Washington Post៖ រដ្ឋាភិបាលអាមេរិកបីជំនាន់ កុហកនិងបំភាន់សាធារណមតិអាមេរិក
newsare.net
ថ្ងៃទី៩ធ្នូ កាសែតអាមេរិក The Washington Post បានទម្លាយការសម្ងាត់ ពីសំណុំរឿងសង្គ្រាមនៅអាហ្វហ្Washington Post៖ រដ្ឋាភិបាលអាមេរិកបីជំនាន់ កុហកនិងបំភាន់សាធារណមតិអាមេរិក
ថ្ងៃទី៩ធ្នូ កាសែតអាមេរិក The Washington Post បានទម្លាយការសម្ងាត់ ពីសំណុំរឿងសង្គ្រាមនៅអាហ្វហ្គានីស្ថាន ដែលរដ្ឋាភិបាលអាមេរិក បានកុហកនិងបំភាន់សាធារណមតិ។ កាសែតនេះ បានទទួលរបាយការណ៍សម្ងាត់របស់ភ្នាក់ងារពិសេសរដ្ឋាភិបាលអាមេរិក ដែលបានធ្វើការសិក្សាស៊ើបអង្កេត ជុំវិញដំណើរការធ្វើសង្គ្រាមនៅអាហ្វហ្គានីស្ថាននិងការកសាងប្រទេសនេះឡើងវិញ។ ក្នុងនោះ អ្នកជំនាញខាងយោធា ខាងការទូត និងថ្នាក់ដឹកនាំធំៗរបស់អាមេរិក គឺសុទ្ធតែដឹងច្បាស់ថា អន្តរាគមន៍អាមេរិកនៅទីនោះ ជារឿងបរាជ័យ និងជារឿងទៅមិនរួច ហើយប្រធានាធិបតីអាមេរិកទាំងបីជំនាន់ ក៏បានដឹងច្បាស់ពីរឿងនេះផងដែរ។ ក៏ប៉ុន្តែ រដ្ឋាភិបាលអាមេរិកតែងតែព្យាយាមលាក់បាំង និងបំភ្លៃទិន្នន័យខុសពីការពិតនៅទីលានជាក់ស្តែង។ នេះបើតាមកាសែតអាមេរិក The Washington Post ។ Read more