សកម្មជនបរិស្ថាន ថាការផ្តល់ឱកាសឱ្យរុករករ៉ែជិត១០កន្លែង ពីសំណាក់រដ្ឋាភិបាល នឹងធ្វើឱ្យព្រៃឈើ និងធនធានធម្មជាតិកាន់តែវិនាស
newsare.net
សកម្មជនព្រៃឈើ និងបរិស្ថាន បានប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់រដ្ឋាភិបាល ដែលគ្រោងនឹងផ្តលសកម្មជនបរិស្ថាន ថាការផ្តល់ឱកាសឱ្យរុករករ៉ែជិត១០កន្លែង ពីសំណាក់រដ្ឋាភិបាល នឹងធ្វើឱ្យព្រៃឈើ និងធនធានធម្មជាតិកាន់តែវិនាស
សកម្មជនព្រៃឈើ និងបរិស្ថាន បានប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់រដ្ឋាភិបាល ដែលគ្រោងនឹងផ្តល់ឱកាសជូនក្រុមហ៊ុនឯកជនដាក់ដេញថ្លៃធ្វើអាជីវកម្ម រុករករ៉ែចំនួនជិត១០ទីតាំងនៅប្រទេសកម្ពុជា ក្នុងខេត្តចំនួន៤ ដោយមានទំហំជាង១ពាន់គីឡូម៉ែត្រក្រឡា។ សេចក្ដីជូនដំណឹងស្តីពីការបើកតំបន់សម្បទានស្វែងរុករករ៉ែសម្រាប់ដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ របស់ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី១០ ខែមករា ដែល The Cambodia Daily ទទួលបាននៅថ្ងៃនេះឱ្យដឹងថា រដ្ឋាភិបាលបានសម្រេចបើកតំបន់សម្បទានស្វែងរករ៉ែចំនួន៨កន្លែង ឱ្យក្រុមហ៊ុនរុករកដេញថ្លៃនិងស្នើសុំអាជ្ញាប័ណ្ណ។ តំបន់សម្បទានស្វែងរករ៉ែចំនួន៨កន្លែង រួមមានតំបន់អូរកោងកាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានទំហំជាង១០០គីឡូម៉ែត្រក្រឡា។ តំបន់ភ្នំនទោង និងភ្នំច្រាច ស្រុកជ័យសែន ខេត្តព្រះវិហារ មានទំហំជាង៣គីឡូម៉ែត្រក្រឡា(៣៣៥) ។ តំបន់ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មានទំហំ ១៥១គីឡូម៉ែត្រក្រឡា ។ បន្ថែមពីនេះ តំបន់ខ្វាវខាងកើត និងខាងលិច ខេត្តសៀមរាប មានទំហំ ៤០០គីឡូម៉ែត្រក្រឡា ព្រមទាំងតំបន់ព្រែកខ្លុង និងតំបន់អូរខ្ទង់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ដែលមានទំហំជិត៤រយគីឡូម៉ែត្រក្រឡា(៣៩២)។ សេចក្ដីជូនដំណឹងនេះ ក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលចាប់អារម្មណ៍អាចដាក់ពាក្យស្នើសុំដេញថ្លៃចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ បាន […] The post សកម្មជនបរិស្ថាន ថាការផ្តល់ឱកាសឱ្យរុករករ៉ែជិត១០កន្លែង ពីសំណាក់រដ្ឋាភិបាល នឹងធ្វើឱ្យព្រៃឈើ និងធនធានធម្មជាតិកាន់តែវិនាស appeared first on The Cambodia Daily Khmer. Read more