សកម្មជនព្រៃឈើ ថាឆ្នាំ២០២០ ជាឆ្នាំនៃក្តីបារម្ភបំផុតចំពោះវិនាសសកម្មព្រៃឈើ
newsare.net
សកម្មជនការពារព្រៃឈើ បានបង្ហាញក្តីបារម្ភបន្ថែមទៀត ដោយថាឆ្នាំ២០២០នេះ ឈ្មួញឈើធំៗ អាចនឹងងាកមកសកម្មជនព្រៃឈើ ថាឆ្នាំ២០២០ ជាឆ្នាំនៃក្តីបារម្ភបំផុតចំពោះវិនាសសកម្មព្រៃឈើ
សកម្មជនការពារព្រៃឈើ បានបង្ហាញក្តីបារម្ភបន្ថែមទៀត ដោយថាឆ្នាំ២០២០នេះ ឈ្មួញឈើធំៗ អាចនឹងងាកមកប្របករបរជួញដូរឈើរបស់ខ្លួនបន្ថែមទៀត។ សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ បានប្រាប់The Cambodia Daily ថា សម្រាប់ឆ្នាំ២០២០នេះ លោកនៅតែមានក្តីបារម្ភជាខ្លាំងចំពោះវិនាសសកម្មព្រៃឈើនៅកម្ពុជា។ លោកបន្តថា ក្តីបារម្ភនេះ ក្រោយពេលឆ្នាំ២០១៩កន្លងមក គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចុះបង្ក្រាបឈ្មួញ និងបទល្មើសជាច្រើន ដែលធ្វើឱ្យពួកគេខាតបង់។ ការខាតបង់ទាំងនោះ លោកថា ក្រុមឈ្មួញឬ ក្រុមឧកញ៉ាធំៗទាំងឡាយ នឹងងាកមករកស៊ីរត់ពន្ធឈើកាន់តែខ្លាំងថែមទៀត ដើម្បីស្តារដើមឡើងវិញ។ បន្ថែមពីនេះ លោកថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ មិនទាន់បង្ហាញឬ ប្តេជ្ញាចិត្តជាក់លាក់ណាមួយ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនៅឆ្នាំ២០២០នៅឡើយទេ។ សកម្មជនព្រៃឈើរូបនេះយល់ថា បើទោះបីជាឆ្នាំ២០១៩ មានការបង្ក្រាបបទល្មើសព្រៃឈើខ្លះក៏ដោយ ប៉ុន្តែរដ្ឋាភិបាលនៅមិនទាន់បង្ហាញឆន្ទៈពិតប្រាកដនៅឡើយទេ។ ជាក់ស្តែងរដ្ឋាភិបាល តាមរយៈស្ថាប័នពាក់ព័ន្ធ នៅតែអនុញ្ញាតឱ្យមានការដឹកជញ្ជូនឈើ និងការធ្វើអាជីវកម្មឈើនៅកម្ពុជា តាមរយៈការផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាប័ណ្ណដល់ម្ចាស់អាជីវកម្មដដែល។ យ៉ាងនេះក្តី លោកថា ដើម្បីបង្ហាញឆន្ទៈពិតប្រាកដ ក្នុងការការពារព្រៃឈើនៅកម្ពុជា រដ្ឋាភិបាលគប្បីបញ្ឈប់ការផ្តល់លិខិតដឹកជញ្ជូនឈើទៅក្រុមហ៊ុន ឬ ឈ្មួញទាំងឡាយ។ បញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មកែច្នៃឈើក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច […] The post សកម្មជនព្រៃឈើ ថាឆ្នាំ២០២០ ជាឆ្នាំនៃក្តីបារម្ភបំផុតចំពោះវិនាសសកម្មព្រៃឈើ appeared first on The Cambodia Daily Khmer. Read more