លោក ផៃ ស៊ីផាន៖ ការយាងទៅកាន់ប្រទេសចិនរបស់ព្រះមហាក្សត្រមិនមែនជាការគេចវេសពាក់ព័ន្ធនឹងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងគ្រាអាសន្នទេ
newsare.net
ព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រីលោក ផៃ ស៊ីផាន៖ ការយាងទៅកាន់ប្រទេសចិនរបស់ព្រះមហាក្សត្រមិនមែនជាការគេចវេសពាក់ព័ន្ធនឹងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងគ្រាអាសន្នទេ
ព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ កាលពីថ្ងៃពុធម្សិលមិញបានយាងទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន ដើម្បីឲ្យគ្រូពេទ្យចិនពិនិត្យព្រះរាជសុខភាព។ ការយាងរបស់ព្រះអង្គទាំងទ្វេរទៅកាន់ប្រទេសចិន ស្របពេលដែលពិភពលោកកំពុងចលាចលពីការវាយប្រហារដោយវីរុសកូវីដ១៩ ហើយប្រទេសកម្ពុជាកំពុងធ្វើយ៉ាងញាប់ដៃនូវច្បាប់មួយស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលថាមានការលើកឡើងពីអ្នកវិភាគថាព្រះមហាក្សត្របានយាងទៅកាន់ប្រទេសចិន ដើម្បីចៀសវាងការជាប់ពាក់ព័ន្ធច្បាប់ស្តីពីការដាក់ប្រទេសក្នុងគ្រាអាសន្ន លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា នេះមិនមែនជាការគេចវេសរបស់ព្រះមហាក្សត្រទេ។ Read more