លោកហ្សង់ ហ្វីលីប បេហ្សា៖ពលរដ្ឋចិនមិនសប្បាយចិត្តនឹងការគ្រប់គ្រងមេរោគ Covid-១៩ របស់រដ្ឋាភិបាល
newsare.net
នៅក្នុងប្រទេសចិន ចំនួនមនុស្សស្លាប់ និងឆ្លងមេរោគកូរ៉ូណាថ្មីកំពុងបន្តកើនឡើងពលោកហ្សង់ ហ្វីលីប បេហ្សា៖ពលរដ្ឋចិនមិនសប្បាយចិត្តនឹងការគ្រប់គ្រងមេរោគ Covid-១៩ របស់រដ្ឋាភិបាល
នៅក្នុងប្រទេសចិន ចំនួនមនុស្សស្លាប់ និងឆ្លងមេរោគកូរ៉ូណាថ្មីកំពុងបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ គិតត្រឹមថ្ងៃអង្គារ ទី១៨ កុម្ភៈ មានមនុស្សស្លាប់ជិត ១ ៩០០នាក់ និងអ្នកមានមេរោគក្នុងខ្លួនជាង ៧០ ០០០នាក់។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងហាក់មានសន្ទុះខ្សោយ។ តែអង្គការសុខភាពពិភពលោក WHO នៅបន្តមានការប្រយ័ត្នប្រយែង និងបានបញ្ជាក់ពីការមិនអាចប្រមើលមើលបានពីទិសដៅនៃការវិវឌ្ឍរបស់មេរោគ។ ទន្ទឹមគ្នានេះ WHO ក៏បានព្រមានប្រឆាំងនឹងចំណាត់ការទប់ស្កាត់ដែលគ្មានសមាមាត្រពីសំណាក់ប្រទេសមួយចំនួន។ ដោយឡែកនៅចិន វិធីសាស្រ្តគ្រប់គ្រងវិបត្តិមួយនេះពីសំណាក់រដ្ឋអំណាចបានបង្កឲ្យមានព្យុះរលកមិនសប្បាយចិត្ត និងការរិះគន់ទិតៀននៅលើបណ្តាញសង្គម។ នេះជាព្រឹត្តិការណ៍ថ្មីមួយដែលរដ្ឋអំណាចចិនពិបាកទប់ស្កាត់ និងបិទបាំង ទោះបីមានការកម្រិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិក៏ដោយ។ លោកហ្សង់ ហ្វីលីប បេហ្សា នាយកផ្នែកស្រាវជ្រាវនៅមជ្ឈមណ្ឌលជាតិនៃការស្រាវជ្រាវវិទ្យាសាស្ត្របារាំងបានយល់ឃើញថា ពាក្យរិះគន់ ទិតៀនភាគច្រើនរបស់ពលរដ្ឋចិនទាក់ទងជាពិសេសលើការពង្រឹងការគ្រប់គ្រងព័ត៌មាន និងសំដៅលើប្រធានាធិបតីលោកស៊ី ជីនពីងដោយផ្ទាល់តែម្តង។ Read more