ឯកសារសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នក្រៅផ្លូវការ បង្ហាញពីការដកហូតសិទ្ធិសេរីភាពស្ទើរទាំងស្រុង និងការដាក់ទោសទណ្ឌធ្ងន់ធ្ងរ
newsare.net
ឯកសារនៃសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នក្រៅផ្លូវការ ដែលត្រូវបានចែកចាយលើឯកសារសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នក្រៅផ្លូវការ បង្ហាញពីការដកហូតសិទ្ធិសេរីភាពស្ទើរទាំងស្រុង និងការដាក់ទោសទណ្ឌធ្ងន់ធ្ងរ
ឯកសារនៃសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នក្រៅផ្លូវការ ដែលត្រូវបានចែកចាយលើបណ្តាញសង្គម ឱ្យដឹងថាសេចក្តីព្រាងច្បាប់នេះ មាន៥ ជំពូក និងមាន១១ មាត្រា។ ច្បាប់នេះធ្វើឡើងក្នុងគោលបំណងកំណត់អំពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ន នៅពេលប្រជាជាតិប្រឈមមុខ និងគ្រោះថ្នាក់ ព្រមទាំងការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន ដើម្បីការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈការពារអាយុជីវិត សុខភាពរបស់ពលរដ្ឋ និងការពារទ្រព្យសម្បតិ្ត ព្រមទាំងបរិស្ថានផង។ ច្បាប់នេះ មាត្រា ២ បានចែងអំពីវិសាលភាពអនុវត្ត នៅពេលដែលប្រទេសជាតិត្រូវបានដាក់ក្នុងស្ថានភាពអាសន្នស្របតាមមាត្រា ២២ ថ្មីនៃរដ្ឋធម្មនុញ្ញកម្ពុជា។ ឯកសារសេចក្តីព្រាងច្បាប់ដដែល បានចែងនៅជំពូក២ មាត្រា៣ ស្តីពីបែបបទ និងនីតិវិធីប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នដោយមាត្រានេះស្របគ្នានឹងមាត្រា ២២ ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា។ មាត្រានេះចែងថា នៅពេលប្រជាជាតិប្រឈមមុខគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។ ការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ និងធ្វើឡើងសម្រាប់ថិរវេលាមានកំណត់ឬ មិនកំណត់ ប៉ុន្តែការដាក់ប្រទេសក្នុងគ្រាអាសន្នសម្រាប់ ថិរវេលាមិនកំណត់ ត្រូវបញ្ចប់ទៅវិញដោយព្រះរាជក្រឹត្យនៅពេលសភាពការណ៍អនុញ្ញាត។ រីឯមាត្រា៤ ស្តីពីលក្ខខណ្ឌដាក់ប្រទេសក្នុងគ្រាអាសន្ន បញ្ជាក់ថា ការដាក់ប្រទេសក្នុងគ្រាអាសន្នអាចធ្វើឡើងនៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ ដូចជាសង្រ្គាម ឬការឈ្លានពានពីកម្លាំងបរទេស។ បញ្ហាបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីជំងឺឆ្លង ភាពវឹកវរធ្ងន់ធ្ងរដល់សង្គមជាតិ និងសណ្តាប់ធ្នាប់សាធារណៈ […] The post ឯកសារសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នក្រៅផ្លូវការ បង្ហាញពីការដកហូតសិទ្ធិសេរីភាពស្ទើរទាំងស្រុង និងការដាក់ទោសទណ្ឌធ្ងន់ធ្ងរ appeared first on The Cambodia Daily Khmer. Read more