្វាំងឡង់ ជាស្ត្រីដែលមាអ្នកស្រី Sanna Marin បានក្លាយជានាយករដ្ឋមន្ត្រីហ្វាំងឡង់កេ្មងជាងគេលើលោក
Sanna Marin វ័យ៣៤ឆ្នាំ បានកំពុងឈោងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេស ហ្វាំងឡង់ ជាស្ត្រីដែលមានវ័យក្មេងជាងគេ លើពិភពលោក។ អ្នកស្រីនឹងត្រូវបង្ហាញខ្លួនដើម្បីសុំការទុកចិត្តពីសមាជិកសភាដើម្បីអោយអ្នកស្រីបង្កើតគណៈរដ្ឋមន្ត្រីថ្មី។ អ្នកស្រី ត្រូវបានបោះឆ្នោតគាំទ្រ ពីក្រុមប្រឹក្សាគណបក្សរបស់អ្នកស្រី គឺគណបក្ស សង្គមប្រជាធិបតេយ្យ កាលពីថ្ងៃអាទិត្យទី៨ ខែធ្នូ ។ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានចុះផ្សាយថា អ្នកស្រី Sanna Marin ឡើងកាន់តំណែងនេះ ជំនួស លោក Antti Rinne ដែលបាន លាលែងពីតំណែង ហើយចំណែកអ្នកស្រី Sanna Marin នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី១០ ខែធ្នូចំទីវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧១ តែម្តង។ លោកស្រី Sanna Marin ទទួលបានការគាំទ្រយ៉ាងប្រកៀកប្រកិតនៅក្នុងការបោះឆ្នោតផ្ទៃក្នុងបក្សសង្គមប្រជាធិបតេយ្យគឺមានសំឡេង៣២ ទល់ ២៩ ។ បក្សនេះ មានសំឡេងច្រើនក្នុងសម្ព័ន្ធភាពចម្រុះ៥ក្រុម កំពុងកាន់អំណាច។ លោកស្រី Sanna Marinត្រូវបន្តដឹកនាំរដ្ឋាភិបាល ពីលោក Antti Rinne ដែលបានដាក់ពាក្យលាលែងបន្ទាប់ពីលោក បាត់បង់ទំនុកចិត្តពីបក្សកណ្ដាលនិយមកាលពីសប្ដាហ៍មុន ដោយសារមិនអាចដោះស្រាយបានបញ្ហាកុប្បកម្មរបស់យុវជននៃក្រុមហ៊ុនប្រៃសណីយ៍។ លោក Rinne ដែលដឹកនាំរដ្ឋាភិបាលចាប់ពីខែមិថុនាមក ស្ថិតការសង្ស័យថា បានគាំទ្រគម្រោងកាត់បន្ថយបុគ្គលិកក្រុមហ៊ុនប្រៃសណីយ៍ហ្វាំងឡង់ចំនួន៧០០នាក់។ ចំណុចគុណវិបត្តិនេះ ទើបបក្សកណ្ដាលនិយមសរបស់លោកម្រេចដកសេចក្ដីទុកចិត្តពីរូប លោក។ ប៉ុន្តែ បញ្ហាចម្បងដែលអ្នកស្រី Marin ត្រូវដោះស្រាយជាបន្ទាន់ គឺការតវ៉ាជាច្រើនថ្ងៃរបស់បុគ្គលិកប្រៃសណីយ៍ ។ នាយករដ្ឋមន្ត្រីវ័យក្មេងជាងគេនៃប្រទេសប្រជាធិបតេយ្យជឿនលឿន អ្នកស្រី Marin បាននិយាយប្រាប់ អ្នកសារព័ត៌មានថាអ្នកស្រីមិនដែលគិតពីអាយុ និងភេទរបស់អ្នកស្រីម្ដងណាឡើយ។ នៅលើពិភពលោកនេះ មានរឿងចម្លែកគួរ […] The post អ្នកស្រី Sanna Marin បានក្លាយជានាយករដ្ឋមន្ត្រីហ្វាំងឡង់កេ្មងជាងគេលើលោក appeared first on The Cambodia Daily Khmer. Read more