សង្គមស៊ីវិលជំរុញឱ្យ អាជ្ញាធរអនុវត្តទោសទណ្ឌដល់អ្នកពាក់ព័ន្ធ ការរកស៊ី និងនាំចូលអាល់កុលក្លែងក្លាយនៅកម្ពុជា
newsare.net
មន្ត្រីអង្គការសង្គមស៊ីវិល ចង់ឃើញរដ្ឋាភិបាលនាំខ្លួនអ្នកប្រព្រឹត្តល្មើស និងអ្នកពាក់ព័ន្ធ កសង្គមស៊ីវិលជំរុញឱ្យ អាជ្ញាធរអនុវត្តទោសទណ្ឌដល់អ្នកពាក់ព័ន្ធ ការរកស៊ី និងនាំចូលអាល់កុលក្លែងក្លាយនៅកម្ពុជា
មន្ត្រីអង្គការសង្គមស៊ីវិល ចង់ឃើញរដ្ឋាភិបាលនាំខ្លួនអ្នកប្រព្រឹត្តល្មើស និងអ្នកពាក់ព័ន្ធ ករណីរកស៊ីបោកប្រាស់ពលរដ្ឋដោយ លក់និងនាំចូលអាល់កុលក្លែងក្លាយ ឬសម្ភារៈក្លែងក្លាយដើម្បីបង្ការជំងឺកូរ៉ូណា មកចែកចាយឱ្យពលរដ្ឋនៅក្នុងស្ថានភាពនេះ។ ការស្នើនេះ បន្ទាប់ពីមន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ព្រមទាំងមន្ត្រីពាក់ព័ន្ធផ្សេងទៀត បានរកឃើញ និងឃាត់ទុកនូវ អាល់កុលក្លែងក្លាយ ឬមេតាណុល ចំនួនជិត៦ម៉ឺនលីត្រ(៥៩,៤០២) ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលកាលពីថ្ងៃម្សិលមិញ ។ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថាការបង្រ្កាបអាល់កុលក្លែងក្លាយជិត៦ម៉ឺនលីត្រ នៅពេលនេះ ជាតម្រុយមួយឈានទៅបង្ក្រាបការផលិត និងចែកចាយផលិតផលក្លែងក្លាយមួយនេះបន្ថែមទៀត ត្បិតលោកជឿថានឹងមាន អាល់កុលក្លែងក្លាយជាច្រើនទៀត ត្រូវបានចែកចាយកនៅលើទីផ្សារ រួមទាំងផលិតផលចាំបាច់សម្រាប់ទប់ស្កាត់ ឬបង្ការជំងឺកូវីដ១៩ផ្សេងទៀត នៅទូទាំងប្រទេស។ លោកជំរុញឱ្យមានការអនុវត្តទោសទណ្ឌ ដល់អ្នករកស៊ី និងអ្នកពាក់ព័ន្ធបញ្ហានេះ ឱ្យបានធ្ងន់ធ្ងរ ព្រោះជាបទល្មើសដែលមិនអាចអត់អោនឱ្យបាន។ លោក សន ជ័យ បន្តថាក្នុងស្ថានភាពនេះជាឱកាសល្អម្រាប់ជនខិលខូចមួយចំនួនរកស៊ីបោកប្រាស់ កេងបន្លំ ទាក់ទងនឹងផលិតផលដែលជាតម្រូវការចាំបាច់របស់ពលរដ្ឋពេលនេះ ត្បិតអាជ្ញាធរកំពុងជាប់ដៃក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងនៅថ្ងៃនេះថា ទីតាំងដែលរកឃើញស្តុកទុកអាល់កុលក្លែងក្លាយ នោះមាន ០២កន្លែង គឺទីតាំងទី១ នៅភូមិត្រពាំងសុក្រំ […] The post សង្គមស៊ីវិលជំរុញឱ្យ អាជ្ញាធរអនុវត្តទោសទណ្ឌដល់អ្នកពាក់ព័ន្ធ ការរកស៊ី និងនាំចូលអាល់កុលក្លែងក្លាយនៅកម្ពុជា appeared first on The Cambodia Daily Khmer. Read more